. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
មាស សម្ផស្ស បណ្តើរប្រុសស្នេហ៍ថ្មី ធ្វើព្រងើយ មិនខ្វល់ពីរឿងចាស់
September 29, 2013 (09:34:16) [ 637 ]
 
 
ពាក្យចាស់​ពោលថា “​ធ្វើស្រែ​ទាន់​ក្តៅ​ដី​” រីឯ​តារា​សម្តែង កញ្ញា មាស សម្ផស្ស ដោយ​មិនទាន់​នឹង​រលត់​ភ្លើង​ស្នេហ៍​បាត់​ហុយផ្សែង​ផង នាង​ផ្លាស់ប្តូរ​ស្នេហ៍​ដូច​ប្តូរ​សម្លៀកបំពាក់ ទទួលយក​ប្រុស​ស្នេហ៍​ថ្មី ដើម្បី​បង្ក្រាប​ការឈឺចាប់​នាពេល​កន្លងមក​។​

​យើង​ឃើញ​នៅក្នុង​កម្មវិធី​ខួបកំណើត​តារា​សម្តែង និង​ពិធីករ បញ្ញា សិទ្ធ កាលពី​សប្តាហ៍​មុន តារា​សម្តែង មាស សម្ផស្ស បាន​បណ្តើរ​ប្រុស​ស្នេហ៍​ថ្មី ដោយ​បើកចំហ​រប​ង្អូ​តមិត្ត​ភ័​ក្កិ​ និង​អ្នកសារព័ត៌មាន ប៉ុន្តែ​គូស្នេហ៍​ថ្មី​នោះ មិន​ឲ្យ​អ្នក​ថតរូប​នោះទេ​។ គូស្នេហ៍​ថ្មី របស់​នាង​ខ្ពស់ មាន​វ័យ​ប្រមាណ ៣០​ឆ្នាំ និង​សង្ហា​មិន​ចាញ់​តារា​សម្តែង​ប៉ុន្មាន​ឡើយ​។​

​នាង​មិនទាន់​បញ្ជាក់​លម្អិត​អំពី​អត្តសញ្ញាណ​គូស្នេហ៍​ថ្មី​នៅឡើយ ប៉ុន្តែ​នាង​ទទួលស្គាល់ថា គឺ​ពិតជា​ប្រុស​ស្នេហ៍​ថ្មី​របស់​នាង​មែន ហើយ​ទើបនឹង​ចាប់ផ្តើម​ទំនាក់ទំនង​គ្នា កាលពីពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ពោលគឺ​ក្រោយពេល​នាង​ចែកផ្លូវ​គ្នា​ដើរ​ជាមួយ​លោក គីម​។​

​មាន​សិល្បការិនី​តិច​ណាស់ ដែល​បាន​ជួបនឹង​ស្នេហ៍​ខកបំណង​ម្តង​ហើយ ព្យាយាម​ប្រកាស និង​បើក​បេះដូង ទទួល យក​ស្នេហ៍​ថ្មី​នោះ​។ កន្លងមក ទំនាក់ទំនង​ស្នេហា​រវាង​តារា​សម្តែង មាស សម្ផស្ស និង​គូស្នេហ៍​ជាច្រើន​បន្តកន្ទុយ​គ្នា ត្រូវបាន​គេ​លាតត្រដាង ហើយ​ចំណង​ស្នេហ៍​ទាំងនោះ មិនមាន​អាយុកាល​យូ​អង្វែង​ឡើយ​។

​នាង​ធ្លាប់​ធ្លាយ​ចំណង​ស្នេហ៍​ជាច្រើន ដែលមាន​ទាំង​បុរស​ក្នុងស្រុក និង​បុរស នៅ​ឯនាយសមុទ្រ ហើយ​នាង ក៏​ខកចិត្ត​មិនតិច​ដង​ដែរ ព្រោះ​នាង​ស្នេហ៍​ប៉ះចំ​បុរស ដែលជា​ប្តី​គេ និង​បុរស​ដែល​ឪពុកម្តាយ​នាង​មិន​ពេញចិត្ត​។

​ចំណង​ស្នេហ៍​ចុងក្រោយ ជាមួយ​បុរស​ឈ្មោះ គីម ជា​អ្នកជំនួញ​ជនជាតិ​កូរ៉េ ត្រូវបាន​នាង និង​មិត្តភក្តិ យល់ថា អាចជា​ស្នេហា​ពិតប្រាកដ​នោះ នៅតែ​មិនអាច​គង់វង្ស​បាន គឺ​ឈានដល់​តំណាក់កាល​ចែកផ្លូវ​គ្នា​ដើរ​ក្រោយ​រួមរស់​ក្នុងផ្ទះ​តែមួយ​នៅ​កាំ​កូ​ស៊ី​ធី​ក្រោម ហេតុផល​ថា បុរស​ម្នាក់នេះ រករឿង និង​ប្រចណ្ឌ​នាង​បែកផ្សែង​។

​ការឈឺចាប់​នឹង​រឿង​ស្នេហ៍ មិន​សមបំណង​ម្តង​ហើយ​ម្តងទៀត​នេះ មិនបាន​ធ្វើ​ឲ្យ​តារា​ស្រី​សម្បូរ​មន្ត​ស្នេហ៍ មាស សម្ផស្ស រៀងចាល​នឹង​ស្នេហា​ដូច​បណ្តា​សិល្បការិនី ជាច្រើន​ទេ​។ ដោយសារ​នាង​យល់ថា បន្លា​មុត​ត្រូវយក​បន្លា​ជួស ហើយ​រូប​សម្រស់ ស្រស់ស្អាត​ដូច​នាង​ដែរ គេ​មិន​ជឿថា​អាច​ស្វែងរក​បុរស​ស្មោះ​ស្នេហ៍ មិនបាន​នោះទេ​។

​កន្លងមក​តារា​ស្រី​រូបនេះ ធ្លាប់​និយាយថា នាង​មិនរ​ត់ទៅ​បួស ហើយក៏​មិន​សម្លាប់ខ្លួន ព្រោះតែ​ប្រុស​អស់ចិត្ត​នោះដែរ ផ្ទុយទៅវិញ​គឺ​នាង​នឹង​នៅតែ​រឹងប៉ឹង ហើយ​បើកទូលាយ​ទទួលយក​ស្នេហា​ថ្មី​។ ប្រសិនបើ​ប្រុស​នោះ មាន​លក្ខណៈសម្បត្តិ​អាច​ឲ្យ​នាង​ទទួលយកបាន​។

​ឆ្លងកាត់​បទពិសោធន៍​ស្នេហ៍​ច្រើនលើកច្រើនសារ​នេះ អាច​នឹងធ្វើ​ឲ្យ​នាង កាន់តែ​ប្រុងប្រយ័ត្ន​ក្នុងការ​ជ្រើសរើស​បុរស​ក្រោយ​ទៀត​។​ ​ប៉ុន្តែ​គេ​មិនទាន់​ដឹង​ទេ​ថា តើ​រងើកភ្លើង ស្នេហា​ថ្មី​របស់​នាង​មួយ​នេះ​អាច​ឆាបឆេះ​បានយូរ​ប៉ុណ្ណា​នោះទេ ហើយ​គេ​ក៏​នៅ​រង់ចាំ​នាង​បង្ហាញ​អត្តសញ្ញាណ​ប្រុស​ស្នេហ៍​ថ្មី​មួយ​នេះដែរ​។ គេ​នៅតែ​រំពឹង​ដែរ​ថា ថ្ងៃ​ណាមួយ​នាង អាច​នឹង​រកបាន​បុរស​ម្នាក់ ដែល​អាច​ធ្វើជា​ស្មា​សម្រាល​ការលំបាក និង​ជូត​ទឹកភ្នែក ពេល​នាង​ជួប​វិបត្តិ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 7 នាក់
  Flag Counter
Flag Counter