. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
ភី វណ្ណនីដា ចូលសិល្បៈដំបូង គ្មានអ្នកជ្រោមជ្រែង ក្រៅពីសមត្ថភាព
September 03, 2013 (12:38:16) [ 661 ]
 
 
តារាចម្រៀង និង​សម្តែង កញ្ញា ភី វណ្ណ​នី​ដា បាន​រៀបរាប់​ពី​ការ​ឈានចូល​សិល្បៈ​ពីដំបូង​ទី ដោយ​គ្មាន​ស្គាល់ រឺ​អ្នក​ជ្រោមជ្រែង​ទេ ក្រៅពី​ផលិតកម្ម​មហាហង្ស​ហៅ​ឲ្យថត​រឿង ច្រៀង និង​សមត្ថភាព​ផ្ទាល់ខ្លួន ។ បន្ទាប់មក ក៏មាន​គេ​ស្គាល់​ច្រើន និង​ផលិតកម្ម​ផ្សេងៗ ហៅ​ថត​ជា​ហូរហែរ​។

​នៅ​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៣ តារា​សម្តែង​មាន​រូបសម្បត្តិ​គួរសម​មិន​ចាញ់​តារា​ស្រី​ដទៃ កញ្ញា ភី វណ្ណ​នី​ដា បាន​ឲ្យ​ភ្នាក់ងារ CEN ដឹងថា មួយរយៈ​នេះ មានការ​មមាញឹក​គ្រាន់បើ ជាមួយ​ការងារ​សិល្បៈ​។

​ក្រោយពី​ថត​បញ្ចប់រឿង​«​ទាវ​តា​ធ្លាក់​ពី​មេឃ​» ដែល​នាង​ដើរ តួឯក​រួចមក​ក៏មាន​ផលិតកម្ម​ហៅ​ថត​ស្ប៉ត និង​ឈុត​ខារ៉ាអូខេ​។ ពីមុន​ជា​តារាចម្រៀង ប្រចាំ​នៅ​ផលិតកម្ម​មហាហង្ស បន្ទាប់ពី​បញ្ចប់​កុងត្រា នាង​ចេញមក​ច្រៀង​នៅ​ណាហ្គា ពេលនេះ​កំពុង​ច្រៀង​នៅ​ក្លឹប​មេ​ជេន​ស៊ី ម្តុំ​មេភ្លើង​ឡានទឹក​។​

​អតីត​អ្នក​ច្រៀង​នៅ​ផលិតកម្ម​មហាហង្ស វណ្ណ​នី​ដា បន្តថា "​មុននឹង​ឈានចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ខ្ញុំ​បាន​ប្រឡង​នៅ​កម្មវិធី​តន្ត្រី​យុវ​តារា​របស់​ស្ថានីយ៍ទូរទស្សន៍បាយ័ន ឆ្នាំ​២០០៨ ដោយ​កាលណោះ​ទទួលបាន​ជ័យលាភី​លេខ​២​។ ការដែល​ចាប់យក អាជីព​នេះ មកពី​ខ្ញុំ​ស្រឡាញ់​ចូលចិត្ត​តាំងពី​តូច​មកម្ល៉េះ ព្រោះ​ចូលចិត្ត​ច្រៀង រាំ ខ្លាំងណាស់​។ ប៉ា​ម៉ាក​របស់ខ្ញុំ ក៏​ជួយ​ជំរុញ​បន្ថែមទៀត ទោះជា​ពួកគាត់​មិន​ជាប់សែស្រឡាយ​ជា​អ្នកសិល្បៈ​អី​ក៏ដោយ​។ មិនតែប៉ុណ្ណោះ គាត់​ជា​អ្នក​ទៅ​ទិញ​ពាក្យ​ប្រឡង​ចម្រៀង ឲ្យ​ខ្ញុំ​បាន​ចូល​ប្រឡង​ថែម​ទៀតផង​"​។​

តារា​វ័យ ២២​ឆ្នាំ​រូបនេះ បន្ថែមថា ក្នុងពេល​ប្រឡូក​សិល្បៈ​ដំបូង​គ្មាន​ស្គាល់​អ្នកណា​ទេ ទើបបានជា​មិនសូវ​ល្បី​ចេញមុខ​ចេញ​មាត់​នឹង​គេ​។ បើទោះជា​ប្រឡង​ជាប់​ក៏ដោយ ក៏​ខាង​ស្ថានីយ អត់​មាន​កម្មវិធី រឺក៏​ការងារ​ឲ្យ​ធ្វើ​។ ដល់ពេល​បានមក​ច្រៀង នៅ​មហាហង្ស ខាង​ម្ចាស់​ផលិតកម្ម​ឃើញ​សមត្ថភាព​សម្តែង​បានល្អ ក៏​ចេះ​ហៅ​មក​សម្តែង​។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មក ការសម្តែង​នៅមានកម្រិត តែ​នាង​ធ្វើ​អ្វី​ក៏បាន ដូចជា តួ​កម្សត់ យំ កាច​ឆ្នាស់ សុភាព រាបសា​។ បើតាម​ការស្រឡាញ់ និង​ច​រិ​ក​សម្តែង​ដែល​ពេញចិត្ត គឺ​ដើរតួ​ក្រមិចក្រមើម លេង សើច​ច្រើន​។​

គួររំលឹកថា តារា​រូប​ស្រស់ កញ្ញា ភី វណ្ណ​នី​ដា មាន​បងប្អូន ២​នាក់ សុទ្ធតែ​ស្រី ហើយ​នាង​បង​គេ ក្នុង​គ្រួសារ​។ នាង​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​។ ពេលទំនេរ វណ្ណ​នី​ដា ចូលចិត្ត មើល​កម្មវិធី​ទូរទស្សន៍​បរទេស ដើម្បី​ច្បិច​យក​ស្ទីល តុបតែង​ខ្លួន និង​អ្វីដែល​ប្លែកៗ ព្រមទាំង​ការថែរក្សា​សម្ផស្ស​ផ្ទាល់ខ្លួន​។ នី​ដា មិនសូវ​ចូលចិត្ត​លេងខ្លួន​បែប​សិច​ស៊ី​ជ្រុល​ពេក​ទេ ប៉ុន្តែ​បើ​អ្នកដឹកនាំ​តម្រូវ​ឲ្យ​ស្លៀកពាក់​សិច​ស៊ី គឺ​ធ្វើបាន​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter