សុះ ម៉ាច នាំអំណោយទូច ស៊ុននិច ជូនពៅ បញ្ញាពេជ្រ
|
July 12, 2013 (10:36:24)
|
[ 682 ] |
|
|
|
|
ទឹកប្រាក់ចំនួន៥០ដុល្លារអាមេរិក ដែលជាអំណោយសប្បុរសធម៌ របស់អតីតតារាចម្រៀង ដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា នាង ទូច ស៊ុននិច ត្រូវបានលោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ នាំយកទៅជូនដល់នាងពៅ បញ្ញាពេជ្រ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងគេហដ្ឋានរបស់នាង នៅម្តុំផ្សារសុវណ្ណា នៅថ្ងៃទី១១ កក្កដា ២០១៣នេះ ។
នេះជាអំណោយបន្តបន្ទាប់ ដែលបានមកពីសប្បុរសជន ទាំងក្នុងស្រុក និងក្រៅស្រុកដែលបានផ្តល់ជូនពៅ បញ្ញាពេជ្រ តាមរយៈការអំពាវនាវ របស់ប្រធានសមាគមសិល្បករខ្មែរ ក្នុងពេលដែលអតីតតារាចម្រៀងរូបនេះ កំពុងតែមានការខ្វះខាតថវិកាសម្រាប់បន្តការព្យាបាលជំងឺដ៏រ៉ាំរ៉ៃមួយនេះ។ លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍នៅក្នុងឱកាសចុះសួរសុខទុក្ខពៅ បញ្ញាពេជ្រ ដោយផ្ទាល់ថា បើទោះបីជាអំណោយដែលនាងទូច ស៊ុននិចបានផ្តល់ជូនពៅ បញ្ញាពេជ្រនាពេលនេះមានចំនួនតិចតួចក៏ពិតមែន តែនេះបង្ហាញពីទឹកចិត្តអាណិតស្រឡាញ់អ្នកសិល្បៈដូចគ្នា និងបានទទួលរងគ្រោះថ្នាក់ដូចគ្នា។
នាងពៅ បញ្ញាពេជ្រ បានសម្តែងការអរគុណដល់អតីតតារាចម្រៀងនាង ទូច ស៊ុននិច ដែលបានផ្តល់ជាអំណោយដល់រូបនាងក្នុងពេលដែលក្រុមគ្រួសារនាងកំពុងតែមានការខ្វះខាតក្នុងការព្យាបាលជំងឺ។ នាងក៏បានជូនពរនាងទូច ស៊ុននិច ឱ្យឆាប់ជាពីជំងឺ និងបានសេចក្តីសុខសប្បាយគ្រប់ពេលវេលា៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|