. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
សោម ម៉ាល័ក្ខ ប្រកាស​មិន​ទទួល​អ្នក​ថ្មី បន្ទាប់​ពី​បេះដូង​របួស​មិន​ទាន់សះ​
July 29, 2013 (08:29:35) [ 715 ]
 
 
បន្ទាប់​ពី​បែក​បាក់​ ជា​មួយ​កូន​ប្រុស​ អ្នក​ដឹក​នាំ​រឿង អ្នកស្រី ពាន់ ភួង​បុប្ផា រួច​មក ​នាង​ សោម ម៉ាល័ក្ខ បាន​ចេញ​មុខ​ប្រកាស​មិន​ទទួល​យក​បេះដូង​មក​ស្អំវិញ​ឡើយ មិន​ដឹង​ថា តារា​សម្តែង​មាន​ការ​លើក​ស្ទួយ​ដោយ​អ្នក​ស្រី ពាន់ ភួង​បុប្ផា រូប​នេះ គិត​យ៉ាង​ម៉េច​ទេ ។ ការ​ប្រកាស​បិទ​បេះដូង​របស់​​នាង ពេល​នេះ​ស្រប​ពេល​ដែល​បេះដូង​មាន​ស្នាម​របួស​ធ្ងន់​កំពុង​តែ​​ព្យា​បាល ។​

ម៉ាល័ក្ខ និយាយ​ប្រាប់​ទស្សនាវដ្តី​មហា​គ្រួសារ​ថា ប្រសិន​បើ​ខ្ញុំ​ទទួល​យក​ស្នេហា​ក្នុង​ពេល​នេះ វា​ដូច​ជា​ឆាប់​ពេក​ហើយ ហើយ​អ្នក​ផ្សេង​គេ​មើល​មក​យ៉ាង​ម៉េច​ទៅ ។ អតីត​​​តារា​ម៉ូដែល​ក្នុង​ក្រុម​សាពណ៌​រូប​នេះ បន្តថា ​មិនទាន់​​ដល់​​ពេល​ទេ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​​ការ​ពេល​ពីរ​ទៅបី​​ឆ្នាំ​ទៀត​ដែរ និយាយ​រួម​​មិន​ឱ្យ​លើស​វ័យ​២៦-២៧​ឆ្នាំ​ឡើយ ខណៈ​​បច្ចុ​ប្បន្ន​នាង​មាន​វ័យ​២៣​ឆ្នាំ​ហើយ ។

ជា​ការ​ពិត​តាំងពី​បែក​បាក់​​គ្នា​ជា​មួយ​ស្វាមី​លោក​ទូច ភួង​វីរៈ កូន​ប្រុស​អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ​អ្នក​​ស្រី ពាន់ ភួង​បុប្ផា មក គឺ​​មាន​អ្នក​សុំ​ស្រឡាញ់​​នាង​ជា​​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ទាំង​ចាស់ ទាំង​ក្មេង​ថែម​ទៀត ក្នុង​នោះ​​អ្នក​ខ្លះ​បាន​ធានា​គ្រប់​យ៉ាង​ឱ្យ​តែ​​នាងយល់​ព្រម​ទទួល​យក​​ក្តី​ស្រឡាញ់​ពីគេ ។ ប៉ុន្តែ​នាង​បាន​បង្ហាញ​ពី​អារម្មណ៍​​ខ្លាច​រអា​អំពី​ស្នេហា​ ដោយ​​នាង​ប្រកាន់​ខ្ជាប់​​នូវ​​ពាក្យ​​ដដែល​ថា មិន​ទាន់​គិត​គូរ​ពេល​នេះ​ឡើយ ​​ដោយ​ទុក​ពេល​វេលា​យូរ​​ទៀត​ទើប​សម្រេច​ចិត្ត ។

ការ​ប្រកាស​បិទ​ទ្វារ​បេះដូង​​នេះ អាច​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ខ្លាច​ប៉ះ​ចំស្នេហ៍​បែក​បាក់​ដូចគ្រា​មុន​ទៀត ។ អ្នក​នាង ម៉ាល័ក្ខ បញ្ជាក់ថា ​ការ​ឈឺ​ចាប់​ និងគំនាប​​ផ្លូវ​ចិត្ត​បាន​នាំ​ឱ្យ​នាង​មិន​មាន​អារម្មណ៍​​គិតគូររឿង​នេះ​ជា​ថ្មី​ម្តង​ទៀត​ក្នុង​វេលា​នេះ​ឡើយ ក្រៅ​ពី​គិត​ពី​ការ​ងារ និង​ជំនួញផ្ទាល់​ខ្លួន​តូច​មួយ​ដើម្បី​​បន្លប់​ចិត្ត​នោះ ។

អ្នក​​នាង សោម ម៉ាល័ក្ខ ទើប​ធ្លាយ​​ព័ត៌មាន​​បាក់​បែក​ស្វាមី​កាល​ពី​ប្រមាណ​១​ខែ​មុន​​នេះ បន្ទាប់​រៀប​ការ​ហើយ​បាន​ជាង​១​ឆ្នាំ ​រស់នៅបែក​គ្នា​នៅ​​ជើង​មេឃ​ម្ខាង​ម្នាក់​ (ប្តី​នៅ​អាមេរិក ភរិយា​នៅ​កម្ពុជា​) បន្សល់​​ទុក​នូវ​ការ​សង្ស័យ​មួយ​ចំនួន ។ ​ទោះ​យ៉ាង​នេះ​ក្តី ពាក់​ព័ន្ធ​នឹង​រឿង​នេះ​តារា​សម្តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ក្នុង​រឿង «ភ័ព្វ​សំណាង» រូប​​នេះ សុំ​មិន​រំលឹក​ឡើង​វិញ​ឱ្យ​ស៊ី​ជម្រៅ​ឡើយ ។​ នាង​និយាយ​ថា អ្វី​ដែលហួស​មិន​ចង់​រំលឹក​​ឡើយ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 33 នាក់
  Flag Counter
Flag Counter