. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
នាង ​ម៉ារៀន ​ រីវើរ៉ា ជាប់​​ជា​​តារា​​ សិច​ស៊ី​​បំផុត ​​របស់​​ហ្វ៊ីលីពីន ​​​​ប្រចាំ​​ឆ្នាំ​​​២០១៣
July 21, 2013 (12:28:04) [ 2074 ]
 
 
តារា​ភាព​យន្ត​មនោ​សញ្ចេត​នា​របស់​ហ្វ៊ីលី​ពីន​ នាង​ម៉ារៀន​ រី​វើ​រ៉ា (Marian rivera) ដែល​គេ​ស្គាល់​ឈ្មោះ​ថា​ ជា​នាង​ អាម៉ា​យ៉ា​ ក្នុង​ភាព​យន្ត​រឿង ​«​ព្រះ​នាង​អា​ម៉ា​យ៉ា​» ​របស់​ទូរ​ទស្សន៍​ MYTV បាន​ជាប់​ឈ្មោះ​ ជា​តារា​សិច​ស៊ី​បំផុត ​ប្រចាំ​ឆ្នាំ​២០១៣​ ដណ្តើម​បាន​ពាន​ FHM’s Sexiest Pinay ក្រោយ​ពី​នាង​ទទួល​បាន ​សំឡេង​ឆ្នោត​គាំ​ទ្រ ​៨៩០​ពាន់​ និង​៤៩០​សំឡេង​ ។

សម្រាប់​នាង​ម៉ា​រៀន​ រី​វើ​រ៉ា​ នេះ​ជា​លើក​ទី​២​​ហើយ​ ដែល​នាង​ឈ្នះ​ពាន​រង្វាន់​​ ខណៈ​ជ័យ​ជម្នះ​របស់​នាង ​កាល​លើក​ទី​១​កើត​ឡើង​នៅ​ឆ្នាំ​​២០០៩ ។ យោង​តាម​ទស្ស​នា​វដ្តី​ FHM ដែល​មាន​មូល​ដ្ឋាន ​នៅ​ចក្រ​ភព​អង់​គ្លេស​ និង​ជា​អ្នក​រៀប​ចំ​ ឱ្យ​មាន​ការ​បោះ​ឆ្នោត​លើក​នេះ​ បាន​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ​លើ​ គេហ​ទំព័រ​ FHM.com.ph នេះ​មាន​អ្នក​ចូល​រួម​ជាង​ ១៦​លាន​នាក់​ ។ តាម​រយៈ​ជោគ​ជ័យ​លើក​នេះ ​នាំ​ឱ្យ​នាង​រី​វើ​រ៉ា​ ចូល​រួម​ស្មើ​មុខ​ជាមួយ​នាង​ កា​ទ្រី​ណា​ ហា​លី​លី​ ជា​មិត្ត​រួម​ជាតិ​ នាង​អែន​ជែល​ និង​ស៊ែម​ ក្នុង​នាម​ជា​អ្នក​ទទួល​បាន ​ជ័យ​លា​ភី​ពី​រ​ជំនាន់​ នៃ​យុទ្ធ​នា​ការ​ប្រចាំ​ឆ្នាំ ​របស់​ទស្ស​នា​វដ្តី​ FHM ។

នៅ​ក្នុង​បទ​សម្ភាសន៍ ​​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ តារា​សាច់​ស​ខ្ចី​វ័យ​ ២៨​ឆ្នាំ​រូប​នេះ ​បាន​បញ្ជាក់​ថា​ នាង​មាន​សុខ​ភាព​ល្អ​ ក៏​ដូច​ជា​រាង​កាយ​សម​សួន​ អាស្រ័យ​លើ​ការ​ ទទួល​ទាន ​ហាត់​ប្រាណ​ និង​ហាត់​ក្បាច់​​គុន​​ជា​ដើម​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 162 នាក់
  Flag Counter
Flag Counter