. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
អ៊ីណូ តារា​ចម្រៀង​ថ្មី​ របស់​សាន់​ដេ​ សង្ឃឹម​ជោគ​ជ័យ​នៅ​កូរ៉េ
July 17, 2013 (09:47:12) [ 1154 ]
 
 
តារា​ចម្រៀង​ចំណូល​ថ្មី​ របស់​ផលិត​កម្ម​សាន់ដេ​ គឺ​លោក​អ៊ីណូ​ កំពុង​តែ​ទទួល​បាន ​ការ​គាំទ្រ​ច្រើន​គួរ​សម​ ពី​យុវ​វ័យ​តាម​រយៈ​បទ​ «ពុទ្ធ​ព្រះ​អើយ» និង​បទ​ «បេះ​ដូង​ស្នេហ៍​ផ្ទុះ​ Boom Boom» ។​ លោក​អ៊ី​ណូ​ មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ទេ​ ក៏​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ របស់​ផលិត​កម្ម​សាន់​ដេ​ផង​ដែរ​ ។​ ពេល​នេះ​លោក​ត្រូវ​សមា​គម ​នៃ​ប្រទេស​កូរ៉េ​អញ្ជើញ​រួម​ជាមួយ​កញ្ញា​យូរី​ និង​លោក​អាន​ គុណ​កូឡា​ ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ ។​

លោក​​អ៊ីណូ​ ប្រាប់​កោះ​សន្តិ​ភាព​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ បន្ទាប់​ពី​មុន​នេះ​លោក​បាន​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​ថៃ​ ។​ ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​គឺ​នៅ​ថ្ងៃ​ទី​២​ សីហា​ ឆ្នាំ​២០១៣​ ។ លោក​ទៅ​ច្រៀង​នៅ​ទីនោះ​រយៈ​ពេល​៤​ថ្ងៃ​ ព្រោះ​ប្រញាប់​មក​វិញ​ចូល​រួម​សម្តែង​ភាព​យន្ត​ឱ្យ​ផលិត​កម្ម​សាន់​ដេ​ រឿង​ «ព្រាយ​ក្បាល​ប្រាំបី» ​ដោយ​អ្នក​ដឹក​នាំ​រឿង​តម្រូវ​ឱ្យ​ដើរ​តួ​ជា​បង​ធំ​ប្រចាំ​ភូមិ​ ផ្ទុយ​ពី​ចរិត​ពិត​របស់​លោក​ ។​

លោក​​អ៊ីណូ​ និង​មិត្ត​រួម​ការ​ងារ​សិល្បៈ​២​នាក់​ទៀត​ គឺ​កញ្ញា​យូរី​ និង​លោក​អាន​ គុណ​កូឡា​ សង្ឃឹម​ថា​ នៅ​ពេល​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិក​ជន​មិន​ខាន​ ។ លោក​​អ៊ីណូ​ មាន​ឈ្មោះ​ពិត​សាន្ត​ ពេជ្រ​សុភា​រិទ្ធ​ ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង​ ។ ឪពុក​លោក​ជា​មន្ត្រី​រាជ​ការ​ និង​ម្តាយ​ជា​គ្រូ​បង្រៀន​ ហើយ​លោក​ជា​កូន​ទី​២​នៅ​ក្នុង​ចំណោម​បង​ប្អូន​ ស្រី​ម្នាក់​ និង​ប្រុស​៣​នាក់​ ។​

លោក​​អ៊ីណូ​ ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​តាំង​ពី​ឆ្នាំ​២០០៨​មក​ បន្ទាប់​ពី​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ផ្នែក​ចម្រៀង​ ក្នុង​កម្ម​វិធី​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ ។ បន្ទាប់​ពី​នោះ​មក​ លោក​បាន​ច្រៀង​នៅ​តាម​ក្លឹប​កម្សាន្ត​ និង​បាន​ចូល​ច្រៀង​ និង​ធ្វើ​ជា​អ្នក​និពន្ធ​នៅ​ផលិត​កម្ម​ Diamond Music ។ បន្ទាប់​ពី​ចប់​កិច្ច​សន្យា​ជាមួយ​ផលិត​កម្ម​ Diamond Music លោក​ត្រូវ​ផលិត​កម្ម​សាន់​ដេ​ទាក់​ទង​ឱ្យ​ចូល​ច្រៀង​ ។ ពេល​នេះ​លោក​អ៊ីណូ​ កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​តាម​រយៈ​បទ​ «ពុទ្ធ​ព្រះ​អើយ» និង​បទ​ «បេះ​ដូង​ស្នេហ៍​ផ្ទុះ​Boom Boom» ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 44 នាក់
  Flag Counter
Flag Counter