. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
នៅ ម៉ារីសា មិនចង់គិតរឿងស្នេហា ដោយចង់ពង្រីក អាជីពសិល្បៈ
September 21, 2013 (09:45:52) [ 725 ]
 
 
តារា​សម្តែង​ចំណូល​ថ្មី​វ័យក្មេង​សាច់​ខ្ចី កញ្ញា​នៅ ម៉ា​រី​សា បន្ទាប់ពី​ប្រឡង ជាប់​ស្រី​ស្អាត​ប្រុស​ស្អាត ក្នុង ចំណោម ១០ នាក់ របស់​ផលិតកម្ម​មហាហង្ស សព្វថ្ងៃ ដូចជា មាន​ប្រជាប្រិយ​គ្រាន់បើ​។ ថ្មីៗ​នេះ នាង​បាន​ប្រាប់ថា នាង​មិនទាន់​ចង់​គិត​ចង់​ប្រឡូក​រឿង​ស្នេហា​ទេ គឺ​ចង់យក​ពេលទំនេរ​ពី​ការសិក្សា​ទៅ​ចាប់​អាជីព​សិល្បៈ និង​ខំប្រឹង​កសាង​កេរ្តិ៍ឈ្មោះ ឲ្យ​ល្បី មាន​អ្នកគាំទ្រ​ច្រើន​ជាមុនសិន​។

ស្ថិតនៅក្នុង​វ័យ ១៩​ឆ្នាំ កញ្ញា នៅ ម៉ា​រី​សា បាន​ប្រឡូក​វិស័យ​សិល្បៈ បាន​រយៈពេល​ប្រមាណ​មួយឆ្នាំ ដែល​ក្លាយជា​តារា​សម្តែង​វ័យក្មេង ដើរ​តួរង ដែលមាន​ចរិត​កាច​ឆ្នាស់ឆ្នើម​ក្នុង​រឿង “​រលក​បោក​ខ្សាច់​”​។ មុននេះ នាង​ទើបតែ​បញ្ចប់​ការប្រឡង​ថ្នាក់​វិទ្យាល័យ ហើយក៏​កំពុង​មានបំណង​ចង់​បន្តទៅ​ថ្នាក់​មហាវិទ្យាល័យ​ទៀត​។

​នាង​ធ្លាប់​បានប្រកាស​ផ្អាក​ពី​ការងារ​សិល្បៈ ចង់ទុក​ពេលវេលា​សម្រាប់​ការសិក្សា​។ តែ​ពេលនេះ​នាង​មាន​ពេលទំនេរ​អាច​ទទួល​ការងារ​បាន ព្រោះថា​ក្រៅពី​ថត​រឿង​ថ្មី “​ម៉ឺ​នុយ​ធ្នាក់​អន្ទាក់ស្នេហ៍​” ឲ្យ​ផលិតកម្ម មហាហង្ស នាង​មាន​ពេលទំនេរ​ច្រើន​។

កញ្ញា នៅ ម៉ា​រី​សា បាន​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រៅពី​ការងារ​សិល្បៈ និង​កំពុង​សិក្សា នាង​មិនទាន់​ចង់​គិតពី​រឿង​អ្វី​ផ្សេង​ទេ ជាពិសេស​រឿង​ស្នេហា ព្រោះ​នាង​មាន​វ័យក្មេង​ពេក ខ្លាច​ដើរ​លើផ្លូវ​ស្នេហា​នេះ​ខុស ប៉ះចំ​ស្នេហា​ត្រីកោណ ស្នេហា​ប្តី​គេ​ជាដើម ប្រាកដជា​បាត់បង់​អនាគត​។ ​ណាមួយ​នាង​ទើបតែ​ចូលប្រឡូក​មិន​ចង់យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​ក្នុង​រឿង​ស្នេហា​នោះទេ ។ នៅក្នុង​វិថី​សិល្បៈ​វា​ងាយ​នឹង​ពើបប្រទះ​ព័ត៌មាន មិនល្អ និង​រឿងរ៉ាវ​ស្នេហា​ខ្លាំងណាស់​។

​ភាពស្រស់​បំព្រង​តារា​រះ​ថ្មី ម៉ា​រី​សា បន្តថា ទោះយ៉ាងណា នាង​មិនទាន់​ចង់​គិត​ចង់​ប្រឡូក​រឿង​ស្នេហា​ទេ គឺ​ចង់យក​ពេលទំនេរ​ពី​ការសិក្សា​ទៅ​ចាប់​អាជីព​សិល្បៈ និង​ខំប្រឹង​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បី​មាន​ភាព​លេចធ្លោ​បន្ថែមទៀត​សិន​។

​នាង​បន្ថែមថា មិន​ចង់​ឲ្យ​ជួបប្រទះ​នោះ គឺ​រឿង​ស្នេហា​ត្រីកោណ ព្រោះ​ស្នេហា​ទាំងនេះ សុទ្ធតែ​អនាគត​ស្វាមី មានទ្រព្យ​សម្បត្តិ​តាមផ្លូវ​កាត់​ដែល​ប៉ះចំ​ប្តី​គេ ឬក៏​មាន​ឈ្មោះថា​ប្រពន្ធចុង​នោះ​។ ស្នេហា​បែបនេះ អនាគត​គ្មាន​អ្នកណាម្នាក់​មើល​ដឹង​ទេ ថា​ទៅ​ថ្ងៃក្រោយ​បែបណា​។

គួររំលឹកថា មុននឹង​ចូលក្នុង​ការងារ​សិល្បៈ កញ្ញា ម៉ា​រី​សា បានដាក់​ពាក្យ​ប្រឡង​នៅ​ផលិតកម្ម​មហាហង្ស នៅពេលនោះ បានដឹង​តាមរយៈ​ការផ្សព្វផ្សាយ ហើយក៏​បានដាក់​ស៊ី​វី​ទៅ​ប្រឡង​នឹង​គេ​។ ការប្រឡង​នេះ មិនមាន​ចំណាត់​លេខ​១​ទេ ដោយ​ខាង​ផលិតកម្ម រើសយក​វគ្គ​ទី​១ តារា​ស្រី ៥​នាក់ តារា​ប្រុស ៥​នាក់ និង​វគ្គ​ទី​២ តារា​ស្រី ១០ តារា​ប្រុស ១០​នាក់ ហើយ​កញ្ញា​បានជា​ប់​នៅក្នុង​វគ្គ​ទី​២​។

ស្រី​ស្រស់​សា​ច់ស កញ្ញា នៅ ម៉ា​រី​សា ជា​កូនច្បង​ក្នុង​គ្រួសារ ហើយ មាន​បងប្អូន​៤​នាក់ ស្រី​បីនាក់ ប្រុស​ម្នាក់​។ ឱ​ពុក​ម្តាយ​របស់​កញ្ញា​មិនមាន​ជាប់​ឈាមជ័រ ជា​អ្នកសិល្បៈ​អី​នោះទេ ប៉ុន្តែ​ដោយសារ​ស្រឡាញ់​ចូលចិត្ត​លើ​ការសម្តែង កញ្ញា​ក៏​ចូលប្រឡូក​តែម្តងទៅ​៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 151 នាក់
  Flag Counter
Flag Counter