. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
គង់​ វង្ស​យ៉ា​ទី​ បោះ​បង់​ចោល ​តំណែង​តួ​ឯក ​ព្រោះ​វត្ត​មាន​ចា​ រិទ្ធី
August 07, 2013 (11:45:42) [ 729 ]
 
 
ពិធី​ការិនី​ក្នុង​កម្ម​វិធី​រាត្រី​កម្សាន្ត​របស់​ស៊ីធី​អិន​ នាង​គង់​ វង្ស​យ៉ា​ទី​ ដែល​ជាប់​ឈ្មោះ​ជា​តា​រា​សម្តែង​បែប​ឆ្នាសឆ្នើម​ ថ្មី​ៗ​នេះ​មាន​ការ​ទម្លាយ​ព័ត៌​មាន​ថា​ នាង​ត្រូវ​គេ​ជ្រើស​រើស​ជា​តួ​ឯក​ក្នុង​រឿង​ភាគ​មួយ​ឱ្យ​ស៊ីធី​អិន​។ ដំណឹង​រីក​រាយ​នេះ​ យ៉ា​ទី​ ឯក​ភាព​ទទួល​យក​​ តែ​ពេល​នាង​ស៊ើប​ដឹង​ថា​ មាន​ការ​ចូល​រួម​សម្តែង​ដោយ​លោក​ចា​ រិទ្ធី​ ដែរ​នោះ​​ នាង​ក៏​សុំ​ដក​ខ្លួន​វិញ​ ដោយ​សារ​តែ​​ធ្លាប់​ជួប​ប្រទះ​ព័ត៌​មាន​ចចាម​អារ៉ាម​ថា​ពាក់​ព័ន្ធ​ស្នេហា​ក្រៅ​ឆាក​ជាមួយ​គ្នា​ធ្វើ​ឱ្យ​កក្រើក​ពិភព​សិល្បៈ​ទម្រាំ​តែ​នាង​រលាស់​ខ្លួន​រួច​ ។

ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ព្រហ្ម​លិខិត​» ដែល​កំពុង​តែ​សម្រុក​ថត​ ដើម្បី​ដាក់​បញ្ចាំង​នា​ពេល​ខាង​មុខ​នោះ​រួម​សម្តែង​ដោយ​​តា​រា​ថ្មី​ចាស់​ជា​ច្រើន​ដួង​ដូច​ជា​លោក​សាយ​ សៀ​រ៉ា​​ លោក​ចា​ រិទ្ធី​ លោក​ស៊ឹម​ សោ​ភ័ណ​ កញ្ញា​តូ​តា​ កញ្ញា​អាង​ សូ​នី​តា​ ជា​ដើម​ ។ តាម​ការ​ឱ្យ​ដឹង​តួ​ឯក​ស្រី​ដំបូង​ត្រូវ​អ្នក​ដឹក​នាំ​រឿង​ជ្រើស​រើស​នាង​គង់​ វង្ស​យ៉ា​ទី​ ប៉ុន្តែ​ដោយ​សារ​តែ​នាង​ដឹង​ថា​ មាន​វត្ត​មាន​លោក​ចា​ រិទ្ធី​ ជា​តួ​អង្គ​សំខាន់​ត្រូវ​គេ​ទាក់​ទង​ឱ្យ​សម្តែង​ដែរ​នោះ​ នាង​ក៏​ប្រញាប់​ដក​ថយ​វិញ​យ៉ាង​លឿន​ ព្រោះ​ខ្លាច​មាន​ពាក្យ​ចចាម​អារ៉ាម​ធ្ងន់​ណា​មួយ​ ប៉ះ​ពាល់​អារម្មណ៍​នាង​ និង​ក្រុម​គ្រួសារ​ខាង​លោក​ចា​ រិទ្ធី​។

ការ​ដក​ចិត្ត​មិន​ទទួល​ថត​នេះ​ដោយ​សារ​តែ​កន្លង​មក​នៅ​ពេល​ស្រី​ស្រស់​មាន​កែវ​ភ្នែក​ស្រទន់​គួរ​ឱ្យ​ទាក់​ចិត្ត​នាង​ យ៉ាទី​ ចូល​ពិភព​សិល្បៈ​ភ្លាម​ បាន​ជំពប់​ព័ត៌​មាន​ចចាម​អារ៉ាម​អាស្រូវ​ធ្ងន់​ជុំ​វិញ​ចំណង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​លោក​​ចា​ រិទ្ធី​ ក្រោយ​ពី​បាន​រួម​សម្តែង​ជាមួយ​គ្នា​នៅ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​ក្នុង​រឿង​«នាង​ឈូក​ស​» រហូត​ល្បី​លេច​ឮ​ថា​ នាង​មាន​កូន​១​ទៀត​​ផង​ ។ ម៉្លោះ​ហើយ​​ យ៉ា​ទី​ បង្ខំ​ចិត្ត​ងាក​ចេញ​ពី​ការ​សម្តែង​ក្នុង​រឿង​ភាគ​នោះ​ទាំង​អារម្មណ៍​សោក​ស្តាយ​ ដោយ​អ្នក​ដឹក​នាំ​រឿង​ប្តូរ​ដាក់​កញ្ញា​ម៉ាក​ សែន​សូ​នី​តា​ វិញ​ ។

ក្នុង​ជំនួប​នៅ​ស៊ី​ធី​អិន​ កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ យ៉ា​ទី​ លើក​ឡើង​ថា​ នាង​បាន​ចរ​ចា​ជាមួយ​អ្នក​ដឹក​នាំ​រឿង​នៅ​ស៊ី​ធី​អិន​ កាល​ពី​មួយ​រយៈ​មុន​មែន​ ដើម្បី​សហ​ការ​គ្នា​ថត​រឿង​ភាគ​ថ្មី​ក្រោម​ចំណង​ជើង​ថា​ «ព្រហ្ម​លិខិត​» តែ​ដល់​ពេល​សួរ​នាំ​ដឹង​ថា​ មាន​តួ​ណា​ខ្លះ​លេង​ គេ​ថា​មាន​តួ​ចាស់​ តួ​ថ្មី​ ហើយ​ស្រាប់​តែ​មាន​លោក​ចា​ រិទ្ធី​ ដែរ​ ទើប​នាង​ប្រកែក​សុំ​ដក​ខ្លួន​វិញ​ ដោយ​សារ​តែ​ខ្លាច​មាន​ពាក្យ​គេ​និយាយ​ពី​នាង​បែប​នេះ​បែប​នោះ​ពេល​ចេញ​ផ្សាយ​នាំ​ឱ្យ​នាង​ពិបាក​ទទួល​យក​ ។ យ៉ាទី​បាន​លើក​មូល​ហេតុ​​បញ្ជាក់​ទៀត​ថា​ នាង​ពិត​ជា​ខ្លាច​រអា​រឿង​រ៉ាវ​ដែល​មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​លោក​ចា​ រិទ្ធី​ ម្តង​ទៀត​ណាស់​ ព្រោះ​កាល​ពី​លើក​មុន​ផ្ទុះ​ព័ត៌​មាន​ស្នេហា​ត្រី​កោណ​យ៉ាង​កង​រំពង​ពេញ​ពិភព​សិល្បៈ​ ដែល​សូម្បី​តែ​ខ្លួន​នាង​ផ្ទាល់​មិន​បាន​ចូល​ទៅ​លូក​លាន់​សោះ​ឡើយ​ ។

លើស​ពី​នេះ​គេ​ថា​នាង​ថែម​ទាំង​បង្កើត​កូន​លួច​លាក់​ទៀត​ពេល​បាត់​មុខ​មួយ​រយៈ​ ។ អ៊ី​ចឹង​ហើយ​នាង​មាន​អារម្មណ៍​សោក​ស្តាយ​ជា​ខ្លាំង​ដែល​បាត់​បង់​ឱកាស​ថត​រឿង​ភាគ​ថ្មី​នៅ​ស៊ី​ធី​អិន​ ដែល​ជា​ទូរ​ទស្សន៍​ធំ​មួយ​មាន​អ្នក​គាំ​ទ្រ​ច្រើន​ ដើម្បី​គេច​ឱ្យ​ផុត​ពី​បញ្ហា​ដែល​នាង​មិន​ចង់​ជួប​ ពិសេស​ពាក្យ​ច​ចាម​អារ៉ាម​មិន​ល្អ​ ។

គង់​ វង្ស​យ៉ា​ទី​ រំពឹង​ថា​ នាង​នឹង​ក្តាប់​ឱកាស​លើក​ក្រោយ​ទៀត​ សម្រាប់​ការ​ថត​រឿង​នៅ​ទូរ​ទស្សន៍​ដែល​នាង​ធ្វើ​ការ​នោះ​ ។ នាង​និយាយ​ថា​ មិន​អី​ទេ​នាង​នៅ​តែ​ជឿ​ថា​ ថ្ងៃ​ក្រោយ​ពិត​ជា​មាន​រឿង​ថ្មី​ណា​មួយ​ដែល​មាន​មុខ​នាង​សម្តែង​ ទោះ​ជា​ពេល​នេះ​ធ្លាក់​ទៅ​លើ​ដៃ​គេ​ក៏​នាង​មិន​អន់​ចិត្ត​ដែរ​ព្រោះ​ឆ្លង​ផុត​ពី​រឿង​រ៉ាវ​ឈឺ​ក្បាល​ដែល​នាង​រលាស់​ខ្លួន​ផុត​យ៉ាង​លំបាក​បំផុត​នោះ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter