. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
អតីត​ភរិយា​លោក សុះ ម៉ាច​ ឧបត្ថម្ភ​ពិធី​ខួប​កំណើត​ កូន​ប្រុស​លោក​ ជា​មួយ​ភរិយា​ក្រោយ
August 27, 2013 (08:57:50) [ 697 ]
 
 
អតីត​ភរិយា​ដែល​គេ​ស្គាល់​ថា​ ជា​កូន​ស្រី​របស់​សម្តេច​​ ជា ស៊ីម​​ បាន​ឧបត្ថម្ភ​ប្រាក់​ ចំនួន​២ពាន់​ដុល្លារ ​សហរដ្ឋ​អាមេរិក​ដល់​លោក សុះ ម៉ាច​ ដើម្បី​រៀបចំ​ពិធី​ខួប​កំណើត ​កូន​ប្រុស​របស់​លោក​ជា​មួយ​ភរិយា​ក្រោយ។​ ពិធី​ខួប​កំណើត​កូន​ប្រុស​គម្រប់​មួយ​ឆ្នាំ​របស់​តារាចម្រៀង​ និងជាប្រធាន​សមាគម​សិល្ប​ករ​ខ្មែរ​រូប​​នេះ​ ធ្វើ​ឡើង​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ​ ទី​២៣​ សីហា​ ២០១៣ ក្នុង​ភោជនីយដ្ឋាន​ហ្សង់​អេលី​ហ្ស៊េ​ រាជ​ធានី​ភ្នំពេញ ។​

បើ​ទោះ​បី​ជា​ពិធី​ខួប​កំណើត​កូន​របស់​លោក សុះ ម៉ាច​ ក្នុង​លក្ខណៈ​តូច​តាច​ពិត​មែន ប៉ុន្តែ​មានវត្ត​មាន​របស់​តារា​សម្តែង​ជើង​ចាស់​មួយ​ចំនួន​មាន​ដូច​ជា​ លោក​ ចា រិទ្ធី​ អ្នក​នាង​ ចាន់ តារា​ទី​ លោក​សុភា ដេវីដ​ និង​ផលិតករ​ភាព​យន្ត​លោកឆាយ​ ផាន់​ណា ជា​ដើម។ ​ក្នុងទឹក​មុខ​ញញឹម​ញញែម​ លោក សុះ ម៉ាច​ ឱ្យ​ដឹង​ថា​ កូនប្រុស​របស់​លោក​ឈ្មោះ​ ម៉ាត់​ រ៉ាម៉ន​ ហៅ សុះ​ មាស ហើយ​ការ​រៀបចំ​ពិធី​ខួប​កំណើត​នេះ​គឺ​គម្រប់​អាយុ​១​ឆ្នាំ ។​ តាម​ធនធាន​របស់​លោក​ គឺ​លោក​មិន​ចង់​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ធំដុំ​ឡើយ​ គឺ​អញ្ជើញ​ភ្ញៀវ​ប្រហែល​ជា​៧​ទៅ​៨តុ​ប៉ុណ្ណោះ​ ប៉ុន្តែ​លោក​ភ្ញាក់​ផ្អើល​ដោយសារ​តែ​វត្ត​មាន​របស់​ភ្ញៀវ​ចូលរួម​លើសពីការ​រំពឹង​ទុក​ ធ្វើ​ឱ្យ​លោក​មាន​ការ​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ។​

លោក​ សុះ ម៉ាច​ អះ​អាង​ថា​ បើ​គិត​តាម​លទ្ធ​ភាព​របស់​លោក​ គឺ​មិន​អាចរៀបចំ​ពិធី​មាន​លក្ខណៈ​បែប​នេះ​ឡើយ​ ប៉ុន្តែ​ដោយសារ​បាន​អតីត​ភរិយា​របស់​លោក ជួយ​ឧបត្ថម្ភ​ចំនួន​២​ពាន់​ដុល្លារ ។​ លោក​ថ្លែង​អំណរ​គុណ​អតីត​ភរិយា​របស់​លោក​ដែល​ឧបត្ថម្ភ​ដើម្បី​ឱ្យ​រូបលោក​រៀបចំ​ពិធី​ខួប​កំណើត​កូន​របស់​លោក​បាន​ល្អ ។​ បើ​ទោះ​បី​ជា​នាង​មិន​បាន​មក​ចូល​រួម​ដោយសារ​ត្រូវ​នៅ​មើល​ថែ​សម្តេច​ ជា ស៊ីម​ ជា​ឪពុក​ក៏​ដោយ​ ប៉ុន្តែ​នាង​ឱ្យ​កូនស្រី​ដែល​ជា​កូន​រួម​គ្នា​ជាមួយ​រូប​លោក​មក​ចូល​រួម​​ ។​

នៅ​ក្នុង​ឱកាស​នោះ​ លោក​ សុះ ម៉ាច​ បាន​ថ្លែង​អំណរ​គុណ​ដល់​ភ្ញៀវ​ទាំងអស់​ដែល​ផ្តល់​កិត្តិ​យស​ចូលរួម​ពិធី​ខួប​កំណើត​កូន​របស់​លោក​ ។ ទន្ទឹម​នេះ​ លោកសូម​ទោស​អ្នក​សិល្បៈ​ជាច្រើន​រូប​ទៀត​ ដែល​លោក​មិន​បាន​អញ្ជើញ​ ​ដោយ​សារ​តែ​លោក​​ប្រារព្ធ​ពិធី​មាន​លក្ខណៈ​តូច​តាច​ ខណៈ​ពេល​ទីតាំង​ក៏​មាន​ការ​តូច​ចង្អៀត​ផងដែរ​នោះ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter