ស៊ិន សំនៀង ពេលអាជីពសិល្បៈ លូតលាស់ក្លាយជា ថៅកែហាងពីរ
|
July 25, 2013 (11:04:01)
|
[ 699 ] |
|
|
|
|
តារាសម្តែងលោក ស៊ិន សំនៀង ដែលបានរំកិលខ្លួន ចូលពិភពសិល្បៈ ជាង១០ឆ្នាំមកហើយនោះ បានក្លាយជាថៅកែហាងពីរយ៉ាងស្ងប់ស្ងាត់ ។ លោកនិយាយថា លោកនឹងពង្រឹងមុខរបរថ្មីនេះឱ្យដើរទៅមុខយ៉ាងរលូន និងខំរកយុទ្ធសាស្ត្រយ៉ាងណាទាក់ទាញអតិថិជនឱ្យបានច្រើន ។
កាលពីមិនទាន់ក្លាយជាថៅកែហាង តារាសម្តែងល្បីឈ្មោះ ស៊ិន សំនៀង ត្អូញត្អែរថា តារាប្រុសមិនងាយល្បីឈ្មោះដោយ ងាយៗទេ តែបើជាតារាស្រីវិញ ពិតជាងាយឡើងកូដលឿនណាស់ ។ អ៊ីចឹងហើយ គ្រាន់តែសន្ទុះកេរ្តិ៍ឈ្មោះរបស់លោកហក់ឡើង លោកបានតាំងចិត្តនឹងខិតខំស្វែងរកការងារធ្វើឱ្យបានច្រើនពីល្បៈ ទោះជាខ្លួនមួយត្រូវថតរឿងពីរបីចែកពេលសម្តែងគ្មានពេលសម្រាកដេកពួនក៏លោកត្រូវតែប្រឹង ព្រោះមិនងាយមានឱកាសទេ ។ ធ្វើបែបនេះដើម្បីសន្សំប្រាក់ទុកពេលគេលែងត្រូវការ អាចងាកទៅរករបរថ្មី ។ ម៉្លោះហើយទើបក្នុងចង្កោមអ្នកសិល្បៈ អ្នកណាក៏ភ្ញាក់ផ្អើលដែរនៅពេលលោកស៊ិន សំនៀង ស្ងាត់ៗបានសម្រេចគោលបំណងក្លាយជាម្ចាស់ហាងដល់ទៅពីរឯណោះ ។
ក្នុងជំនួបពេលថតខារ៉ាអូខេឱ្យផលិតកម្ម «បុប្ផា» កាលពីពេល ថ្មីៗកន្លងទៅ លោក ស៊ិន សំនៀង ឱ្យដឹងថា ហាងថ្មីរបស់លោកបានបែងចែកដាច់ពីគ្នា ហើយមានទីតាំងឆ្ងាយពីគ្នា គឺហាងមួយនៅភ្នំពេញ និងហាងមួយទៀតនៅឯខេត្តសៀមរាប តំបន់ទេសចរណ៍ដ៏ល្បីឈ្មោះ ។ ហាងនៅភ្នំពេញ គឺជាហាងកាត់ដេរ មានទីតាំងនៅតាមបណ្តោយផ្លូវកោសដូងជិតម៉ុងឌីយ៉ាល់ នៃរាជធានីភ្នំពេញ ដោយលោកទើបតែបើកដំណើរការ តែមិនមែនជាផ្ទះផ្ទាល់ខ្លួនទេ គឺលោកជួលគេ ។ ចំណែកឯហាងមួយទៀតស្ថិតនៅខេត្តសៀមរាប ជាហាងលក់វត្ថុអនុស្សាវរីយ៍ មានក្រមាសូត្រ កាបូបច្នៃពីហូលផាមួង និងរបស់ ផ្សេងៗទៀតដែលរំលេចពីអត្តសញ្ញាណខ្មែរ ។ លោកមានបំណងចង់ឱ្យអ្នកទេសចរបរទេសស្គាល់តម្លៃស្នាដៃខ្មែរ ។
តារាសម្តែងដែលប្រឡូកក្នុងអាជីពសិល្បៈជាង១០ឆ្នាំ ជាតួរាយរង ហើយទើបតែមានយីអ៊ុនក្លាយជាតួឯកពីរបីរឿង ក្នុងឆ្នាំ២០១៣នេះ បានថ្លែងឱ្យដឹងទៀតថា មុខរបរទាំងពីរនេះនៅមិនទាន់លេចចេញជាផលចំណេញនៅឡើយទេ តែលោកនៅរង់ចាំតាមដានបន្តទៀតសិន ដោយខិតខំរកវិធីបែបណាកែខៃទាំងហាងកាត់ដេរ និងហាងលក់វត្ថុអនុស្សាវរីយ៍ឱ្យទាក់ចិត្តអតិថិជន ។ បើទោះជាលោកមានហាងក្នុងដៃសម្រេចតាមគោលដៅមែន តែអាជីពសិល្បៈលោកមិនចោលទេ គឺនៅតែបន្តទៀតទោះជាដើរថតឆ្ងាយគ្មានពេលមើលហាងក៏លោកចាត់ចែងឱ្យមានអ្នកជំនួសដៃជើងដែរ ។
លោកចង់គ្រងតំណែងជាតារាភាពយន្តយូរបន្តទៀត ព្រោះលោកប្រឡូកច្រើនឆ្នាំហើយ ទើបតែល្បីឈ្មោះពេលនេះគួរឱ្យរីករាយ ។ លោក ស៊ិន សំនៀង និយាយថា លោកនៅមិនទាន់គិតគូររឿងរកប្រពន្ធទេ បើទោះជាមានមុខរបរប្រាកដក្នុងខ្លួនក៏ដោយ ព្រោះលោកចង់ពង្រីកមុខជំនួញថ្មីមួយទៀតសិន ។ បើលោកមានការងាររកស៊ីកាក់កប ទើបគិតពីរឿងរៀបការ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|