. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
អតីតពិធីការិនី អឿន ដាលីស រៀបការ នៅអូស្រ្តាលី
September 08, 2013 (08:00:35) [ 682 ]
 
 
ពិធី​ការិនី ដែល​សម្បូរ​ណ៍ វោហារ​ស័ព្ទ មិនចេះ​រីងស្ងួត ក្នុង​កម្មវិធី Top Teen Concert ប្រចាំ​ស្ថានីយ ទូរទស្សន៍​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ កញ្ញា អឿន ដា​លី​ស ដែល​បាន​ចាក​ចេញពី​ស្រុកកំណើត​ជិត ៣​ឆ្នាំ ដោយ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី មិន​ខ្វល់​ពី​ពិភព​សិល្បៈ​ឡើយ​។

ក្នុងការ​ចាកចេញ​ទៅ​នៅ​ទឹកដី​កង់​ហ្គូ​រ៉ូ​យ៉ាងយូរ​ដូច្នេះ បានធ្វើ​ឲ្យ​កញ្ញា ដា​លី​ស ដែល​មិនអាច​រស់នៅ​ជាមួយ​ភាព​រងារ​គ្មាន​គូ​បានឡើយ ព្រោះ​បើ​យោង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​បុក គេ​ឃើញ​កញ្ញា បង្ហាញ​រូបថត​រៀប​មង្គលការ​ពីរ​បីសន្លឹក ដែល​ក្នុង​រូបថត​នោះ មានការ​ចូលរួម​អបអរ​សា​រទ​ជូនពរ​ពី​មិត្ត​ភ័​ក្រ​ក្នុង​ហ្វេ​ស​បុក រួមទាំង​មិត្ត​ភ​ក្តិ​សិល្បៈ​ខ្លះ​ទៀតផង​។​

​ក្នុង​ឈុត​រ៉ូ​ប​ពណ៌​សរ ដែលមាន​កូនកំលោះ ជា​ជនជាតិ​ស្បែ​កស ភ្នែក​ពណ៌​ប្រាក់ ឈរ​អម​ជាមួយ​ដោយ​ស្ត្រី​ចំណាស់ និង​បុរស​ចំណាស់ ដែល​គេ​អាច​គិតថា ជា​ម្តាយក្មេក ឪពុកក្មេក អតីត​ពិធី​ការិនី ដែលមាន​សម្រស់​មិន​កែឆ្នៃ​រូបនេះ បានបង្ហាញ​នូវ​ស្នាមញញឹម​ដែល​ពោរពេញ​ដោយ​សុភមង្គល ក្នុង​រូបថត​ដែល​ពោរពេញ​ទៅដោយ​ស្នាមញញឹម​យ៉ាង​ស្រស់ស្រាយ​។​

អឿន ដា​លី​ស កើត​ថ្ងៃទី ២ ខែមករា ឆ្នាំ​១៩៨៧ នៅ​សង្កាត់​បឹង​កេងកង ក្នុង​រាជធានី​ភ្នំពេញ​។ នាង​ជា​កូនស្រី​ពៅ​នៅក្នុង​ត្រកូល​អ្នកជំនួញ​ដែលមាន​បងប្អូន​៤​នាក់​(​ប្រុស​២​ស្រី​២)​។ នាង​មាន​ឪពុក​ឈ្មោះ​ឡុ​ច សំអឿន ជា​អាជីវករ​នៅ​ផ្សារ​អូឡាំពិក និង​មាន​ម្ដាយ​ឈ្មោះ​តាំង ជី​កាង ជា​អាជីវករ​ដូចគ្នា​នៅ​ផ្សារ​អូឡាំពិក​។ នាង​មាន​កម្ពស់​១៦០​សង់ទីម៉ែត្រ ទម្ងន់​៤៥​គីឡូក្រាម និង​មាន​រូប​សម្រស់​ស្រស់ស្អាត សាច់​សខ្ចី​ពី​ធម្មជាតិ ដោយ​សូម្បីតែ​មិនទាន់មាន​ផ្នែក​ណាមួយ ត្រូវបាន​កែច្នៃ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter