. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
លីវ ស៊ា​វ​គី​ញ អាយុ​៦២​ឆ្នាំ តែ​មើលទៅ​ដូច ​អាយុ​ជាង​២០​ឆ្នាំ
August 27, 2013 (09:04:57) [ 682 ]
 
 
នាង​នឹង​មាន​អាយុ​៦២​ឆ្នាំ​នៅ​ខែ​តុលា​ខាង​មុខ​។​ នាង​ធ្លាប់​ជា​សិល្បការិនី​ នាំមុខ​មួយ​រូប​នៅ​ចិន​ ក្នុង​ទសវត្សរ៍​ ១៩៨០ និង​ក្រោយមក​​បាន​ប្រឡូក​ក្នុង​ធុរកិច្ច​។​ ​លីវ បាន​កើត​នៅ​ក្រុង​ចុង​គី​ញ ប្រទេស​ចិន ។ ​នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​នាង នាង​បាន​ធ្វើ​ជា​ពលករ និង​បន្ទាប់មក​ជា​ឃោសនិក​សំរាប់​កងទ័ព​រំដោះប្រជាជន និង​ក្រោយ​មក​ជា​តួ​លើ​ឆាក​សំរាប់​ក្រុម​ល្ខោន​យោធា​ក្រុង​ចេង​ឌូ​។​

នាង​បាន​សម្តែង​ក្នុង​ភាពយន្ត​របស់​ចិនដីគោក​ជាច្រើន មុន​ពេល​ឈានដល់​អាយុ​៣០​ឆ្នាំ និង​បាន​ទទួលពាន​រង្វាន់​ជាច្រើន​នៅក្នុង​​មហោស្រព​ភាពយន្ត​ចិន ថែម​ទាំង​ទទួលបាន​ពានរង្វាន់​ស្រី​ល្អ​បំផុត​មួយ​ផង​។​ ​នៅ​ទសវត្សរ៍​១៩៩០ លីវ​បាន​ចាកចេញ​ពី​ឧស្សាហកម្ម​ល​សិល្បៈ​ដើម្បី​ងាក​ទៅ​រកស៊ី តែ​ទោះជា​យ៉ាងណា​នាង​បាន​វិល​មក​សម្តែង​​វិញ​នៅ​ពាក់កណ្តាល​ទសវត្សរ៍​២០០០​។​ ​កាលពី​ពេល​ថ្មីៗ​ ​នាង​ក៏​ត្រូវ​បាន​កម្មវិធី​ទូរទស្សន៍​ជប៉ុន​មួយ​តែងតាំង​ជា​ស្រី​ស្អាត់​បំផុត​ទី​២​នៅក្នុង​លោក​ក្នុងចំណោម​ស្ត្រី​វ័យ​៤០​ឆ្នាំ​​ឡើង​។​

​លីវ បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នកជំនួញ​មាន​បំផុត​៥០​នាក់​លើ​គេ​នៃ​ទស្សនា​វ​ដ្តី ​Forbes​ កាលពី​ឆ្នាំ​១៩៩៩​។ ​តែ​នៅ​ឆ្នាំ​២០០២ នាង​ត្រូវ​​បាន​ចាប់ខ្លួន​ចំពោះ​ការ​គេច​ពន្ធ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់​នាង​ឈ្មោះ​ Beijing Xiaoqing Culture and Arts Company Ltd ហើយ​​ត្រូវបាន​ពិន័យ​ប្រាក់​៧,១​លាន​យ័ន​និង​ជាប់គុក​១​ឆ្នាំ​។​ កាលពី​ប៉ុន្មាន​ឆ្នាំមុន នាង​បាន​រៀបការ​ជា​លើក​ទី​៤ ជាមួយ​ធុរជន​ចិន​នៅ​បរទេស​ម្នាក់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 38 នាក់
  Flag Counter
Flag Counter