. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
បវរកញ្ញា​អាមេរិក​ ចេញ​ក្រៅ​ក្នុង​ឈុត​រូប​ផ្កា និង​ម្កុដ​ភ្លឺ​ចិញ្ចែងចិញ្ចាច ខណៈ​នាង​ចាប់ផ្តើម ​ដំណើរ​ទេសចរណ៍​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​
September 21, 2013 (09:54:05) [ 643 ]
 
 
បវរកញ្ញា​អាមេរិក​ទើប​គ្រង​ម្កុដ​ថ្មីថ្មោង នាង នី​ណា ដា​វូ​លូ​រី (Nina Davuluri) បាន​បន្តដំណើរ​ទេសច​រណ៍ ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ​យ៉ាង​លឿន​មួយ​របស់​នាង​កាលពី​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៣ ជាមួយនឹង​ការឈប់​សំចត​ រយៈពេល​ខ្លី​នៅ​សង្កាត់ Manhattan នៃ​ក្រុង​ញូវយ៉ក​។​

បរ​វក​ញ្ញា​វ័យ ២៤ ឆ្នាំ​មកពី​ទីក្រុង Syracuse នៃ​រដ្ឋ​ញូវយ៉ក បានចេញ​ដើរហើរ​ក្នុង​ឈុត​ពោរពេញ​ដោយ​រូប​ផ្កា និង ម្កុដ​បវរកញ្ញា​ដ៏​ចែងចាំង​របស់​នាង ខណៈដែល​នាង​បានបង្ហាញ​ខ្លួន​លើ​កម្មវិធី Live with Kelly and Michael របស់​ទូរទស្សន៍ ABC​។​

​អំឡុង​កិច្ចសម្ភាសន៍​របស់​នាង វេជ្ជបណ្ឌិត​ប្រកបដោយ​សេចក្តីប្រាថ្នា​រូបនេះ​បាន​និយាយថា ការ​ជម្រុញ​ទឹកចិត្ត​របស់​នាង​ដើម្បី​ចូលរួម​ប្រកួត​បវរកញ្ញា​ដ៏​ល្បីល្បាញ​នេះ​គឺ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុងនាម​ជា "​បវរកញ្ញា​អាមេរិក​ឥណ្ឌា​ជា​លើកដំបូង​"​។​

'​សម្រាប់​ខ្ញុំ បវរកញ្ញា​អាមេរិក​តែងតែ​ធ្លាប់​ត្រូវគេ​ស្គាល់​ថា​ជា "​នារី​គួរ​ឲ្យ​ស្រឡាញ់ ចិត្តល្អ និង​ស្មោះត្រង់​" ប៉ុន្តែ​នារី​គួរ​ឲ្យ​ស្រឡាញ់ ចិត្តល្អ និង​ស្មោះត្រង់​ម្នាក់នេះ​កំពុង​វិវត្តន៍​ខ្លួន ខណៈ​ភាព​ចម្រុះ​ពូជសាសន៍​ក្នុង​សហរដ្ឋអាមេរិក​កំពុងតែ​វិវត្តន៍​ដូចគ្នា​ដែរ​។ អ្នកដឹង​ទេ នាង​មិនមែនជា​ក្មេងស្រី​កាលពី ១០ ឆ្នាំមុន​នោះទេ ហើយ​នាង​ក៏​នឹងមិន​ក្លាយជា​មនុស្ស​ដដែល​ដូច​កាលពី ១០ ឆ្នាំមុន​នោះដែរ​' ។​

​ទោះយ៉ាងណា ខណៈដែល​មនុស្ស​ភាគច្រើន​នៅតាម​អន​ឡាញ​ប្រញាប់ប្រញាល់​នាំគ្នា​អបអរសាទរ​បវរកញ្ញា​ថ្មី​របស់​អាមេរិក​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​នោះ ការបញ្ចេញមតិ​បែប​រើសអើង​ពូជសាសន៍​ក៏បាន​ចាប់ផ្តើម​ហូរ​ចូលមក​លើ​វេ​ប​សាយ​ផងដែរ​។​

​អ្នកលេង Twitter ឈ្មោះ Meredith Talley (@MeredithRoanell) បាន​និយាយថា "​នេះ​គឺជា​បវរកញ្ញា​អាមេរិក​...​មិនមែនជា​បវរកញ្ញា​ប្រទេស​បរទេស​នោះទេ​"​។ Twitter profile របស់​នាង Talley បាន​បាត់​មួយ​ភ្លែត​បន្ទាប់ពី​ការបញ្ចេញមតិ​របស់​នា​ង ដែល​ត្រូវបាន​ចែករំលែក​ដោយ​មនុស្ស​ជាច្រើន ដោយ​ភាគច្រើន​សុទ្ធតែ​មានការ​ភ្ញាក់ផ្អើល​ទាំងអស់​។​

​ហើយ​ឈ្មោះ Kat (@KathrynRyan50) ដែល​និយាយ​លើ Twitter profile របស់​នាង​ថា នាង​ស្រឡាញ់​ព្រះ​យេស៊ូ​នោះ បាន​បង្ហោះ​ថា "​នាង (sic) មិន​ដូច​អាមេរិក​អី​បន្តិច ហើយ​នាង​នៅ​ឈ្នះ​បវរកញ្ញា​អាមេរិក​ទៀត​"​។​

​ប៉ុន្តែ​បវរកញ្ញា​នាង ដា​វូ​លូ​រី បាន​បង្ហាញថា ការបញ្ចេញមតិ​បែប​សម្អប់​នេះ​មិន​បានធ្វើ​ឲ្យ​នាង​តូចចិត្ត​នោះទេ និង ត្រូវបាន​គេ​ថតរូប​កំពុង​អបអរសាទរ​តំណែង​បវរកញ្ញា​របស់​នាង ខណៈដែល​នាង​បាចទឹក​ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិច​ក្នុង​ទីក្រុង​អា​ត្ល​ង់​ទិច​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter