ទឹម វត្តី ៖ បឺរី ជាមិត្តធម្មតា រឿងចូលរោងការ ទុកឱ្យពេលវេលា ជាអ្នកសម្រេច
|
July 17, 2013 (09:43:13)
|
[ 734 ] |
|
|
|
|
ជាយូរមកហើយ នៅក្នុងពិភពសិល្បៈ អ្នកណាក៏ដឹងថា តារាសម្តែងទឹម វត្តី និងកំលោះសង្ហាសាច់ ស មុខកាត់តួអឺរ៉ុបលោកបឺរី ជាគូស្នេហ៍ក្រៅឆាក ព្រោះតែកន្លងមកពួកគេ បានសម្តែងភាពស្និទ្ធស្នាល ដាក់គេឯងស្ទើរគ្រប់ ការជួបជុំតាមពិធីផ្សេងៗ ដើម្បីចង់ធ្វើឱ្យមិត្តភក្តិឃើញថា រឿងរបស់ពួកគេមិនធម្មតា... ប៉ុន្តែអ្នកទាំង២បែរជាលើកឡើងថា មិនទាន់ច្បាស់ជុំវិញរឿងចូលរោងការទៅវិញ ព្រោះពេលវេលានៅវែងឆ្ងាយ ទុកឱ្យពេលវេលា ជាអ្នកសម្រេចទៅចុះ ។
តារាម៉ូដែលរបស់ Super Model ទឹម វត្តី ប្អូនស្រីរបស់តារាសម្តែង មុខកាត់តារាបារាំង នាងទឹម រដ្ឋា បានសម្តែងនូវការធុញទ្រាន់ ខណៈគេជជីកសួរនាំ ជុំវិញការបង្កាត់ភ្លើងស្នេហ៍ ជាមួយតារាសម្តែងវ័យក្មេង ទើបតែឡើងកូដលោកបឺរី ដោយនាងអះអាងថា នាងនិងលោកបឺរី នៅតែជាមិត្តភក្តិធម្មតា ដូចពីមុន បើទោះបីមានភាព ស្និទ្ធស្នាលមែនក៏ដោយ ប៉ុន្តែគ្មានអីប្រែប្រួលទៅណាទេ ។ បើមហាជនគេថា ពួកយើងគឺជាសង្សារបណ្តូលចិត្តអីនោះ ឱ្យពួកគាត់គិតចុះ នោះជាការយល់ឃើញរបស់មហាជន យើងមិនអាចហាមគេមិនឱ្យនិយាយបានឡើយ កុំឱ្យតែគេនិយាយប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរយើងទៅបានហើយ ។
តារារាងស្វែលសាច.ស ទឹកមុខស្រទន់គួរឱ្យគយគន់នេះបន្ថែមថា ធម្មតាអ្នកសិល្បៈតែងតែស្គាល់រាប់អានគ្នា និងជួនកាលអាចមកពីលោកបឺរីគាត់មានចំណុចមួយត្រូវចិត្តនឹងក្រុមគ្រួសារនាង ទើបក្រៅពីនាង គឺមានបងប្អូននាងសុទ្ធតែមើលឃើញថា គាត់ស្លូតបូត មិនច្រងេងច្រងាង ទៅណាមកណាពួកយើងនិយាយលេងដាក់គ្នា និងអង្គុយសម្រាកពីការសម្តែងក៏នៅក្បែរៗគ្នា ទើបក្លាយជាផ្ទាំងស៊ីបរបស់ភ្នែកអ្នកដទៃ ។
នៅពេលសួរថា បើបឺរីគេល្អ ហើយមានសមត្ថភាពអាចមានការងារត្រឹមត្រូវតើអាចគិតថា ចំណងមិត្តភាពអាចក្លាយជាគូស្នេហ៍បានទេ? បើថ្ងៃក្រោយខាងប្រុសស្នើដល់ចាស់ទុំសុំភ្ជាប់និស្ស័យជាប្តី-ប្រពន្ធនោះយ៉ាងម៉េចដែរ? ទឹម វត្តី ហាក់សម្តែងនូភាពអល់អែក និងសើចតិចៗថា អូ ! មិនដឹងជាគិតអីវែងឆ្ងាយទេ... រឿងរៀបការមិនមែនចេះតែចាប់គូគ្នាមកផ្អឹប ហើយចងដៃបាចផ្កាស្លាស្រួលឯណា? ដ្បិតតែពួកយើងស្និទ្ធស្នាលនឹងគ្នាមែន តែខ្ញុំមិនហ៊ានថា អាចក្លាយជាគូស្នេហ៍ចូលដល់រោងការនោះដែរ ព្រោះមានមនុស្សខ្លះគេចំណាយពេលរាប់ឆ្នាំទំរាំបានរៀបការ ។ សម្រាប់នាងរឿងរៀបការនៅវែងឆ្ងាយណាស់ ដូច្នេះនាងមិនប្រាកដថា ជួបបឺរី ឬជួបបុរសណានោះទេ... ទុកឱ្យពេលវេលាជាអ្នកសម្រេចចុះ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|