. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
គង់ ច័ន្ទ​ស្រីមុំ មាន​គេ​សរសើរ​ថា ជ្រើសរើស​រ៉ូ​ប សម្រាប់​អាណាចក្រ​តារា មាន​ភាព​លេចធ្លោ​
August 21, 2013 (11:07:42) [ 759 ]
 
 
កាលពី​សប្តាហ៍​កន្លងទៅ​នេះ ​មាន​សិល្បករ​-​សិល្បការិនី​ ជាច្រើន​នាក់ ដែល​ចូលរួម​ជា​ភ្ញៀវកិត្តិយស ​នៅក្នុង​កម្មវិធី “​អាណាចក្រ​តារា​” មាន​តារា​ប្រុស​ស្រី​ជាច្រើន បាន​សម្រុក​ទៅ​ចូលរួម​កម្មវិធី តាំងពី​ម៉ោង ៥ ល្ងាច ដោយ​កម្មវិធី​នោះ បានធ្វើ​ឲ្យ​ទស្សនិកជន ក៏ដូចជា​ក្រុម​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍ ទៅលើ​តារា​ក្នុង​ដួងចិត្ត​របស់​ពួកគេ​។

​នៅក្នុង​នោះ ក៏មាន​ការចាប់អារម្មណ៍​ទៅលើ​ការតុបតែង​ខ្លួន ជាមួយ​សម្លៀកបំពាក់​យ៉ាង​ស្រស់ស្អាត​ពី​តារាៗ​ទាំងអស់​។​ សិល្បករ​-​សិល្បការិនី មិនតិចជាង ៥០០ នាក់​ទេ ដោយនៅ​ក្នុងនោះ សិល្បការិនី​ជាច្រើន បាន​ខិតខំ​ស​ម្រឹត​សម្រាំង​ច្នៃ​ម៉ូដ​រ៉ូ​ប យ៉ាង​ស្រស់ស្អាត ដើម្បី​ស្លៀក​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​នេះ​។​ ​សំឡេង​ហ៊ោ​ក​ញ្ជៀ​វ បាន​បន្លឺឡើង អមដំណើរ​តារា​សម្តែង កញ្ញា គង់ ច័ន្ទ​ស្រីមុំ មានការ​ភ្ញាក់ផ្អើល និង​លាន់មាត់​សរសើរ​មិន​ដាច់​ពី​មាត់ នៅពេលដែល​ទស្សនិកជន ឃើញ​វត្តមាន​របស់​នាង​។​

​តារា​សម្តែង​ដ៏​ស្រស់ស្អាត គង់ ច័ន្ទ​ស្រីមុំ បានមក​ទៅដល់​ដោយបាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ប្រណិត​ជាមួយ​រ៉ូ​ប​ខ្លី​ពណ៌​ខ្មៅ ជរ​ពណ៌​ក្រហម​ក្រ​ម៉ៅ​លាយ​ផ្កា ដែល​ប៉ោង​មូល​ជុំវិញខ្លួន​។ ដោយ​រ៉ូ​ប​ស្រស់ស្អាត​ដាច់​គេ និង​ទាក់ទាញ​ការចាប់អារម្មណ៍ ធ្វើ​ឲ្យ​ការ​សម្លឹង មិន​ដាក់​ភ្នែក​ពី​ទស្សនិកជន ខណៈដែល​សិល្បការិនី​មួយចំនួន ស្លៀកពាក់ បែប​សិច​ស៊ី​បញ្ចេញ​ល្វែងលើ​ល្វែង​ក្រោម ដោយ​ពួកគេ​យល់ថា ឈុត​ទាំងអស់នោះ និង​ទាក់ទាញ​បានការ​ចាប់អារម្មណ៍​ពី​យុវវ័យ​។​

​បើទោះបីជា​ឈុត​រ៉ូ​បរ​បស់​តារា​សម្តែង​វ័យក្មេង​រូប​ស្រ​ស់មានភាព​សិច​ស៊ី​សមល្មម បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​លាន់មាត់​សរសើរ និង​តាម​សម្លឹងមើល​មិន​ឈប់ ដោយសារតែ​រូប​សម្រស់​ស្រស់ស្អាត​របស់​នាង​បូករួម​ជាមួយ​រ៉ូ​ប​ដ៏​ទាក់ទាញ់ ធ្វើ​ឲ្យ​មាន​ភាព​លេចធ្លោ​ស្រស់ស្អាត​បែប​នារី​ខ្មែរ​ពិតៗ រួមជាមួយ​ស្នាមញញឹម​ស្រស់ស្អាត​។​ យ៉ាងណាក៏ ដោយ កញ្ញា គង់ ច័ន្ទ​ស្រីមុំ មិនបាន​អួត ឬក៏​បង្ហើប​ពី​ខ្ទង់​ថវិកា ដែល​បាន​ចំណាយ ទៅលើ​ការច្នៃ​ឈុត​ដ៏​ស្រស់ស្អាត​នេះ​ថា អស់​ប៉ុន្មាន​នោះទេ​។ សូម្បីតែ​ធ្វើការ​ច្នៃ​ម៉ូត​នៅ​ហាង​ណា ក៏​យើង​មិនដឹង​ដែរ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter