អ៊ុន សុធា ត្រូវប៉ាន់រឿងបុរាណ
|
July 12, 2013 (12:09:43)
|
[ 733 ] |
|
|
|
|
តារាសម្តែងសក់រួញអង្គារដី សម្បុរខ្មៅស្រអែមមាឌមាំខ្ពស់ អ៊ុន សុធា ហាក់កំពុងត្រូវប៉ាន់ផ្នែក ភាពយន្តបែបបុរាណ ដែលសព្វថ្ងៃនេះ កំពុងតែមមាញឹកជាមួយការងារជាពិធីករផងនោះ ថ្មីៗនេះ តារាញញឹមស្រស់រូបនេះកំពុងតែត្រៀមខ្លួនថតខ្សែភាពយន្តបុរាណមួយ ដែលតម្រូវឲ្យលោកសម្តែងជាតួអង្គ លោកម្ចាស់។
ដោយសារតែរូបរាង មានលក្ខណៈជាបុរសខ្មែរពិតៗ អ៊ុន សុធា ត្រូវបានគេមើលឃើញថា ហាក់កំពុងតែទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកដឹកនាំរឿងមួយចំនួន ត្បិតអីតារាញញឹមខួចរូបនេះ មានរូបរាងសម្បត្តិគ្រប់គ្រាន់ សម្រាប់សម្តែងជាតួអង្គនៅសម័យបុរាណ គួបផ្សំនឹងភាពប៉ិនប្រសព្វទៀតនោះ ធ្វើឲ្យតារារូបនេះ រវល់ស្ទើររកពេលសម្រាកគ្មានសម្រាប់អាជីពសម្តែង ក៏ដូចជាការបង្ហាញម៉ូដ។
“លោកម្ចាស់គ្រញូង” គឺជាខ្សែរឿងមួយដែលផ្តោតលើ អភិនីហា សិល្បិ៍សាស្ត្រ និងអាគមអូមអាម ព្រៃឈើ ដែលមានតម្លៃ ដូចជា គ្រញូង បេង ផ្ចឹក នាងនួន ។ល។ ជាដើម ហើយដើមឈើទាំងនោះតែងតែមានអ្នកថែរក្សា និងតាមយាយីដល់អ្នកដែលមានបំណងចង់កាប់បំផ្លាញនូវដើមឈើទាំងនោះ។
សាច់រឿងទាំងមូល មិនត្រូវបានគេបង្ហើបឲ្យដឹងទេ សុធា គ្រាន់តែបញ្ជាក់ថា រឿងនេះ នឹងចាប់ផ្តើមថតនៅពាក់ កណ្តាល សីហា ហើយគ្រោងនឹងដាក់បញ្ចាំងតាមរោងភាពយន្ត និងមានតារាសម្តែង ដូចជា កញ្ញា តូតា អ្នកនាង ទូច ស្រីលក្ខណ៍ និង DJ ឃ្លាំង។
ជួបជាមួយស៊ីអ៊ីអិន តារាសម្តែង អ៊ុន សុធា បានឲ្យដឹងថា “សម្រាប់សាច់រឿងទាំងមូល ខ្ញុំមិនទាន់ដឹងច្បាស់ថា យ៉ាងណានោះទេ ព្រោះគ្រាន់តែទៅជួបអ្នកដឹកនាំរឿង និង លខោអាវប៉ុណ្ណោះ តែគ្រាន់តែដឹងថា ខ្ញុំសម្តែងជាតួអង្គ លោកម្ចាស់គ្រញូង តែអត្តចរិករបស់តួអង្គ លោកម្ចាស់គ្រញូងយ៉ានម៉េចនោះក៏អត់ដឹងដែរ” ។ បើគិតមកដល់ពេលនេះ តារាសម្តែង ដែលមានប្រភពចេញពីប្រុសស្អាតស្រីស្អាតប្រចាំសា្ថនីយ៍ទូរទស្សន៍ បានសម្តែងខ្សែរឿង ប្រហែលជា ២០រឿង។ តែសម្រាប់ខ្សែរឿង “ឈើគ្រញូង”នេះ ជាខ្សែភាពយន្តទី៤ ផ្នែកបុរាណ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|