. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
នាង Suzy តារា​​កូរ៉េ​​ ជោគ​ជ័យ​​ក្នុង​​អាជីព​​សិល្បៈ ​បង្ហាញ​​ការ​​តស៊ូ
July 21, 2013 (12:20:16) [ 672 ]
 
 
តារា​​ចម្រៀង​​ និង​ជា​តារា​​សម្តែងនាង​ Suzy នៃ​​ក្រុម​ចម្រៀង​ស្រី missA បន្ទាប់​ពី​ជោគ​ជ័យ​ ថត​ខ្សែ​ភាព​​យន្ត​ ជា​បន្ត​បន្ទាប់​​ បាន​បង្ហើប​ឱ្យ​ដឹង ​ពី​ទម្រង់​នៃ​ការ​ងារ​ផ្សេងៗ ​ដែល​នាង​ទទួល​បាន​ជោគជ័យ ​​ក្នុង​វិស័យ​​សិល្បៈ​ ទាំង​ផ្នែក​​ចម្រៀង និង​សម្តែង​​ដែល​វា​មិន​មែន ​ជា​ការ​ងាយ​នោះ​ទេ។ នាង​ Suzy ​តារា​ស្រស់​ស្អាត ​របស់​កូរ៉េ​ខាង​ត្បូង ​បាន​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ពិត​មែនតែវា​ពិបាក​ ធ្វើ​ឱ្យ​​សម្រេច​ជោគ​ជ័យ​ ប៉ុន្តែ​សម្រាប់​នាង​ខ្ញុំ​អាច​មក​ពី​មានសំណាង​​ច្រើន​ជាង គឺ​​មកពីនាង​​ខ្ញុំ​​សំណាង​ល្អ​ បាន​ធ្វើ​ការ​ជា​មួយ​អ្នក​ដឹក​នាំ និង​ក្រុម​អ្នក​សម្តែង​ល្អៗ​ តែង​ជួយ​​យក​អាសា​​គ្នា ។

ដូច​ជា​​នៅ​ក្នុង​ភាព​យន្ត “Architecture 101” ​អ្នក​ដឹក​នាំ Lee Yong Joo បាន​ជួយ​នាងខ្ញុំ​ឱ្យ​​បាន​ទទួល​រហស្ស​នាម «ស្នេហ៍​គ្រា​ដំបូង» ចំណែក​លើក​នេះ​គឺ​បាន​​ការ​ជួយ​ណែនាំ​ពីរៀម​ច្បង Lee Seung Gi ​​និង​អ្នក​ដឹក​នាំ​​រឿង​​ ដូច​ជា​នៅ​ក្នុង​​រឿង “Gu Family Book” ​ការ​ពិត​​មិន​មែន​​​នាង​​ខ្ញុំ​ពូកែ​នោះទេ គឺ​ពិតជា​ជួប​សំណាង​ល្អ។ ពោល​គឺ​​រៀម​ច្បង Lee Seung Gi ​​គាត់​ជា​មនុស្ស​ពូកែ​គិត​គូរ​ខ្លាំងណាស់ គាត់​បាន​ផ្តល់​ដំបូន្មាន​​ល្អ​ៗ​​ជា​ច្រើន​ដល់​នាង​ខ្ញុំ ដើម្បី​សម្តែង​ឱ្យ​ល្អ​ទាំងកាយ​វិការ និង​ទឹក​មុខ...។

តួឯក​ភាព​យន្ត​ល្បី​​ឈ្មោះ​ជំនាន់​ក្រោយ​នាង Suzy សង្កត់ថា បើ​ទោះ​ជា​មាន​អ្នក​ដឹក​​នាំរឿង​ខ្លះ​កាច ​តឹង​រ៉ឹង​​យ៉ាង​ណា​ក៏​ដោយ ប្រកា​រ​សំខាន់​​យើង​​ត្រូវ​យោគ​យល់​គ្នា​ ជា​ពិសេស​យល់​ពី​តម្រូវ​ការ​របស់​គាត់​​​ក្នុង​សាច់​រឿង​នីមួយៗ​, ចូល​ប្រឡូក​​ក្នុង​ការ​ងារ​ឱ្យ​ថ្នឹក... ស្តាប់​ការ​ណែនាំ​ និង​ស្តី​បន្ទោស​របស់​អ្នក​ដឹក​នាំ​រឿង​ឱ្យ​ច្បាស់ ហើយ​ខ្លួន​​​យើង​ត្រូវព្យា​យាម​​ស្តាប់​​ឱ្យ​យល់​ ទើប​អនុ​វត្ត​ត្រូវ​ ឬ​ធ្វើ​ត្រូវ... ដូច្នេះ​អ្វីក៏ដោយ​​ត្រូវ​មាន​ទំនុក​ចិត្ត។ ពាក់​ព័ន្ធ​នឹង​​ជីវិត​តារា​​សម្តែង និង​តារា​ចម្រៀង​ខុស​គ្នា​បែប​​ណា​នោះ?

​នាង​ Suzy ​បាន​និយាយថា ​មាន​ការហត់​នឿយ​ និង​លំបាក​ដូច​អ្នក​ប្រកប​​របរ​ផ្សេងៗ​ដែរ មាន​ន័យ​ថា​ ​ការ​ងារ​របស់​នាង​ខ្ញុំ​​ហាក់ដូច​ជា​ច្រើនមុខ ប៉ុន្តែ​យើង​ត្រូវ​តែ​ខំ​ប្រឹង ព្រោះ​មាន​មនុស្ស​ជា​ច្រើន​​ចូលចិត្ត​យើង ។ ​បើ​និយាយ​​ពី​​ការ​រស់​នៅ​វិញ សម្រាប់​នាង​ខ្ញុំ​ គ្រាន់​តែ​​ចង់​រស់​នៅ​ដូច​ជា​មនុស្ស​ធម្មតា​ម្នាក់​ប៉ុណ្ណោះ ។ មាន​​ការ​រើស​​អើង​​ពី​តារា​​​ជើង​ចាស់ ឬ​អ្នក​ល្បី​ជំនាន់​មុន​ខ្លះ​ដែរ ​ប៉ុន្តែ​នាង​ខ្ញុំ​​យល់​ថា ​យក​ល្អ​យើង​គួរ​តែ​ដើរ​លើ​ផ្លូវ​ខ្លួន​ឯ​ង​ជា​ជាង​ខំ​ព្យា​យាម​ឱ្យ​គេ​ឈប់​រើសអើង​លើ​ខ្លួន​​យើង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 141 នាក់
  Flag Counter
Flag Counter