. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
ព្រីម លីហ្សា និយាយថា មិនមែននៅសុខៗ ក៏បានពាន ផ្នែកប្រជាប្រិយភាពទេ
August 21, 2013 (12:43:44) [ 742 ]
 
 
បន្ទាប់ពី​ទទួលពាន​ផ្នែក​ប្រជាប្រិយភាព តារា​សម្តែង​កូនកាត់ កញ្ញា ព្រីម លីហ្សា ទទួល​ការរិះគន់​ពី​ទស្សនិកជន និង​មិត្ត​អ្នកសិល្បៈ ដែល​មិនបាន​ទទួលពាន​។ នាង​បាន​លើកឡើងថា ពាន​មួយ​នេះ មិនមែន​នៅ​សុខៗ ក៏​ទទួលបាន​នោះទេ ព្រោះ​នាង​បាន​ប្រឹងប្រែង​រក​សំឡេងគាំទ្រ​ពី​អ្នកគាំទ្រ​របស់ខ្លួន​។​

​ទស្សនិកជន មិត្ត​សិល្បករ សិល្បការិនី សម្ដែង​ការភ្ញាក់ផ្អើល នៅពេល​ដឹងថា កញ្ញា ព្រីម លីហ្សា ឈ្នះ​ពាន​ផ្នែក​ប្រជា ប្រិយភាព ពី​កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣​។ ពួកគេ​និយាយថា ពាន​នេះ​មិន​សក្ដិសម​នឹង​ទទួល​នោះទេ ព្រោះ​មិន សូវ​ឃើញ​មុខ និង​ល្បី​អី​ផង​។ ប៉ុន្តែ​ពាន​នេះ មិនមែន​ទាល់តែ​ចេញមុខ​ច្រើន និង​ល្បី​ខ្លាំង ទើប​ទទួលបាន​នោះទេ តែ​ពាន នេះ បានមក​ដោយសារ​ការ​បោះឆ្នោត​របស់​អ្នកគាំទ្រ និង​ការផ្ញើ​សារ​តាម​ទូរស័ព្ទ​។ ហើយ​តារា​មួយចំនួន​ដទៃ ទៀត នឹក​មិនឃើញ ព្រោះ​គិតថា ខ្លួន​ល្បី​ហើយ​មិនចាំបាច់​ខ្វល់​ពី ​ការបោះឆ្នោត​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ឬ​ផ្ញើ​សារ​អី​ទេ ។​

​ស្របពេល​មាន​អ្នក​រិះគន់​បែបនេះ តារា​វ័យក្មេង ព្រីម លីហ្សា បាន​ឲ្យ CEN ដឹង កាលពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៣​ថា " ខ្ញុំ​លើក​ហេតុផល​មួយ ប្រៀបដូចជា​ការបោះឆ្នោត​ថ្នាក់ជាតិ ទើប​ចប់​កាលពីពេល​ថ្មីៗ​ចឹ​ង សួរថា តំណាងរាស្ត្រ​មួយ រូប ចង់​ជាប់ឆ្នោត ដោយ​គាត់​អង្គុយ​នៅតែ​មួយកន្លែង ដោយ​ចាំ​ឱ្យ​ប្រជាជន​មក​បោះឆ្នោតឱ្យ​។ សួរថា​តើ​ប្រជាជន​គាត់​បោះឆ្នោតឱ្យ​ទេ បើ​គាត់​មិនដែល​ស្គាល់មុខ មិនដែល​និយាយ​អ្វី​ទៅកាន់​គាត់​បន្តិច​ផង នោះ "​។​

​មាន​សិល្បការិនី​មួយចំនួន បាន​ច្រណែន និង​រិះគន់​មិនតិច​ទេ ចំពោះ​ការទទួលបាន​ពាន​នេះ​។ កញ្ញា​បកស្រាយ​ថា " ដូច​ខ្ញុំ​បានបញ្ជាក់​នៅ​ខាងដើម​អីចឹង​ថា ខ្ញុំ​ទទួល​ការរិះគន់​ទាំងឡាយ​ពី​មិត្ត​សិល្បករ​ទាំងឡាយ ក៏ប៉ុន្តែ​គួរណា​តែ​សួរ​ខ្លួនឯង​សិន មុននឹង​ធ្វើការ​រិះគន់​ទៅកាន់​នរណាម្នាក់​ថា តើ​យើង​បានធ្វើ​អ្វីខ្លះ​ចំពោះ​អ្នកគាំទ្រ​របស់ខ្លួន អំឡុង​កម្មវិធី​អាណាចក្រ​តារា ដាក់ឱ្យ​បោះឆ្នោត​រយៈពេល​បី​ខែ​? "​។

កញ្ញា​បាន​បន្តថា " រយៈពេល​នោះ នាង​បាន​ប្រាប់ Fans ក្នុង Facebook ឬ​បងប្អូន​សាច់ញាតិ ឱ្យគេ​បោះឆ្នោត​គាំទ្រ​ឱ្យ​ឬទេ ឬមួយ​គិតថា ខ្លួនឯង​ល្បី​ហើយ ចាំតែ​លើក​ពាន​។ ខ្ញុំ​សូមបញ្ជាក់ថា នេះ​ជា​ពាន​ផ្នែក​ប្រជាប្រិយភាព កើតចេញពី​ការបោះឆ្នោត​គាំទ្រ​របស់​មហាជន​។ បើ​យើង​មិន​ទៅរក​គេ តើ​យើង​ធ្វើ​យ៉ាងម៉េច ឱ្យគេ​បោះឆ្នោតឱ្យ​យើង​កើត ហើយ​ចេះតែ​គិតថា អយុត្តិធម៌ៗ​។ គេ​មាន​ក្រុមហ៊ុន​ស្តង់ដារ​ត្រួតពិនិត្យ​មកពី​ប្រទេស​អង់គ្លេស​ច្បាស់លាស់ ហើយ​ប្រសិន ណាបើ​អ្នកឯង មាន​គេ​បោះឆ្នោត​គាំទ្រ​ច្រើន​មែន​នោះ ប្រាកដជា​ជាប់​មិន​ខាន "​។​

​ជា​ចុងក្រោយ តារា​ច្រើន​លេចមុខ​នៅក្រៅ​ស្រុក កញ្ញា ព្រីម លីហ្សា សង្ឃឹមថា បន្ទាប់ពី​ទទួលពាន​នេះហើយ នឹងធ្វើ​ឲ្យ​ទីផ្សារ​ខ្ពស់​កាន់តែ​កើនឡើង ព្រោះ​គ្រាន់តែ​ទទួលបាន​ពាន រហូតមក​ទល់នឹង​ពេលនេះ មាន​ក្រុមហ៊ុន​ជាច្រើន បាន​ទាក់ទង​មកជា​បន្តបន្ទាប់​។ គ្មាន​ពាក្យពេចន៍​អ្វី​ក្រៅតែពី​អរគុណ​ដល់​ទស្សនិកជន ជាពិសេស Fans ក្នុង Facebook របស់​កញ្ញា​ដែល​បាន​ជួយ​បោះឆ្នោត​គាំទ្រ រហូតដល់​ទទួលបាន​អាណាចក្រ​តារា​នេះ​។ ហើយ​កញ្ញា​ក៏​សូម​អរគុណ​ដល់​កម្មវិធី​អាណាចក្រ​តារា​ដែរ ដែល​បានដាក់​បញ្ចូល​ឈ្មោះ​ជា​បេក្ខភាព​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ ។ ម្យ៉ាងទៀត លីហ្សា​ក៏​សូម​អរគុណ​ដល់​អ្នក​រិះគន់​ទាំងឡាយ​ផងដែរ ដែល​បានធ្វើការ​រិះគន់​កន្លង​មក​។ គ្រាន់​តែមាន​ពាក្យ​ខ្លី​មួយ​ម៉ាត់​ទៅ កាន់​មិត្ត​សិល្បករ​ថា ប្រសិនណាបើ​ចង់​ឈ្នះ​ពាន​ប្រជាប្រិយភាព​នេះ ត្រូវតែ​ពង្រឹង​អ្នកគាំទ្រ​របស់ខ្លួន ហើយ​ស្នើ​សុំឱ្យ​ពួកគេ​ជួយ​បោះឆ្នោតឱ្យ ប្រសិនបើ​អាណាចក្រ​តារា រៀបចំ​នៅ​ឆ្នាំ​២០១៤​ខាងមុខ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter