. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
អេ​ឡិច កោស​ក់ បួស​សងគុណ ​លោកយាយ​
August 07, 2013 (11:06:28) [ 702 ]
 
 
ពិធីករ អេ​ឡិច ចាន់​ត្រា កំពុង​ជួប​ទុក្ខ​មួយ ដែល​មិនអាច​ងាក​មក​ស្រស់ស្រាយ​បាន ដោយសារតែ​តារា​សម្តែង ដែល​ក្រសោប​បាន​នូវ​ការសម្តែង​កាយវិការ​នូវ​បទ​ល្បី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស រូបនេះ កំពុងតែ​កោស​ក់សាង​ផ្នូ​ស​ជូន​ជីដូន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​៣ ខែសីហា កន្លងទៅ​។​

​តារា​សម្តែង អេ​ឡិច ចាន់​ត្រា មួយរយៈ​ចុងក្រោយ​នេះ ហាក់​ជួប​រឿង​មិនល្អ​ច្រើន​ដែល​តែងតែ​តាម​យាយី​មកលើ​រូប តារាចម្រៀង​សម័យ​រូបនេះ ជាក់ស្តែង គ្រាន់តែ​ឈាន​ជើង​ចូលឆ្នាំ​២០១៣ ភ្លាម អេ​ឡិច ហាក់​ជួប​រឿង​រកាំរកូស​ផ្នែក​សិល្បៈ​មួយ​ផ្ទាំង​ធំ​ដែល ព្រោះ​តារាចម្រៀង​ដែល​ល្បី​ខាង​ដូរ​ដៃគូ​ញឹកញាប់ អេ​ឡិច ចាន់​ត្រា ត្រូវ​ខកខាន មិនបាន​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ម្តង​ជា​ពីរ​រួចមកហើយ​។
​ ​
​យោងតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក គេ​ឃើញ​តារា​រូបនេះ បង្ហាញ​រូបថត ដែល​ថត​ជាមួយ​ក្រុមគ្រួសារ ហើយ​មាន​កោស​ក់​ដើម្បី​ជាការ​សងគុណ​ដល់​ជីដូន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​។ ដោយសារតែ​គ្រួសារ អេ​ឡិច ជា​គ្រួសារ​មាន​សែស្រឡាយ​កាត់​ចិន ដូច្នេះ​រាល់ពេល​មាន​ពិធី​បុណ្យទាន ត្រូវតែមាន​ការគូសវាស​ពី គ្រូ​បុរាណ​ចិន (​ចិន​សែ​) ដែល​មិនអាច​មើលរំលង​បាន ជាក់ស្តែង​សព ជីដូន អេ​ឡិច ត្រូវបាន​តម្កល់ទុក​រហូតដល់ ៤ យប់ ៥ ថ្ងៃ ទើប​អាច​បូជា​បាន​។
​ ​
ក្នុងជំនួប​ជាមួយ​ស៊ី​អ៊ី​អិន ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន មិនសូវ​រួសរាយ​រ៉ា​ក់ទា​ក់​ដូច​សព្វដង អេ​ឡិច និយាយថា “​នេះ​ជា​ថ្ងៃទី​៤ ហើយ​ដែល​ខ្ញុំកំដរ​សព​យាយ​ខ្ញុំ នៅសល់​យប់​នេះ​មួយ​យប់​ទៀត ព្រោះ​ស្អែក​ត្រូវ​បូជា ហើយក៏​សូម​អរគុណ​ដល់​អ្នកសិល្បៈ ដែល​បាន​ចូលរួម​រំលែក​ទុក ក៏ដូចជា​មិត្ត​ភ័​ក្ដ​ជិតស្និទ្ធ​ទាំងអស់​ផងដែរ​”​។​

តាមរយៈ ស៊ី​អ៊ី​អិន តារា​សម្តែង អេ​ឡិច ចាន់​ត្រា សូម​អញ្ជើញ​អ្នកសិល្បៈ ក៏ដូចជា​មិត្ត​ភ័​ក្រ​ដែល​បាន មក​ចូលរួម​រំលែក​ទុក និង​អ្នក​មិនបាន​ចូលរួម​ជ្រាបថា សព លោកយាយ ត្រូវបាន​ដង្ហែរ​ទៅ បូជា​នៅ វត្ត​សំពោង​ផល​អណ្តែត នៅ​ថ្ងៃ​ពុធ ទី​៧ ខែកក្កដា វេលា​ម៉ោង ៨​ព្រឹក។

ទោះជាយ៉ាងណាក៏ដោយតាមការពិនិត្យតាមរយៈរូបថតនោះ គឺ​សក់ក្បាលរបស់ អេ​ឡិចហាក់ដូចជាមិនបានកោសក់ ទេពោលគឺទំនងជាគ្រាន់តែកាត់សក់ឲ្យខ្លីបំផុត មើលទៅដូចជាលោកសង្ឃទើបនឹងសឹកដែលខុសពីសាច់ញាតិដែល ថតជាមួយ គឺពិតជាកោសក់ពិតប្រាកដមែន៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 33 នាក់
  Flag Counter
Flag Counter