. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
លីលី រង់​ចាំ​ស៊ីធីអិន​ហៅ​សម្តែង​តែ​ស្ងាត់​ឈឹង
August 07, 2013 (11:59:59) [ 1355 ]
 
 
តារា​សម្តែង​ និង​ចម្រៀង​កញ្ញា​លីលី​ កាល​ពី​មួយ​រយៈ​មុន​លេច​មុខ​មាត់​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​ស៊ីធី​អិន​ ពិសេស​ក្នុង​កម្ម​វិធី​ «រាត្រី​កម្សាន្ត» និង​កម្ម​វិធី​មួយ​ចំនួន​ទៀត​ ដោយ​លោក​តា​វិច​ទ័រ​ផ្តល់​ឱកាស​ ប៉ុន្តែ​តាំង​ពី​មាន​សមាជិក​ ថ្មីៗ​ចូល​មក​បន្ថែម​ទៀត​ ស្រាប់​តែ​លីលី​ ដែល​ក្តាប់​ការ​ងារ​សម្តែង​នេះ​មុន​គេ​បាត់​មុខ​ឈឹង​ ។ ដោយ​សារ​បែប​នោះ​ហើយ​ទើប​មាន​ព័ត៌​មាន​ថា​ លីលី​ អន់​ចិត្ត​កន្លែង​ការ​ងារ​ចាស់​នោះ​ ទើប​នាង​បោះ​បង់​ទាំង​ស្រុង​ ហើយ​ងាក​ទៅ​រក​ការ​ងារ​ក្រៅ​ស្ថានីយ​វិញ​ ។​

កញ្ញា​លីលី​ មួយ​រយៈ​ចុង​ក្រោយ​ងាក​ទៅ​ដើរ​បង្ហាញ​ម៉ូដ​កាច់​រាង​ឱ្យ​ក្រុម​បង្ហាញ​ម៉ូដ​របស់​កញ្ញា​ឌួង​ ហ្សូរីដា​ វិញ​ម្តង​ ។​ ជា​ញឹក​ញាប់​នាង​ចេញ​ដើរ​បង្ហាញ​ម៉ូដ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ ពិសេស​ឧស្សាហ៍​ចេញ​មុខ​នៅ​តាម​កម្ម​វិធី​បង្ហាញ​ម៉ូដ​ខ្នាត​ធំ​ ។ ការ​ចេញ​មុខ​ខុស​ពី​អាជីព​ចាស់​នេះ​លេច​ឮ​ថា​ ព្រោះ​តែ​នាង​អាក់​អន់​ស្រពន់​ចិត្ត​ជាមួយ​ស៊ីធី​អិន​ រឿង​មាន​តារា​សម្តែង​ស្រករ​ក្រោយ​លេច​មុខ​ប្រជែង​ការ​ងារ​ក្នុង​កម្ម​វិធី​ «រាត្រី​កម្សាន្ត» និង​កម្ម​វិធី​មួយ​ចំនួន​ទៀត​ ដែល​ជា​ទី​កន្លែង​ការ​ងារ​ជួយ​ឱ្យ​នាង​ល្បី​ឈ្មោះ​ ។​ មូល​ហេតុ​នេះ​ហើយ​ ទើប​ លីលី​ សម្រេច​ចិត្ត​ចេញ​ពី​កន្លែង​ចាស់​ចូល​ទៅ​ជា​សមាជិក​ក្រុម​បង្ហាញ​ម៉ូដ​វិញ​ ។​

ជុំវិញ​រឿង​រ៉ាវ​នេះ​ កញ្ញា​លីលី​ បញ្ជាក់​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ នៅ​ស៊ីធី​អិន​ នាង​មិន​បាន​លា​ឈប់​ទៅ​ណា​ទេ​ តែ​មិន​ដឹង​យ៉ាង​ម៉េច​បាន​ជា​នាង​ត្រូវ​អាក់​ខាន​ចូល​រួម​សម្តែង​កម្ម​វិធី​យូរ​បែប​នេះ​ ។ នាង​មិន​ចង់​លើក​ឡើង​ពី​ហេតុ​ផល​អី​ទេ​ បើ​នាង​រវល់​ការ​ងារ​ខាង​ក្រៅ​ច្រើន​បែប​នេះ​ មិន​បាច់​គិត​រឿង​គេ​ហៅ​មិន​ហៅ​ទេ​ ព្រោះ​នាង​មិន​បាន​ផ្តាច់​ខ្លួន​ឡើយ​ ហើយ​មិន​បាន​ខឹង​គេ​ហៅ​អ្នក​ថ្មី​មក​ជំនួស​តំណែង​ដែរ​ ដោយ​សារ​តែ​ពេល​នេះ​នាង​ផ្អាក​ឡើង​ច្រៀង​ និង​សម្តែង​សិន​ ព្រោះ​មើល​ទៅ​នាង​មាន​អារម្មណ៍​ថា​ ខ្លួន​ឯង​ដូច​ជា​ឡើង​គីឡូ​ជ្រុល​បន្តិច​ ហើយ​មើល​ទៅ​មាឌ​ធំ​ខ្លាំង​ណាស់​ ។​

លីលី​ ឆ្លើយ​ការ​ពារ​ខ្លួន​ទៀត​ថា​ នាង​មិន​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​សុីធី​អិន​ទេ​ គឺ​នាង​សម្តែង​តាម​កម្ម​វិធី​ តែ​បើ​គេ​​មិន​ហៅ​នាង​ក៏​មិន​ដឹង​ថា​បែប​ណា​ដែរ​ ព្រោះ​នាង​ចាំ​ដំណឹង​គេ​ហៅ​សម្តែង​រហូត​ តែ​ស្ងាត់​ ទៅៗ​ ទើប​លេច​ឮ​ថា​នាង​ឈប់​ពី​ទីនោះ​តែ​ម្តង​ ។​ អ៊ីចឹង​ហើយ​ចង់​អ្នក​ណា​គេ​ថា​បែប​ណា​ក៏​ស្រេច​តែ​គេ​ទៅ​ ព្រោះ​នាង​នៅ​តែ​រាប់​អាន​មិត្ត​រួម​ការ​ងារ​ដដែល​ គ្រាន់​តែ​មួយ​រយៈ​នេះ​នាង​ងាក​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅ​តាម​គេ​ទាក់​ទង​ច្រើន​ដូច​ជា​ថត​ស៉្បត​ឡេ​ ម្សៅ​ ស៉្បត​ម៉ូតូ​ និង​ដើរ​ម៉ូដ​ ។​

លីលី​ បញ្ជាក់​ថា​ នាង​នៅ​តែ​ដាក់​ចិត្ត​ចូល​ស៊ីធី​អិន​ បើ​ថ្ងៃ​ក្រោយ​គេ​ទាក់​ទង​ តែ​នាង​សុំ​បដិសេធ​រឿង​ថា​ នាង​អន់​ចិត្ត​ ព្រោះ​មាន​អ្នក​ថ្មី​ប្រជែង​ ។​ នាង​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​មាន​តារា​ ថ្មីៗ​រះ​ឡើង​ដើម្បី​លើក​ស្ទួយ​សិល្បៈ​ និង​រីក​រាយ​នៅ​ពេល​អ្នក​សិល្បៈ​ ម្នាក់ៗ​មាន​ការ​ងារ​គ្រប់​គ្នា​ ដើម្បី​ទទួល​ប្រាក់​ចំណូល​គ្រប់​គ្រាន់​ និង​ចែក​ភាព​ល្បី​​ល្បាញ​ ដូចៗ​គ្នា​ ព្រោះ​គ្មាន​តារា​ណា​ល្បី​តែ​ម្នាក់​ឯង​បាន​ទេ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter