. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
តារា​ថ្មី​ ជុំ​ រចនា​ពេជ្រ​ រីក​រាយ​ពេល​ ទទួល​បាន​តំណែង​តួរង​
July 17, 2013 (09:51:43) [ 834 ]
 
 
តារា​ស្រី​រាង​ខ្ពស់​ស្រឡះសាច់​ស ​ប្រកប​ដោយ​ទឹក​មុខ​ស្រស់​ នាង​ ជុំ​ រចនា​ពេជ្រ​ ទើប​តែ​ចាប់​អាជីព​សម្តែង​ បាន​មួយ​រយៈ​ប៉ុណ្ណោះ​ ស្រាប់​តែ​ទទួល​បាន ​ឱកាស​ការ​ងារ​ច្រើន​គួរ​សម​ ទាំង​ការ​ថត​ភាព​យន្ត​ និង​ស៉្បត​ពាណិជ្ជ​កម្ម​ ។ ជីវិត​របស់​តារា​ស្រី​ស្រស់​ស្អាត ​ពេល​ចាប់​ផ្តើម​ឡើង​កូដ​ភ្លាម ​ងាយ​រង​ពាក្យ​ចចាម​អារ៉ាម​ បោក​បក់​ណាស់​ អស់​ពី​មួយ​ទៅ​មួយ​ ធ្វើ​ឱ្យ​តារា​ខ្លះ​មិន​សប្បាយ​ចិត្ត​ទេ​ ប៉ុន្តែ​សម្រាប់​ស្រី​ស្រស់​ ជុំ​ រចនា​ពេជ្រ​ អះ​អាង​ថា​ នាង​នឹង​ប្រឹង​ចៀស​ ព្រោះ​ អ្វីៗ​ស្ថិត​នៅ​លើ​ខ្លួន​យើង​ជា​សំខាន់​។​

អ្នក​​និយម​ទស្សនា​កម្ម​វិធី​ «តន្ត្រី​ជំរំ​តារា» របស់​ទូរ​ទស្សន៍​ MYTV ដែល​ផ្សាយ​បន្ត​ផ្ទាល់​នៅ​រាល់​រាត្រី​ថ្ងៃ​សុក្រ​ ពិត​ជា​បាន​ឃើញ​នាង​ជុំ​ រចនា​ពេជ្រ​ ដែល​ជា​តារា​សម្តែង​ថ្មី​មាន​ទឹក​មុខ​ស្រស់​ទាក់​ទាញ​ ដោយ​អ្នក​រៀប​ចំ​កម្ម​វិធី​ទទួល​ឱ្យ​ចូល​រួម​សម្តែង​ជាមួយ​ក្រុម​រៀម​ច្បង​ មាន​នាង​ ព្រះ​កាយ​ច័ន្ទ​ ចរិយា​ ពេជ្រ​ ព្រម​ទាំង​សមា​ជិក​មួយ​ចំនួន​ទៀត​ ។​ ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ទើប​តែ​បាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ កញ្ញា​ ជុំ​ រចនា​ពេជ្រ​ ដែល​អ្នក​សិល្បៈ​និយម​ហៅ​ថា​ «កញ្ញា​បេប៊ី» ត្រូវ​ផលិត​កម្ម​មួយ​ចំនួន​ទាក់​ទង​ឱ្យ​ចូល​រួម​សម្តែង​ភាព​យន្ត​ ព្រោះ​តែ​ឃើញ​ទេព​កោសល្យ​ល្អ​របស់​នាង​ និង​ឱ្យ​សម្តែង​តួ​អ្វី​ក៏​បាន​ដែរ​គ្រប់​​រូប​ភាព​ ។

ពេល​នេះ​ រចនា​ពេជ្រ​ កំពុង​តែ​ចូល​រួម​សម្តែង​ជា​តួរង​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​របស់​ស៊ីធី​អិន​ រឿង​ «ព្រហ្ម​លិខិត»​ ដែល​ប្រជុំ​ដោយ​តារា​ ល្បីៗ​រួម​សម្តែង​ដូច​ជា​ នាង​តូតា​, លោក​ សាយ​ សៀរ៉ា​, លោក​​ ចា​ រិទ្ធី​, លោក​ សោភ័ណ្ឌ​ ឡារី​,​ កញ្ញា​ ចរិយា​ ពេជ្រ​ និង​នាង​ អាង​ សុនីតា​ ជា​ដើម​ ។​

ក្នុង​ជំនួប​កាល​ពី​ពេល​ ថ្មីៗ​នេះ​ជាមួយ​កោះ​សន្តិ​ភាព​ នាង​ជុំ​ រចនា​ពេជ្រ​ ឱ្យ​ដឹង​ថា​ នាង​មាន​និស្ស័យ​ចូល​ចិត្ត​សិល្បៈ​តាំង​ពី​នៅ​វ័យ​ក្មេង​ម៉្លេះ​ ឱ្យ​តែ​ឃើញ​រៀម​ច្បង​សម្តែង​ នាង​មើល​តាម​ ធ្វើ​កាយ​វិការ​តាម​ និង​តែង​តែ​គិត​ថា​ ពេល​ណា​មួយ​នឹង​អាច​ក្លាយ​ជា​តារា​ដូច​ជា​អ្នក​ទាំង​នោះ​មិន​ ខាន ។ ដោយ​សារ​តែ​នាង​មាន​ទឹក​ចិត្ត​ស្រឡាញ់​ ទើប​លោក​តា​វិច​ទ័រ​នៅ​ស៊ីធីអិន​ ទាក់​ទង​ឱ្យ​សម្តែង​ ហើយ​ចេះ​តែ​មាន​ឱកាស​បាន​ចេញ​មុខ​ក្នុង​ពិភព​សិល្បៈ​បន្ត​បន្ទាប់​ បាន​ថត​ភាព​យន្ត​ និង​មាន​ទាំង​ស៉្បត​ពាណិជ្ជ​កម្ម​ខ្លះ​ទៀត​ ។ ឥឡូវ​នេះ​ ដោយ​សារ​តែ​ការ​ងារ​សិល្បៈ​កាន់​តែ​ហុច​ពន្លឺ​ឱ្យ​ច្រើន​​ នាង​នឹង​ខិត​ខំ​អភិវឌ្ឍ​របៀប​សម្តែង​ឱ្យ​កាន់​តែ​ល្អ​ឡើង​ ។ នាង​នឹង​លួច​ហាត់​រៀន​តាម​ទេព​កោសល្យ​រៀម​ច្បង​ និង​ស្តាប់​គ្រូ​ជួយ​បំពេញ​បន្ថែម​ ។

ក្រៅ​ពី​ជាប់​សម្តែង​នៅ​កម្ម​វិធី​ «ជំរំ​តារា»​ ​រចនា​ពេជ្រ​ កំពុង​តែ​មមា​ញឹក​ថត​រឿង​ «ព្រហ្ម​លិខិត​» បើ​ទោះ​ជា​បាន​តំណែង​ជា​តួ​រង​ តែ​នាង​ពិត​ជា​រីក​រាយ​ដោយ​សារ​តែ​បាន​ចូល​រួម​សម្តែង​ជាមួយ​តា​រា​រៀម​ច្បង​ជា​ឱកាស​មួយ​អាច​ទទួល​បាន​ភាព​ទាក់​ទាញ​បន្ថែម​ទៀត​ និង​ចាត់​ទុក​ថា​នេះ​ជា​លទ្ធ​ផល​ថ្មី​ ព្រោះ​មិន​ងាយ​មាន​តា​រា​ថ្មី​ណា​បាន​សម្តែង​ជាមួយ​រៀម​ច្បង​ទេ​ ។

នៅ​ពេល​សួរ​ថា​ តើ​មាន​ត្រៀម​ចិត្ត​ ត្រៀម​កាយ​ហើយ​ឬ​នៅ​ ពេល​ក្លាយ​ជា​តា​រា​មាន​មនុស្ស​ស្គាល់​ច្រើន​ ងាយ​រង​ពាក្យ​ចចាម​អារ៉ាម​ណាស់​ ពិសេស​ទាក់​ទង​នឹង​រឿង​ស្នេហា​ រចនា​ពេជ្រ​អះ​អាង​ថា​ «ធម្ម​តា​អ្នក​ល្បី​ពិត​ជា​ងាយ​ជួប​ព្យុះ​ចចាម​អារ៉ាម​ណាស់​ ពេល​ខ្លះ​មិន​ដឹង​ពាក្យ​នោះ​មក​ពី​ណា​ទេ​ ប៉ុន្តែ​សម្រាប់​រូប​នាង​ខ្ញុំ​គិត​ជា​ស្រេច​ហើយ​ថា​ មុន​ធ្វើ​អ្វី​មួយ​នោះ​សំខាន់​ស្ថិត​លើ​ខ្លួន​យើង​ បើ​គេ​គិត​បែប​ណា​ជា​រឿង​គេ​ ឱ្យ​តែ​យើង​ស្អាត​ស្អំ​ នោះ​ពិ​ត​ជា​អាច​ប្រឈម​នឹង​ពាក្យ​ទាំង​នោះ​បាន​ ។ បើ​នាង​ខ្ញុំ​មាន​ពាក្យ​អាស្រូវ​ខ្លាំង​នោះ​ នាង​ខ្ញុំ​នឹង​ចូល​ខ្លួន​បក​ស្រាយ​គ្រប់​រឿង​មិន​ទុក​សម្ងំ​លាក់​មុខ​ឡើយ​» ។

កញ្ញា​ជុំ​ រចនា​ពេជ្រ​ ហៅ​បេ​ប៊ី​ ជា​សិស្ស​ថ្នាក់​ទី​១១​ នៅ​វិទ្យា​ល័យ​សន្ធរ​ម៉ុក​ និង​ជា​សិស្ស​ថ្នាក់​ទី​១២​នៅ​សា​លា​ប៊ែល​ធី​ ។ នា​ង​ជា​កូន​ពៅ​នៅ​ក្នុង​ចំណោម​បង​ប្អូន​៤​នាក់​ ក្នុង​នោះ​ប្រុស​៣​ នាក់ ។ ឪពុក​ឈ្មោះ​ ជុំ​ ឯម​ ជា​យោ​ធា​ អាយុ​៥១​ឆ្នាំ​ និង​ម្តាយ​ឈ្មោះ​ អ៊ិន​ ប៊ុន​ណា​រី​ ជា​មេ​ផ្ទះ​អាយុ​៤៩​ឆ្នាំ​ សព្វ​ថ្ងៃ​រស់​នៅ​សង្កាត់​ទឹក​ល្អក់​ រាជ​ធានី​ភ្នំពេញ​ ។មហា​ជន​នឹង​រង់​ចាំ​តាម​ដាន​ខ្សែ​រឿង​ថ្មី​ដែល​តារា​កម្ពស់​១,៦៤​ម៉ែត្រ​រូប​នេះ​សម្តែង​ តើ​មាន​ទេព​កោ​សល្យ​ល្អ​កម្រិត​ណា​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 157 នាក់
  Flag Counter
Flag Counter