. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ផាន់​ ម៉ូនីកា​ បដិសេធ​សម្តែង ​ជា​តួ​អង្គ​ខ្មោច​ ព្រោះ​ភ័យ​ខ្លាច​
July 29, 2013 (08:41:39) [ 688 ]
 
 
ខណៈ​ពេល​ផលិត​កម្ម​សាន់​ដេ​កំពុង​មមា​ញឹក​ ទាំង​ការ​រៀប​ចំ​បទ​ចម្រៀង ​ឱ្យ​តារា​ចម្រៀង​ថ្មី​ និង​រវល់​ថត​រឿង​ «ព្រាយ​ក្បាល​ប្រាំបី» នោះ​ នាង​ ផាន់​ ម៉ូនីកា​ តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​នេះ​ ដែល​ធ្លាប់​ទទួល​បាន​ ភាព​ល្បី​ល្បាញ​គួរ​សម ​ពី​មុន​នោះ​បែរ​ជា​បាត់​មុខ​ឈឹង​ ។​ មិន​មាន​បទ​ចម្រៀង​ថ្មីៗ ​របស់​ផាន់​ ម៉ូនីកា​ ទេ​ ជាង​នេះ​ទៅ​ទៀត ​នៅ​ក្នុង​ថ្ងៃ​ធ្វើ​ពិធី​ក្រុង​ពលី​ថត​រឿង​ «ព្រាយ​ក្បាល​ប្រាំបី»​ ក៏​មិន​ឃើញ​វត្ត​មាន​របស់​នាង​ចូល​រួម​ដែរ​ ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា​ នាង​ប្រហែល​ជា​រួមរស់​ជាមួយ​ស្វាមី​ លែង​ខ្វល់​ពី​សិល្បៈ​ទៀត​ហើយ ។​

យោង​តាម​ប្រភព​ព័ត៌​មាន​មួយ​ឱ្យ​ដឹង​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ ផាន់​ ម៉ូនីកា​ មិន​បាន​លា​ឈប់​ពី​សិល្បៈ​ទេ​ ហើយ​មូល​ហេតុ​ដែល​បាត់​មុខ​របស់​នាង​មួយ​រយៈ​នេះ​ គឺ​ដោយ​សារ​តែ​នាង​សម្ងំ​ពពោះ​នៅ​ផ្ទះ​ មិន​ចង់​ឱ្យ​អ្នក​ណា​បាន​ដឹង​ថា​ នាង​មាន​ផ្ទៃ​ពោះ​ឡើយ​ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​ការ​ងារ​សិល្បៈ​របស់​នាង​ ។​ ទាក់​ទិន​ទៅ​នឹង​បញ្ហា​នេះ​ ផាន់​ ម៉ូនីកា​ ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២៥​ កក្កដា​ ២០១៣​ថា​ នាង​មិន​បាន​លា​ឈប់​ពី​សិល្បៈ​ទេ​ ជាក់​ស្តែង​ពេល​នេះ​ក្រុម​ហ៊ុន​បាន​ហៅ​នាង​ឱ្យ​ទៅ​ច្រៀង​បទ​ ថ្មីៗ​ដែរ​ តែ​នាង​មិន​ទាន់​បាន​ទៅ​ដោយ​សារ​តែ​រវល់​រក​ស៊ី​ពេក​ ។​ ពេល​នេះ​នាង​កំពុង​តែ​រក​ឱកាស​ទៅ​ច្រៀង​វិញ​ ព្រោះ​តែ​នាង​នៅ​តែ​ស្រឡាញ់​សិល្បៈ​ គឺ​នាង​មិន​បោះ​បង់​ចោល​ទេ​ ។​

ម៉ូនីកា​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​នាង​មិន​បាន​ចូល​រួម​ពិធី​ក្រុង​ពលី​ថត​រឿង​របស់​ផលិត​កម្ម​សាន់ដេ​ គឺ​ដោយ​សារ​តែ​នាង​មិន​បាន​ចូល​រួម​សម្តែង​ក្នុង​រឿង​នោះ​ឡើយ​ ។​ មូល​ហេតុ​ដែល​នាង​មិន​សម្តែង​ក្នុង​រឿង​ «ព្រាយ​ក្បាល​ប្រាំបី»​ គឺ​ដោយ​សារ​តែ​អ្នក​ដឹក​នាំ​តម្រូវ​ឱ្យ​នាង​សម្តែង​ជា​តួ​ខ្មោច​ ដូច្នេះ​នាង​មិន​ចង់​សម្តែង​ទេ​ ព្រោះ​តែ​កន្លង​មក​នាង​ធ្លាប់​សម្តែង​រឿង​ខ្មោច​រួច​ទៅហើយ​ ។​ ការ​សម្តែង​ជា​តួ​អង្គ​ខ្មោច​ គឺ​លំបាក​ខ្លាំង​ណាស់​ ម៉្យាង​ត្រូវ​តុប​តែង​ខ្លួន​អាក្រក់​មើល​ ហើយ​ទី​តាំង​ដែល​សម្តែង​ជា​កន្លែង​គួរ​ឱ្យ​ភ័យ​ខ្លាច​ និង​ងងឹត​ថែម​ទៀត​ ។ ជួន​កាល​នាង​ថត​មួយ​យប់​ទល់​ភ្លឺ​ ដូច្នេះ​សម្រាប់​រឿង​ថ្មី​នេះ​ នាង​មិន​សម្តែង​ទេ​ ព្រោះ​តែ​នាង​មាន​ការ​ភ័យ​ខ្លាច​ ។​

ចំណែក​រឿង​មាន​ផ្ទៃ​ពោះ​ ផាន់​ ម៉ូនីកា​ បញ្ជាក់​ថា​ មិន​ពិត​ដូច​ពាក្យ​ចចាម​អារ៉ាម​ទេ​ នាង​និង​ស្វាមី​មិន​ទាន់​គិត​គូរ​នៅ​ឡើយ​ ប្រហែល​ជា​យូរ​ទៀត​ទើប​គិត​អំពី​បញ្ហា​នេះ​ ។​ ពេល​នេះ​នាង​ទុក​ពេល​យក​ចិត្ត​ទុក​ដាក់​លើ​មុខ​របរ​របស់​នាង​ឱ្យ​រីក​ចម្រើន ។​ មាន​ការ​លេច​ឮ​ថា​ ផាន់​ ម៉ូនីកា​ និង​ស្វាមី​មាន​គម្រោង​បើក​ពង្រីក​សាខា​ស៊ុប​គី​ស៊ុប​បន្ថែម​ទៀត​ តែ​នាង​បញ្ជាក់​ថា​ គ្រាន់​តែ​ជា​ការ​គិត​ប៉ុណ្ណោះ​ មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 42 នាក់
  Flag Counter
Flag Counter