. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
កែវ ស្រីនាង​ កាក់កប​នឹង​របរ​ លក់​បន្លែ​ គ្មាន​ជាតិ​គីមី ​នៅ​សៀម​រាប
August 07, 2013 (12:03:49) [ 691 ]
 
 
តារា​សម្តែង​ កែវ​ ស្រី​នាង​ បាត់​មុខ​ពី​កែវ​ភ្នែក​មហា​ជន ​ងាក​ទៅ​រស់​នៅ​ខេត្ត​សៀម​រាប​ ជាមួយ​ស្វាមី​ជា​ជន​ជាតិ​បរទេស​អស់​រយៈ​កាល​ជាយូរ​មក​ហើយ​ ។​ ពេល​នេះ​មាន​តម្រុយ​ថា​ កែវ​ ស្រី​នាង​ មាន​មុខ​របរ​ថ្មី​ ជា​ហេតុ​ចង​ជើង​ឱ្យ​នាង​រក​ចន្លោះ​ចូល​ពិភព​សិល្បៈ​មិន​បាន​ នោះ​គឺ​ការ​ទិញ​បន្លែ​គ្មាន​ជាតិ​គីមី​ លក់​នៅ​តាម​សណ្ឋា​គារ​ និង​មុខ​របរ​មួយ​ទៀត​ទើប​តែ​បង្កើត​ គឺ​ហាង​រក្សា​សម្រស់​មួយ​ដាក់​ឈ្មោះ​ «ស្រី​នាង​សាឡន»​ ។ មូល​ហេតុ​នេះ​ហើយ​ ទើប​ កែវ​ ស្រី​នាង​ និយាយ​ថា​ បើ​នាង​សម្តែង​ទាល់​តែ​ត្រូវ​រ៉ូវ​តម្លៃ​គ្នា​សិន​ ព្រោះ​ពេល​នេះ​នាង​ចង់​ពង្រឹង​មុខ​ជំនួញ​ឱ្យ​ល្អ​ទៅ​មុខ​ទៀត​ ។​

នាង​កែវ​​ ស្រីនាង​ តាំង​ពី​រៀប​ការ​ជាមួយ​ជន​ជាតិ​អង់​គ្លេស​មក​ បាន​សម្រេច​ចិត្ត​ចេញ​ទៅ​រស់​នៅ​ខេត្ត​សៀម​រាប​ ដោយ​សាង​សង់​ផ្ទះ​មួយ​ក្នុង​បរិវេណ​ដី​ឡូត៍​ធំ​មួយ​ ។ ផ្ទះ​នោះ​រចនា​ម៉ូដ​បែប​លក្ខណៈ​ខ្មែរ​ ដូច​ផ្ទះ​សេដ្ឋី​សម័យ​មុន​ ឯ​ក្នុង​បរិវេណ​មាន​សួន​ផ្កា​ស្រស់​ស្អាត​ និង​មាន​យក​រទេះ​គោ​តាំង​លម្អ​ មើល​ទៅ​សក្តិ​សម​ជា​អ្នក​សិល្បៈ​ឱ្យ​តម្លៃ​សិល្បៈ​ជាតិ​ខ្មែរ​មែន​ ។​ លើស​ពី​នេះ​ទៀត​ កែវ​ ស្រី​នាង​ អនុញ្ញាត​ឱ្យ​ផលិត​ករ​មួយ​ចំនួន​យក​ផ្ទះ​នោះ​ថត​ជា​ខ្សែ​រឿង​បែប​បុរាណ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​ទៀត​ផង​។

កែវ​ ស្រីនាង​ តាំង​ពី​បង្ហាញ​មុខ​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​ «ធ្លាប់​ស្រឡាញ់​ខ្ញុំ​ទេ» ជាមួយ​លោក​ ព្រាប​ សុវត្ថិ​ មក​បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ​ ព្រោះ​តែ​មមា​ញឹក​នឹង​របរ​រក​ស៊ី​នៅ​ឯ​ខេត្ត​សៀម​រាប​ ។ នាង​មិន​សូវ​បាន​ចូល​រួម​កម្ម​វិធី​ប្រគំ​តន្ត្រី​របស់​ទូរទស្សន៍​ឡើយ​ សូម្បី​តែ​ពិធី​ជួប​ជុំ​សិល្ប​ករ​នៅ​ក្រៅ​ឆាក​ ក៏​មិន​សូវ​បាន​ចូល​រួម​ដែរ​ ។ មូល​ហេតុ​នេះ​មក​ពី​ កែវ​ ស្រី​នាង​ ចង់​ពង្រឹង​មុខ​របរ​ដែល​ជា​គោល​ដៅ​សំខាន់​សិន​ ទើប​ងាក​ទៅ​សិល្បៈ​វិញ​ ។ កាល​ណា​អាជីព​រក​ស៊ីដើរ​ទៅ​មុខ​ល្អ​ ទើប​នាង​ស្រវា​សិល្បៈ​ ។

សព្វ​ថ្ងៃ​នេះ​ កែវ​ ស្រី​នាង​ និង​ស្វាមី​ បាន​បោះ​ទុន​ទទួល​ទិញ​បន្លែ​បែប​ធម្ម​ជាតិ​គ្មាន​ជាតិ​គីមី​ ដោយ​បញ្ជា​ឱ្យ​កសិករ​នៅ​ទីនោះ​ដាំ​បន្លែ​បៃតង​យក​គុណ​ភាព​ជា​លក្ខណៈ​ធម្ម​ជាតិ​ជា​គោល​ ហើយ​នាង​ទទួល​ទិញ​យក​បោះ​ឱ្យ​ម៉ូយ​នៅ​តាម​សណ្ឋា​គារ​ ធំៗ​មួយ​ចំនួន​ក្នុង​តំបន់​ទេស​ចរណ៍​ល្បី​ឈ្មោះ​នៃ​ខេត្ត​សៀម​រាប​ ។​ ក្រៅ​ពី​របរ​ទទួល​ទិញ​បន្លែ​ធម្ម​ជាតិ​ កែវ​ ស្រី​នាង​ ទើប​តែ​បង្កើត​ហាង​រក្សា​សម្រស់​ថ្មី​មួយ​ទៀត​នៅ​កណ្តាល​ក្រុង​ ដោយ​នៅ​ខាង​មុខ​ហាង​ដាក់​រូប​នាង​យ៉ាង​ធំ​ មើល​ទៅ​ស្រស់​ស្អាត​នៅ​តែ​ក្មេង​សម​ជា​ថៅកែ​ហាង​សម្រស់​ដោយ​នាង​ដាក់​ឈ្មោះ​ថា​ «ស្រីនាង​​សាឡន» ។​

កែវ​ ស្រី​នាង​ ដែល​ទើប​តែ​ដាក់​ទុន​រក​ស៊ីរបរ​ថ្មី​មួយ​ទៀត​នេះ​ យក​ចិត្ត​ទុក​ដាក់​មើល​ការ​ខុស​ត្រូវ​ និង​រក​ចំណុច​ណា​ទាក់​ទាញ​បាន​អតិថិ​ជន​ច្រើន​ ដើម្បី​ឈរ​លើ​ទីផ្សារ​ ជា​ហេតុ​សម្រេច​ចិត្ត​ផ្អាក​អាជីព​សិល្បៈ​មួយ​រយៈ​ខ្លី​ ។​

កែវ​ ស្រី​នាង​ ប្រាប់​ថា​ មុខ​របរ​រក​ស៊ី​ទាំង​២​នេះ​មិន​រំខាន​អារម្មណ៍​ធ្វើ​ឱ្យ​ចង់​លា​ឈប់​ពី​សិល្បៈ​ឡើយ​ ព្រោះ​តែ​នាង​នៅ​តែ​ស្រឡាញ់​ គ្រាន់​តែ​សុំ​ពេល​នៅ​ជាមួយ​ការ​ងារ​ខាង​ក្រៅ​នេះ​ឱ្យ​ល្អ​សិន​ ចាំ​ទទួល​យក​អាជីព​ចាស់​ដូច​មុន​ ។​ ចំពោះ​ការ​សម្តែង​ទាល់​តែ​នាង​ពិនិត្យ​មើល​សាច់​រឿង​ និង​ចរចា​គ្នា​សិន​ ទើប​អាច​សម្រេច​បាន​ ។ បើ​រឿង​ខ្លះ​មិន​សូវ​សំខាន់​ ក៏​នាង​មិន​សូវ​ចាប់​អារម្មណ៍​ដែរ​ តែ​បើ​សាច់​រឿង​ណា​មើល​ទៅ​ល្អ​ និង​បង្កប់​ការ​អប់រំ​ដល់​សង្គម​ នាង​អាច​លៃ​លក​រក​ពេល​ថត​បាន​ ព្រោះ​កន្លង​មក​នាង​បង្ហាញ​មុខ​តែ​ក្នុង​ខ្សែ​រឿង​ណា​មាន​ភាព​ទាក់​ទាញ​ប៉ុណ្ណោះ​។ កែវ​ ស្រី​នាង​ និយាយ​ថា​ នាង​នឹង​វិល​ទៅ​ពិភព​សិល្បៈ​វិញ​នៅ​ពេល​ណា​មួយ​របរ​នៅ​សៀម​រាប​ធូរ​ស្បើយ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter