. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
ម៉ា​នី​កា ប្រឹងប្រែង​សម្តែង ដើម្បី​សាង​ភាព​ល្បី​
September 03, 2013 (12:47:03) [ 736 ]
 
 
តារា​បង្ហាញ​ម៉ូដ​រាង​ល្វត​ល្វន់ ស្រស់​សោភា កញ្ញា ម៉ា​នី​កា កំពុង​ចាប់យក​អាជីព ជា​អ្នក​សម្តែង ដើម្បី​បង្ហាញ​នូវ​ទេពកោសល្យ​ថ្មី វា​ជា​ឱកាស​ថ្មី​មួយទៀត សម្រាប់​តារា​បង្ហាញ​ម៉ូដ ដែល​ពោរពេញ​ទៅដោយ​ទេ​ព្យ​កោសល្យ​។ ទាំងនោះ ជាការ​ប្រឹងប្រែង​មួយ សម្រាប់​តារា​បង្ហាញ​ម៉ូដ​រាង​ស្វែ​ល ម៉ា​នី​កា​។​

វា​ជាការ​សង្កេតមើល​ពី​ចំងាយ គេ​ហាក់​មើលឃើញថា តារា​បង្ហាញ​ម៉ូដ ទម្រង់​មុខ​វែង សម​ជាមួយនឹង​រស​និយម​សម្រាប់​យុវវ័យ​សម័យថ្មី ម៉ា​នី​កា ត្រូវ​វាយតម្លៃថា ជា​នារី​ដែលមាន​រាង​សិច​ស៊ី និង​មាន​លក្ខណៈ​បែប​អឺរ៉ុប ព្រោះ​រូបរាង​របស់​នាង គឺ​សាក​សម​ជាមួយនឹង​ឈុត​សម្លៀកបំពាក់​បែប​ខើច​លើ ខើច​ក្រោម ដែល​មើលទៅ​សម​ឥតខ្ចោះ​។ នោះ​វា​ជា​រឿង​មួយ ដែល​មិន​ត្រូវរ៉ូវ​ជាមួយនឹង​អត្ត​ច​រិ​កពិត​របស់​នាង​។ នេះ​ជាការ​អះអាង​ពី​មិត្ត​ភ័​ក្រ ដែល​នៅ​កៀក​នឹង​កញ្ញា​រូប​ស្រស់​។​

​ប្រភព​កៀក​នឹង​កញ្ញា ម៉ា​នី​កា បន្តថា តាមពិត នាង​ជាម​នុស្ស​មិន​កំណាញ់​នឹង​ភាព​ញញឹម​នោះទេ ហើយ ម៉ា​នី​កា ជា​នារី​ម្នាក់ ដែលមាន​ច​រិ​ក​សុភាពរាបសារ ដែល​ផ្ទុយស្រឡះ​នឹង​ភាព​សិច​ស៊ី​របស់​នាង​។​ សម្រាប់​ឱកាស​មួយទៀត ក្នុងការ​ឈោង​ចាប់យក​ភាពល្បីល្បាញ ពេលនេះ ម៉ា​នី​កា កំពុង​បាន​ទីផ្សារ​សិល្បៈ មើល​មិន​រំលង​ទៀតឡើយ ព្រោះ​កន្លងមក ម៉ា​នី​កា ហាក់​ចូក​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​មិន​ស៊ីជម្រៅ មុជ​មិន​ជ្រៅ ទៅ​មិន​ឆ្ងាយ​។ ទាំងនោះ​ហើយ ដែល​ធ្វើ​ឲ្យ​គេ​មិនសូវ​ស្គាល់​កញ្ញា រាង​សិច​ស៊ី​រូបនេះ​។ សព្វថ្ងៃ ម៉ា​នី​កា កំពុងតែ​ប្រឹងប្រែង ដើម្បី​ស្តា​កេរ្តិ៍ឈ្មោះ​ឲ្យ​ដល់​ចំនុច​ល្អ​មួយ ដែល​អាច​ទទួលយកបាន​។

​ម៉ា​នី​កា កំពុងតែ​សម្ងំ​ថត​រឿង​ភាគ​ឲ្យ​ស្ថានីយ៍ទូរទស្សន៍ My TV​។ នេះ​ជា​ខ្សែ​រឿង​ទី​៣ ដែល​តារា​បង្ហាញ​ម៉ូដ​រូបនេះ ប្រឹងប្រែង ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ ក្នុង​ពិភព​សម្តែង ព្រោះ​គេ​ស្គាល់ ម៉ា​នី​កា ច្បាស់​តែ​តាមរយៈ​ការបង្ហាញ​ម៉ូដ​ប៉ុណ្ណោះ កញ្ញា ម៉ា​នី​កា បាន​ឲ្យ​ស៊ី​អ៊ី​អិន ដឹងថា លើក​មុន កញ្ញា បដិសេដ​មិន​ថត​រឿង​មកពី​មានការ​រវល់​ផ្ទាល់ខ្លួន ដែល​ទើបតែ​ដោះស្រាយ​រួចរាល់​។ ឥឡូវនេះ ចាប់ផ្តើម​ទទួល​ថត​វិញ​ហើយ ព្រោះ​ពេលនេះ ចង់​ប្រឡូក​ចូលក្នុង​សិល្បៈ​ឲ្យ​ពេញទំហឹង​តែម្តង​។

​រឿង​កូនប្រសារ​អ្នកទីក្រុង ដែលមាន​កញ្ញា ម៉ា​នី​កា ជា​តួ​មិត្ត​ភ័​ក្រ និង​តួឯក​ស្រី កំពុងដំណើរការ​ថត បាន​ប្រហែលជា ១០​ភាគរយ​ប៉ុណ្ណោះ​។ រឿងនេះ អាច​ដំណើរ​ការថត​រហូតដល់ ៣​ខែ​។ កញ្ញា ម៉ា​នី​កា សម្តែង​បាន​បី​រឿង រឿង​កូនប្រសារ​អ្នកទីក្រុង​ជា​ខ្សែ​រឿង​ទី​៣ រឿងទ្រុង​មាស​បក្សី​ស្នេហ៍ និង​រឿងបារមី​ជំនៀងផ្ទះ របស់​កញ្ញា​សាច់​សខ្ចី ម៉ា​នី​កា បន្ទាប់ពី​រឿង​ទី​២៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter