. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
ឈិត សុវណ្ណបញ្ញា ចូលចិត្តស្ទីលពាក់អាវខើច ចេញផ្សិត និងក្បាលពោះ
September 29, 2013 (09:42:20) [ 654 ]
 
 
តារាចម្រៀង កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា តែងតែ​ស្ថិតនៅក្នុង​ដួង​ចិ​ត្ដរបស់​យុវវ័យ និង​មានការ​គាំទ្រ​យ៉ាង ច្រើន​ពី​សំណាក់​មហាជន​។ តារា​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស មានការ​មមាញឹក​នឹង​ការងារ​ជាច្រើន គេ​សង្កេតឃើញ ថា ការតុបតែង​ខ្លួន និង​ការ​សម្លៀកបំពាក់​ចូលរួម ក្នុង​កម្មវិធី​ជប់លៀង​អ្នកសិល្បៈ ភាគច្រើន​នាង​ពាក់អាវ ខើ​ចេញ​ផ្សិត និង​សាច់​ពោះ​យ៉ាង​សរ​ខ្ចី​រហូត​។​

​ការរៀបចំ​ខ្លួន​ជា​រឿង​សំខាន់ សម្រាប់​អ្នកសិល្បៈ ដែល​អាចជួយ​លើក​បន្ថែម​នូវ​ប្រជាប្រិយភាព​។ កាលពី​សប្តាហ៍​កន្លងទៅ ក្នុង​ពិធី​ខួបកំណើត​តារា​សម្តែង​ប្រុស​ម្នាក់ យើង​ឃើញ​វត្តមាន​របស់​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា និង​តារា​ផ្សេងទៀត​ជាច្រើន បានមក​ចូលរួម​។ ជាមួយគ្នា​នោះ តារា​ស្រី​រូបនេះ បាន​ពាក់អាវ​ខើច​ចេញ​សាច់​ពោះ និង​ផ្សិត ហើយ​ផ្នែក​ខាងលើ​ជា​ស្បៃ ដែល​ឆ្លុះ​ឃើញ​ដល់​សាច់​ដើមទ្រូង​យ៉ាង​ណែន​ក្បំ ជាមួយនឹង​សំពត់​ក្រោម​ជង្គង់ ទាំង​អាវ និង​សំពត់ មាន​ពណ៌​ប្រផេះ​អុចៗ​។

​ការតុបតែង​ដូចនេះ យើង​មើលទៅ វា​មិន​ស៊ិ​ច​ស៊ី​នោះទេ តែ​ជួយ​លើក​សម្រស់​ឲ្យ​តារា​ម្នាក់​នោះ បាន​មួយកម្រិត ដែល​មើលទៅ​ទាន់សម័យ​។ ស្ទីល​មួយ​នេះ សុវណ្ណ​បញ្ញា បាន​ប្រើ​ជា​ញឹកញាប់ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី ហើយ​មិនមាន​ការរិះគន់​នោះទេ មានតែ​គេ​លួច​សរសើរ​គ្រប់គ្នា​ថា តុបតែង​ខ្លួន​បានល្អ​សមរម្យ​។​

​តារាចម្រៀង​ស្រគត់ស្រគំ កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា ដែល​កន្លងមក​មិន​ធ្លាប់មាន​អ្នកណាម្នាក់​ដឹង​ទេ​ថា នារី​មាន​រូប​សម្រស់​ស្រស់ និង​ជា​តារាចម្រៀង​ល្បី​រូបនេះ ធ្លាប់​ជួប​ស្នេហ៍​ប្រះ​ស្រាំ​ឈឺចាប់​សម្រក់​ទឹកភ្នែក​ម្តងណា​ឡើយផ្ទុយទៅ វិញ​គេ​ឃើញតែ​ស្នាមញញឹម​របស់​នាង​តែប៉ុណ្ណោះ​។​

​តាមរយៈ​បទ​ចម្រៀង​ទទួលបាន​ការគាំទ្រ​ច្រើន​មាន​ចំណងជើង​ថា “​បាត់បង់​ស្នេហា គ្មានអ្វី​អស្ចារ្យ​” វីស៊ីឌី វ៉ុល ១៤០ របស់​តារាចម្រៀង​ស្រី​ស្រស់ ប្រចាំ​ផលិតកម្ម​រស្មី ហង្ស​មាស កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា បាន​ច្រៀង​រៀបរាប់​ពី​ទុក្ខសោក​ដែល នាង​ធ្លាប់​ឆ្លងកាត់ និង​ធ្វើ​ចិត្ត​ឲ្យ ក្លាហាន​រហូត ធ្វើ​ឲ្យ​នាង​ក្លាយជា​នារី​ម្នាក់​ដែល​រឹងមាំ លែង​យកចិត្តទុកដាក់​ឈឺចាប់ សម្រក់​ទឹកភ្នែក ដោយសារ​រឿង​ស្នេហា​បរាជ័យ​ទៀត​។​

​សូម​រំលឹកថា មុនពេល​ឈានចូល​សិល្បៈ បញ្ញា​ធ្លាប់បាន​សិក្សា​នៅ​វិទ្យាល័យ​យុគន្ធរ​។ នៅ​ឆ្នាំ​២០០៥​បញ្ញា​បានបញ្ចប់​ការសិក្សា នៅ​វិទ្យាល័យ​យុគន្ធរ ហើយក៏​បាន​បន្ដ​ការសិក្សា​នៅ​សកល​វិទ្យាល័យ​ន័​រ​តុ​ន​។ ​ដោយសារតែ​បញ្ញា​មាន​សម្លេង​ពីរោះ បញ្ញា​ត្រូវបាន​មិ​ត្ដ​ភក្ដិ ហៅ​ឱ្យទៅ​ច្រៀង​នៅ​ប៉ុស្ដិ៍​ទូរទស្សន៍​។ បន្ទាប់មក​បញ្ញា​ក៏ត្រូវ​បាន​ម្ចាស់​ផលិក​ម្មរ​ស្មី​ហង្ស​មាស ទាក់ទង​ឱ្យទៅ​ចូល​ច្រៀង​នៅ​ចុងឆ្នាំ​២០០៥ ដោយបាន​ឆ្លងកាត់​ការធ្វើ​តេស្ដ​សំឡេង​ជាច្រើនលើក និង​ជាច្រើន​បទ​។ ​ដោយសារ​បញ្ញា​មាន​ទឹកដម​សំឡេង​ពិ​រោះ ទើប​ម្ចាស់​ផលិតកម្ម សម្រេច​ឱ្យ​បញ្ញា​ចូល​ច្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​តែម្ដង​។

​ចំពោះ​បទ​ចម្រៀង ដែល​ទទួលបាន​ការគាំទ្រ​ជា​លើកដំបូង នោះ​គឺ Mouse love rice សង្កៀរ​បេះដូង លាក់​ចិ​ត្ដ​ខ្សឹក ខ្សួល ស្រក់ឈាម​លើ​សៀវភៅ​ស្នេហ៍ ស្រក់​ទឹកភ្នែក​មិនមែន​គ្មាន​បញ្ហា​ជាដើម​។ ​មកដល់​សព្វថ្ងៃនេះ បញ្ញា​បាន​ច្រៀង​ចម្រៀង​នៅ​ផលិក​ម្មរ​ស្មី​ហង្ស​មាស បាន​ប្រហែល​ជាង ១០០ បទ​មកហើយ ថ្មីៗ​នេះ បញ្ញា កំពុងតែ​មានការ​មមា​ញឹក​នឹង​ការងារ​ជាច្រើន ទាំង​ការ​ច្រៀង និង​ការសម្ដែង​។ ​កញ្ញា​បាន​ប្រាប់ថា បើសិនជា​ទស្សនិកជន​នៅតែមាន​ការ គាំទ្រ នាង​នឹង​នៅតែ​ច្រៀង​បំពេរ​អារម្មណ៍​ទស្សនិកជន​រហូត​។ ប៉ុន្ដែ​សព្វថ្ងៃនេះ បញ្ញា ក៏មាន​គោលបំណង​មួយបន្ទាប់ ពី​អាជីព​ជា​អ្នកសិល្បៈ គឺ​បញ្ញា​ចង់​ធ្វើ​ជំនួញ​ផ្ទាល់ខ្លួន​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 2 នាក់
  Flag Counter
Flag Counter