. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
ភិន សុដាលីស​ សង្ឃឹម​តិច​តួច​ ក្នុង​ការ​ដោះ​ស្រាយ​ ទំនាស់​ជាមួយ​គូ​ដណ្តឹង​
August 21, 2013 (11:23:27) [ 691 ]
 
 
រហូត​មក​ដល់​ពេល​នេះ ​ភាព​រកាំ​រកូស​ស្នេហ៍​ រវាង​តារា​សម្តែង​វ័យ​ក្មេង​ នាង​ភិន​ សុដាលីស​ និង​គូ​ដណ្តឹង​លោក​ប៉ែន​ តុលា​ ហាក់​នៅ​មិន​ទាន់​មាន​ពន្លឺ​ អាច​ដោះ​ស្រាយ​បាន​នៅ​ឡើយ​ទេ​ ។​ សំឡេង​ឃ្មោះ​ការ​ទំនង​ជា ​មិន​អាច​បន្លឺ​ឡើង​តាម​កាល​កំណត់​ឡើយ​ ខណៈ​តារា​សម្តែង​ដែល​តែង​តែ​ ទទួល​តំណែង​ជា​តួ​ឯក​ជា​បន្ត​បន្ទាប់​ នាង​ភិន​ សុដាលីស​ ហាក់​រា​រែក​ចិត្ត​នៅ​ក្នុង​ការ ​ដោះ​ស្រាយ​ជាមួយ​គូ​ដណ្តឹង​ ដោយ​ហេតុ​ផល​នាង​នៅ​ក្មេង​ និង​ជាប់​សិក្សា​ ។​

ថ្លែង​ប្រាប់​កោះ​សន្តិ​ភាព​មុន​ពេល​ឡើង​យន្ត​ហោះ​ចេញ​ទៅ​ថត​ឈុត​មួយ​ចំនួន​ក្នុង​រឿង​ ម៉ឺនុយ​ធ្នាក់​អន្ទាក់​ស្នេហ៍​ នៅ​ប្រទេស​ថៃ​កាល​ពី​ពេល​ ថ្មីៗ​នេះ​ ភិន​ សុដាលីស​ អះ​អាង​ថា​ នាង​ហាក់​មាន​សង្ឃឹម​តិច​តួច​ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់​ជាមួយ​គូ​ដណ្តឹង​ដោយ​សារ​តែ​នាង​មិន​ចង់​ផ្សះ​ផ្សា​ឡើង​វិញ​ឡើយ​ ព្រោះ​តែ​ពន្លក​ស្នេហ៍​ចាប់​ផ្តើម​ដំបូង​ភ្លាម​ក៏​មាន​ការ​រកាំ​រកូស​ទៅ​ហើយ​នោះ​ ។​ ដាលីស​បញ្ជាក់​ថា​ «គ្រាន់​តែ​រស់​នៅ​ជាមួយ​គ្នា​រយៈ​ពេល​ខ្លី​សោះ​មាន​បញ្ហា​ទៅ​ហើយ​ ចុះ​ទម្រាំ​រស់​នៅ​ជាមួយ​គ្នា​រហូត​ទៀត​ ហេតុ​នេះ​ខ្ញុំ​មិន​ចង់​រៀប​ការ​ឆាប់​ឡើយ​ ម៉្យាង​យើង​ទាំង​ពីរ​នាក់​សុទ្ធ​តែ​រវល់​ការ​ងារ​ រៀងៗ​ខ្លួន​ ហើយ​ខ្ញុំ​ក៏​ជាប់​រៀន​ដែរ​» ។​

ទោះ​ជា​យ៉ាង​ណា​ក្តី​ ភិន​ សុដាលីស​ នៅ​តែ​អះ​អាង​ថា​ ចំណង​ស្នេហ៍​របស់​នាង​នៅ​មិន​ទាន់​កាត់​ផ្តាច់​ទាំង​ស្រុង​ទេ​ ប៉ុន្តែ​នាង​ថា​មាន​ភាគ​រយ​តិច​បំផុត​នៅ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ការ​ប្រេះ​ស្រាំ​ស្នេហ៍​រវាង​នាង​ និង​គូ​ដណ្តឹង​ ។​ តារា​វ័យ​ក្មេង​រូប​នេះ​និយាយ​ថា​ «គាត់​នៅ​តែ​ព្យាយាម​ទាក់​ទង​មក​ខ្ញុំ​ដែរ​ តែ​ខ្ញុំ​អត់​ចង់​ទទួល​យក​ឡើយ​ ដោយ​សារ​តែ​ខ្ញុំ​ និង​គាត់​ហាក់​មិន​សូវ​ចុះ​សម្រុង​គ្នា​ ហើយ​ ចាស់ៗ​ក៏​គាត់​មិន​លូក​លាន់​ដែរ​ ដោយ​ អ្វីៗ​អាស្រ័យ​លើ​ ក្មេងៗ​ ។​

ខាង​គូ​ដណ្តឹង​របស់​នាង​ខ្ញុំ​មិន​ចង់​កាត់​ផ្តាច់​ឡើយ​ ហើយ​ព្យាយាម​ទាក់​ទង​ឱ្យ​ ចាស់ៗ​ជួយ​ដោះ​ស្រាយ​ទៅ​លើ​បញ្ហា​នេះ​ ប៉ុន្តែ​នាង​ខ្ញុំ​មិន​ចង់​ខ្វល់​ខ្វាយ​ពី​រឿង​នេះ​ឡើយ​ ដោយ​សារ​តែ​នាង​ខ្ញុំ​នៅ​ក្មេង​ និង​កំពុង​តែ​បន្ត​ការ​សិក្សា​» ។​ នាង​ភិន​ សុដាលីស​ បាន​ទទួល​ស្គាល់​ពី​ការ​រិះ​គន់​ពី​មហា​ជន​ចំពោះ​បញ្ហា​នេះ​ ប៉ុន្តែ​នាង​មិន​ចាប់​អារម្មណ៍​ឡើយ​ ដោយ​សារ​តែ​យល់​ថា​ «រឿង​នេះ​អាស្រ័យ​លើ​ខ្លួន​យើង​​ ប្រសិន​បើ​យើង​បន្ត​រស់​នៅ​ជាមួយ​គ្នា​ខ្លាច​ការ​រិះ​គន់​ តែ​ការ​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា​ តើ​យើង​រស់​នៅ​បាន​ប្រយោជន៍​អ្វី​» ។​

ក្នុង​វ័យ​១៨​ឆ្នាំ​ ភិន​ សុដាលីស​ ហាក់​បង្ហាញ​ជំហរ​រឹង​មាំ​មិន​មាន​ការ​ខូច​ចិត្ត​អ្វី​ឡើយ​ ប្រសិន​បើ​ក្នុង​ករណី​ស្នេហា​របស់​នាង​ពិត​ជា​ត្រូវ​កាត់​ផ្តាច់​មែន​នោះ​ ដោយ​ហេតុ​ផល​ថា​ រវាង​នាង​ និង​គូ​ដណ្តឹង​មិន​មាន​ប្រវត្តិ​ស្នេហា​ជាមួយ​គ្នា​ច្រើន​ឡើយ​ ពោល​គឺ​ស្គាល់​គ្នា​តាម​រយៈ​ចាស់​ទុំ​ណែ​នាំ​ប៉ុណ្ណោះ​ ។​

ភិន​ សុដាលីស​ បាន​ភ្ជាប់​ពាក្យ​ជាមួយ​តារា​សម្តែង​ដូច​គ្នា​ លោក​ប៉ែន​ តុលា​ កាល​ពី​ថ្ងៃ​ទី​៣១​ មីនា​ ឆ្នាំ​២០១៣​ ។ អ្នក​ទាំង​ពីរ​គ្រោង​នឹង​ចូល​រោង​ការ​នៅ​ដំណាច់​ឆ្នាំ​នេះ​ ប៉ុន្តែ​បាន​ពន្យារ​ពេល​វិញ​ បន្ទាប់​ពី​ភាព​រកាំ​រកូស​រវាង​អ្នក​ទាំង​ពីរ​កើត​ចេញ​ពី​ការ​មិន​យល់​ចិត្ត​គ្នា។​ លោក​ហុិន​ សុភិន​ ជា​ឪពុក​បង្កើត​របស់​នាង​ភិន​ សុដាលីស​ ធ្លាប់​អះ​អាង​ថា​ ពិធី​មង្គល​ការ​កូន​ស្រី​របស់​លោក​អាច​កើត​មាន​ ឬ​មិន​អាច​នោះ​អាស្រ័យ​លើ​កូន​ ។​ ក្នុង​នាម​លោក​ជា​ឪពុក​ គឺ​ត្រៀម​ខ្លួន​ធ្វើ​ អ្វីៗ​ដើម្បី​តម្រូវ​ចិត្ត​កូន​ ដោយ​លោក​មិន​អាច​ប្រឆាំង​ការ​សម្រេច​ចិត្ត​ណា​មួយ​របស់​កូន​លើ​បញ្ហា​គូ​ស្រករ​ឡើយ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter