. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
សាយ​ រតនៈ ត្រូវនារីម្នាក់ ចេញមុខលាតត្រដាង រឿងមានកូន និងការឈឺចាប់
September 21, 2013 (10:00:35) [ 619 ]
 
 
ពិធីករ​ស៊ី​ធី​អិន សម្តី​បាន លោក​សាយ រតនៈ មានរឿង​អាស្រូវ​ផ្ទុះឡើង លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបែក ធ្លាយ​ទំនាក់ទំនង​ជាមួយ​និស្សិត​ស្រី រហូត​មានកូន ហើយ​ទម្លាក់ចោល កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​មិនទាន់​នឹង​ស្ងប់​ព័ត៌មាន​កាត់ត រូបភាព​អាស​អា​គ្រាម​ផង ក៏​ស្រាប់តែ​លេច​រឿង​មួយ​ផ្សេង​មកទៀត​ ។

តារា​សម្តែង និង​ជា​ពិធីករ លោក សាយ រតនៈ ទាក់ទង​នឹង​រឿងរ៉ាវ​ទាំងអស់នោះ សុទ្ធតែជា​ព័ត៌មាន​ប៉ះពាល់​ជាមួយ​កិត្តិយស និង​កេរ្តិ៍ឈ្មោះ មូលហេតុ​មកពី​តារា​រូបនេះ បាន​ខ្លួនប្រាណ​គ្នា ធ្វើ​ឲ្យ​នាង​មានកូន បែរជា​ចង់​ដោះដៃ មិន​ទទួលស្គាល់​នាង ថែមទាំង មាន​ស្រី​ថ្មី​ទៅវិញ ។

​កាលពីពេល​ថ្មីៗ កន្លងទៅនេះ ក៏​មានការ​បង្ហោះ​ពាក្យសំដី​ក្រេវក្រោធ​វាយប្រហារ មកលើ​ពិធីករ​រូប​សង្ហារ​ស៊ី​ធី​អ៊ី​ន នៅក្នុង Account Facebook របស់លោក ដោយផ្ទាល់ ក្នុង​ឈ្មោះ Say Rathanak ថា "​អា​ឆែ្ក សាយ រតនៈ ខ្ញុំ​សិក្សា​នៅ​សាលា NUM ជិត​វត្តភ្នំ គេ​បាន​ទាក់ទង​ខ្ញុំ​ជា​សង្សារ រហូត​បាន​ប្រាណ​ខ្ញុំ គ្មាន​សល់ រយៈពេល​មួយឆ្នាំ ខ្ញុំ​មានកូន​ជាមួយ​គេ ។ គេ​អោយ​ខ្ញុំ​ទំលាក់​កូន​ចោល ហើយ​មាន​ស្រី​ថ្មី គេបោះបង់​ចោល​ខ្ញុំ កូន​ក៏​ទំលាក់ ជីវិត​ខ្ញុំ​គ្មាន​ន័យ​ទៀត​ទេ រស់​ដូច​ស្លាប់ ការស្បថ​ស្បែ និង​ការ​លួងលោម គេ ពិតជា​នឹកស្មាន​មិន​ដល់​សោះ ។

ខ្ញុំ​ស្តាយក្រោយ​ណាស់ ស្លាប់​កូន​ម្នាក់ទៀត ដោយសារ​ស្រលាញ់​គេ​ពេក គេ​រៀបការ​ជាមួយ​អ្នកដទៃ​ចោល​ខ្ញុំ ឈឺចាប់​បំផុត​សំរាប់​ខ្ញុំ what should I do with my life ? កាត់ត​រូបថត​គេ​ហត់នឿយ​ណាស់​រាប់​ម៉ោង តែ​ចង់អោយពិភព លោក​ដឹងថា គេ​ជា​មនុស្ស​បែបណា​គេបោះបង់​ខ្ញុំ​ចោល រស់​គ្មាន​ន័យ​ទេ ស្តាយ ក្រោយ​ណាស់​"​។

នេះ​ជាការ​ឈឺចាប់​មួយ ដែល​មនុស្ស​ស្រី​កម្រ​នឹង​បញ្ចេញ​ណាស់ គេ​មិនដឹងថា នាង​ទ្រាំ​ជា​យូរ​មកហើយ ។ តែ​យ៉ាង ណា​យើង​ក៏​មិនបាន​ដឹងថា ជាការ​មួលបង្កាច់ ឬ​បង្ខូច ឈ្មោះ​លោក​សាយ រតនៈ នោះឡើយ ដូច្នេះ​មានតែ​សាមីខ្លួន​ទើប​ដឹង​ច្បាស់ ។​ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ពាក្យ​ក្រេវក្រោធ​ពី​នារី​ម្នាក់ ដែល​អះអាងថា ត្រូវគេ​បោះបង់ចោល ហើយ​មានការ​ស្តាយក្រោយ​អស់​មួយជីវិត ភ្នាក់ងារ​CEN បាន​ទូរស័ព្ទ​ទៅ​ពិធីករ ស្រស់​សង្ហារ ដើម្បី​សុំ​ការបំភ្លឺ ប៉ុន្តែ​ទូរស័ព្ទ​លោក​មិនអាច​ទាក់​ទង់​បានទេ ដោយ​លោក​បិទ ឬក៏​ប្តូរ​លេខ​នោះទេ ។

សូម​រំលឹកថា ដើម្បី​បញ្ជាក់​ខ្លួន ប្រាកដជា​ល្អ​បរិសុទ្ធ​នោះ លោក សាយ រតនៈ ធ្លាប់បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក កាលពី​មានរឿង​កាត់ត រូប​អាសអាភាស​របស់លោក​ថា "​មិត្តភក្តិ​ជាទី​ស្រឡាញ់​ទាំងអស់ និង​ក្រុម​អ្នកគាំទ្រ ! សូម​ប្រាប់​ជា​ដំណឹង​ថា មាន​មនុស្ស​អាក្រក់​ណាស់ ដោយ​ប្រើ​ឈ្មោះ និង​រូបថត​របស់ខ្ញុំ ទៅ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​បង្ហោះ​រូបភាព បែប​អសីលធម៌ ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ខ្ញុំ​នោះទេ នោះ​ក៏​ជាការ​ប៉ះពាល់​មិត្តភក្តិ​នោះ​ទៀតផង​។ ដូច្នេះ​សូមមេត្តា​កុំ​ភាន់ច្រឡំ​លើ​ខ្ញុំ​! សូម​អរគុណ​! "៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 4 នាក់
  Flag Counter
Flag Counter