. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
ចរិយា ពេជ្រ ទាល់តែ​ចាស់ចិត្ត​ចាស់​គំនិត ទើប​គិតគូរ​រឿង​គូស្រករ
September 21, 2013 (09:37:22) [ 689 ]
 
 
តារា​សម្តែង​ក្មេងខ្ចី កញ្ញា ចរិយា ពេជ្រ ជា​អតីត​កញ្ញាឯក​ប្រ៊ី​ដ​ស្តុ​ន​លេខ​២ ឆ្នាំ​២០១២ នៅក្នុង​ជំនួប​កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៣ ដោយបាន​អះអាងថា ទាល់តែ​ចូល​វ័យ ២៥​ឆ្នាំ ទើប​មានការ​គិតគូរ​រឿង​ប្តីសី ហើយ​បុរស​ដែល​នាង​ចង់បាន គឺ​ត្រូវមាន​អាយុ ៣០​ឆ្នាំ​ឡើង​ ។

តារា​ដ៏​ស្រស់ស្អាត​បែប​សិច​ស៊ី កញ្ញា ចរិយា ពេជ្រ មុននេះ​បន្តិច មាន​ទស្សនាវដ្ដី ក្នុងស្រុក​មួយ ដែល​បាន​ចុះផ្សាយ​ថា នាង​មាន​ឧកញ៉ា​ឧបត្ថម្ភ​ប្រាក់​ឲ្យ​នាង​កែ​ដើមទ្រូង និង​ធ្វើ​ខួបកំណើត​ឲ្យ តែ​អ្វីៗ​ត្រូវបាន​នាង​បដិសេធចោល​ទាំងអស់ ព្រោះ​ការលើកឡើង​នេះ​ជា​រឿង​មិន​ពិត ។

​ស្រី​ស្រស់ ចរិយា ពេជ្រ បាន​បង្ហើប​ប្រាប់ថា “​ពេលនេះ​មិន​ខ្វះ​ទេ អ្នក​តាម​ស្រឡាញ់ តែ​ខ្ញុំ​មិនបាន​គិតគូរ​ទេ ទាល់តែ​ខ្ញុំ​មាន​វ័យ​២៥​ឆ្នាំ​ទើប​សម្រេចចិត្ត​ជ្រើស​រើសយក​គូស្រករ ទៅ​ពេលអនាគត ។ បុរស​ដែល​ខ្ញុំ​ពេញចិត្ត​ត្រូវមាន​ច​រិ​ក​ល្អ ចេះ​ស្រឡាញ់​ក្រុមគ្រួសារ ចេះ​អធ្យាស្រ័យ អត់​មាន​ជាប់​ពាក់ព័ន្ធ​ស្រី​ផ្សេង ជាពិសេស​ត្រូវ​អាយុ​ចាប់ ៣០​ឆ្នាំ​ឡើង​។

ចំពោះ​ការសម្រេចចិត្ត​ដូច្នេះ ត្រូវបាន​ស្រី​ស្អាត​រូបនេះ​បន្តថា ការសម្រេចចិត្ត​ឋិត​លើ​ខ្លួនឯង ព្រោះ​បើ​ដល់​វ័យ ២៥ នឹង​វា​អាច​គិត​បាន​វែងឆ្ងាយ​ជាង ហើយ​ឪពុកម្តាយ ក៏មាន​ចំណែក​ក្នុងនោះដែរ​។ រឿងនេះ ក៏​គ្មាន​អ្នកណា​មក​បង្ខំ​យើង​បានដែរ ព្រោះ​ជា​សុភមង្គល​របស់​យើង​អស់​មួយជីវិត​។​ តារា​សម្តែង​ដែល​ចូលប្រឡូក​សិល្បៈ​បាន​មួយឆ្នាំ បច្ចុប្បន្ន​កំពុងតែ​ត្រូវបាន​អ្នក​ម្ចាស់​ផលិតកម្ម​ក្នុងស្រុក​មួយ​ទាក់ទង​នាង​ឲ្យ​ថត​រឿង​ថ្មី និង​ស្ប៉ត​មួយចំនួន ។ មួយរយៈ​នេះដែរ មានការ​មមាញឹក​នឹង​ការងារ​សិល្បៈ​ទាំង​ការថត និង​សម្តែង​ ។

សូម​រំលឹកថា កញ្ញា ចរិយា ពេជ្រ ជា​អតីត​កញ្ញាឯក​ប្រ៊ី​ត​ស្ដុ​ន​លេខ​២​ឆ្នាំ​២០១២ ។ តារា​ស្រី​ដែលមាន​ដើមកំណើត​ពី​ខេត្តកណ្ដាល​ម្នាក់នេះ មាន​បងប្អូន​៦​នាក់ ប្រុស​៣ ស្រី​៣ ដោយ​មានតែ​នាង​ម្នាក់​ដែល​ចូល​សិល្បៈ ។ តាំង​ចូលមក​ធ្លាប់​ថត​ខ្សែភាពយន្ត​បាន​ចំនួន​៤ រឿង​មកហើយ​ ។​ ​ថ្មីៗ​នេះដែរ​នាង​ទើបតែ​ទទួលបាន​ឱកាស​ថត​ជា​តួឯក​រឿង​ខ្លី​ក្នុង​កម្មវិធី “​ជំនុំ​តារា​” និង​កម្មវិធី “​ផ្ទះ​លោកតា​” របស់ CTN និង My TV ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 4 នាក់
  Flag Counter
Flag Counter