. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
សម ម៉ា​ណា ចូល​សិល្បៈ​ពេញទំហឹង​ បន្ទាប់ពី​ផ្អាក​ អស់​មួយរយៈ​ធំ​
September 08, 2013 (08:02:23) [ 682 ]
 
 
​តារាចម្រៀង​ស្ថិតក្នុង​ក្រុម​រ៉ៃ​មាស សម ម៉ា​ណា ដែល​បាន​ដកខ្លួន​ឆ្ងាយ​ពី​ពិភព​សិល្បៈ​មួយរយៈ ព្រោះតែ​រវល់​ជាមួយ​ការងារ​រកស៊ី​ផ្ទាល់ខ្លួន​នោះ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង​ស្ទើរតែ​ភ្លេចមុខ និង​ការ​ច្រៀង​រាំ​លើ​ឆាក​ជា​ក្រុម​ដ៏​រស់​រវ៉ើក​។​

​ចាប់តាំងពី​ឆ្នាំ ២០១១ មក​តារា​សម្តែង​រាង​ខ្ពស់​ស្រលះ​ហាក់​មិន​ខ្ចី​នឹកនា​ជាមួយ​ការងារ​សិល្បៈ​ឡើយ ព្រោះតែ​តារា​សម្តែង​រូបនេះ​រវល់​នឹង​ការងារ​រកស៊ី​ហាង​សម្អាង សម ម៉ា​ណា សាឡ​ន​។ ដោយសារតែ​ភាព​មមាញឹក​នេះ ធ្វើ​ឲ្យ​ការងារ​សិល្បៈ​របស់​កញ្ញា ម៉ា​ណា ធ្លាក់​បាត់​ពី​តារា​សម្តែង​ជួរមុខ​។​

ក្រោយពីរ​ឈាន​ជើង​ចូល​សិល្បៈ​រាង​លិ​ប​លរៗ ធ្វើ​ឲ្យ តារាចម្រៀង​សម្បុរ​ស្រអែម​រូបនេះ មិនសូវ​បង្ហាញ​វត្តមាន​របស់ខ្លួន​ក្នុង​កម្មវិធី​ជួបជុំ​អ្នកសិល្បៈ​ឡើយ តែ​គេ​ទើបតែ​ប្រទះឃើញ​វត្តមាន​របស់​តារា​ស្រី​ច្រមុះ​ស្រួច សម ម៉ា​ណា នៅក្នុង​កម្មវិធី អាណាចក្រ​តារា​។

​ឆ្លើយឆ្លង​ជាមួយ​ស៊ី​អ៊ី​អិន នាង សម ម៉ា​ណា ឲ្យ​ដឹងថា ពេលនេះ​នាង​ហក់​ចូលក្នុង​ពិភព​សិល្បៈ​វិញ​ហើយ បន្ទាប់ពី​សម្រាក​ពី​ការងារ​សិល្បៈ​មួយរយៈ​មក (​កន្លងមក​ដោយសារតែ​ខ្ញុំ​រវល់​ការងារ បើកហាង​សាឡ​ន អីចឹង​ហើយ​បានជា​មិនសូវមាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការងារ​សិល្បៈ តាមពិត​ខ្ញុំ​នៅតែមាន​ការងារ​ជា​ហូរហែ​រដែរ តែ​សម្រាប់តែ​កម្មវិធី​ដើរ​ម៉ូត និង​ថត​ខារ៉ាអូខេ បន្តិចបន្តួច​ប៉ុណ្ណោះ​)​។​

​គ្រាន់តែ​ប្រកាស​ខ្លួន​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​វិញ នាង​ត្រូវបាន​តំណែង​ជា​អង្គ​ឆ្នាសឆ្នើម នៅក្នុង​ខ្សែភាពយន្ត​ភាគ​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ដែល​គ្រោង​នឹង​ចាក់ផ្សាយ​នៅពេល​ឆាប់ៗ​ខាងមុខនេះ “​នេះ​ជា​ខ្សែ​រឿង​ទី​២ ដែល​ខ្ញុំ​សម្តែង​ជា​តួរ​អង្គ​ឆ្នាស តែ​រឿង​មុន​នោះ​មិនបាន​ចាក់​បញ្ចាំង​ក្នុងស្រុក​ទេ តាមពិត​ខ្សែ​រឿងនេះ​ខ្ញុំ​ថត​ចប់​រួចរាល់​ហើយ តែ​មិនទាន់បាន​ចាក់ផ្សាយ​”​។​

កញ្ញា សម ម៉ា​ណា ជា​តារា​សម្ដែង​ស្រី​មួយរូប​ដែល​ទទួលបាន​ប្រជាប្រិយភាព​តាំងពី​នាង​មាន​វ័យ​១៦​ឆ្នាំ​មកម្ល៉េះ​។ នាង​ល្បី​តាមរយៈ​បទ​ចម្រៀង “​យូរ​ប៉ុណ្ណា​ក៏​ចាំ​” និង​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម​របស់​ផលិតកម្ម Nice Star មួយចំនួនទៀត​នៅក្នុង​ឆ្នាំ​២០០៧៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter