គង់ សុជាតិ មិនចោលប៉ុស្តិ៍លេខ៣ បើទោះជាមានការងារ នៅទូរទស្សន៍ផ្សេងក្តី
|
July 17, 2013 (10:00:56)
|
[ 659 ] |
|
|
|
|
អស់រយៈពេលជាច្រើន សប្តាហ៍មកហើយ ដែលពិធីការិនី គង់ សុជាតិ បង្ហាញវត្តមាន នៅទូរទស្សន៍ MYTV ក្នុងកម្មវិធី «ហាមសើច» ចាប់ដៃគូជាមួយលោកទុយ ។ តាមរយៈការបញ្ចូលខ្លួន ជាសមាជិកការងារនៅកន្លែងថ្មី ធ្វើឱ្យអ្នកតាមដានជីវិតសិល្បៈ របស់ពិធីការិនីយូរឆ្នាំរូបនេះ លើកឡើងថា តើនាងអាចនឹងបោះបង់ប៉ុស្តិ៍លេខ៣ ដែលបម្រើការងារយូរមកហើយនោះ ឬយ៉ាងណា ?
មហាជនដែលនិយមតាមដាន កម្មវិធីមួយចំនួនរបស់ទូរទស្សន៍ MYTV ច្បាស់ជាមានអារម្មណ៍ថា ប្លែកខ្លាំងមែនទែន ព្រោះក្នុងឆ្នាំ២០១៣នេះ MYTV បានផ្លាស់ប្តូរទម្រង់កម្មវិធីជាច្រើន ដើម្បីឱ្យមហាជនបានប្លែកភ្នែក ពិសេសមានកម្មវិធីបែបកម្សាន្ត សើចសប្បាយសម្បូរបែបជាច្រើន ។ លើសពីនេះក្រៅពីមានកម្មវិធីថ្មី ក៏គេចាប់អារម្មណ៍ឃើញមាន តារាលំដាប់ជួរមុខជាច្រើនទៀត នាំគ្នាចូលទៅកាន់តួនាទី ជាពិធីករ-ពិធីការិនី ដែលភាគច្រើនមានបុគ្គលិក ចេញពីទូរទស្សន៍ប៉ុស្តិ៍លេខ៣ មានវត្តមានព្រមគ្នាដូចជា អ្នកនាង គង់ សុជាតិ, អ្នកនាង មាស ម៉ូលីណា និង លោក យឹម ណារ៉ា ជាដើម ។ អ៊ីចឹងហើយ ទើបគេគិតថា តារាទាំងនោះអាចមានអ្នកខ្លះដាច់ការងារពីកន្លែងចាស់ទាំងស្រុង ពិសេសអ្នកនាង គង់ សុជាតិ ដែលមុននេះគ្រាន់តែធ្វើជាតារាកិត្តិយសនៅទីនោះ ស្រាប់តែក្លាយជាពិធីការិនីប្រចាំ MYTV ហើយមានមុខចេញជារៀងរាល់អាទិត្យយ៉ាងទៀងទាត់ ។
ក្នុងជំនួបមួយនៅប៉ុស្តិ៍លេខ៣ ក្នុងកម្មវិធី «តារាឯក» កាលពីថ្ងៃអាទិត្យ ទី១៤ កក្កដា ២០១៣ អ្នកនាង គង់ សុជាតិ ដែលនៅតែមានគេសង្ស័យមានសម្ព័ន្ធស្នេហាជាមួយលោក ជា វិបុល ជាដៃគូពិធីករនោះបានប្រាប់ថា ទោះជាលោតទៅចេញមុខនៅកន្លែងថ្មី តែនាងមិនជាប់កិច្ចសន្យាទេ ពោលគឺនៅតែបម្រើការនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ដដែល មិនបោះបង់ចោលទៅណាទេ ព្រោះកន្លែងចាស់មានអនុស្សាវរីយ៍ច្រើន ឱ្យឈប់ដាច់គឺមិនអាចទេ ។ នៅ MYTV មានគេហៅឱ្យកាន់កម្មវិធីចំនួន២ទៀត តែនាងមិនធ្វើព្រោះអត់មានពេល ហើយមកពីនាងមមាញឹកទាំងសិល្បៈ និងមុខរបរផ្ទាល់ខ្លួន ទើបមិនអាចឈោងចាប់ការងារថ្មីលើសពីកម្លាំងទេ ពោលធ្វើបានប៉ុនណាយកប៉ុណ្ណឹង ។
ម៉្យាងនាងមិនចង់ដណ្តើមការងារជាមួយអ្នកស្រករក្រោយច្រើនពេកទេ ទុកឱកាសឱ្យគេខ្លះ ។ ក្រៅពី MYTV នៅមានទូរទស្សន៍ហង្សមាសទៀត ដែលអ្នកនាង គង់ សុជាតិ មានវត្តមាន តែមិនអចិន្ត្រៃយ៍ទេ ភាគច្រើនជាការងារក្រុមហ៊ុនឯកជនរៀបចំ ហើយខាងស្ថានីយទូរទស្សន៍ទាក់ទង ដូច្នេះចេះតែធ្វើ ។ ពិធីការិនីយូរឆ្នាំរូបនេះនិយាយថា «បើឱ្យឆ្លេឆ្លាទៅកាន់កន្លែងថ្មី គឺអត់ទេ អត់ចោលប៉ុស្តិ៍លេខ៣ឡើយ» ។
អ្នកនាង គង់ សុជាតិ ចាប់អារម្មណ៍នឹងការងាររបស់តារា ថ្មីៗថា «ពួកគេមានការកើនឡើងខាងសមត្ថភាព ហ៊ានសម្តែង ហ៊ានធ្វើ និងខ្លះមានជំនាញច្រើនទៀត ដែលនេះជាភាពឈានឡើងនៃអ្នកសិល្បៈ ។ ដូចនេះគួរតែ ប្អូនៗខិតខំពង្រឹងខ្លួនធ្វើយ៉ាងណាធ្វើជាតារាល្អ ជាគំរូ គោរពពេលវេលាការងារ ព្រោះគ្មានអ្នកណាជួយយើងក្រៅពីខ្លួនឯងទេ បើចង់ឱ្យគេយឹតយោង ទាល់តែចេះប្រឹងខ្លួនឯងសិន» ។ ទាក់ទិននឹងជីវិតស្នេហាដែលអ្នកនាង គង់ សុជាតិ តែងតែធុញថប់បកស្រាយនោះបានអះអាងខ្លីថា នាងគ្មានអ្នកថ្មីទេ ហើយមិនចង់និយាយរឿងផ្ទាល់ខ្លួនក្រៅពីការងារ ថ្មីៗក្នុងសិល្បៈ និងមុខរបររកស៊ី ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|