. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ឆៃលី ដាឡែន នៅ​តែ​គ្មាន​សង្ឃឹម ​ក្នុង​ការ​បង្ហាញ​មុខ ​តាម​ទូរទស្សន៍​
July 12, 2013 (10:32:25) [ 675 ]
 
 
រហូត​មក​ទល់​ពេល​នេះ​ (ខែកក្កដា​ ២០១៣)​ តារា​ចម្រៀង​យេៗ​និយម​ស្លៀក​ពាក់​សិច​ស៊ី​ ឆៃ​លី​ ដាឡែន​ ដែល​ធ្វើ​ឱ្យ​មហា​ជន​រិះ​គន់​យ៉ាង​ខ្លាំង​ពី​រឿង​បញ្ចេញ​ដើម​ទ្រូង​សិច​ស៊ី​ហួស​ហេតុ​ កាល​ពី​ទៅ​សម្តែង​នៅ​អាមេរិក​នោះ​ នៅ​តែ​មិន​ទាន់​ឃើញ​ចេញ​មុខ​ច្រៀង​តាម​ទូរ​ទស្សន៍​ឡើយ​ បើ​ទោះ​ជា​កែ​ប្រែ​ការ​ស្លៀក​ពាក់​មក​បែប​សុភាព​វិញ​ក្តី​ ។

មាន​ការ​លើក​ឡើង​ថា​ អ្នក​រៀប​ចំ​កម្ម​វិធី​សិល្បៈ​ទូរទស្សន៍​មិន​ខ្លាច​ហៅ​នាង​សម្តែង​ដូច​មុន​ទេ​ តែ​មក​ពី​ខ្លាច​ប៉ះ​ពាល់​ដល់​ទូរទស្សន៍​របស់​គេ​ ព្រោះ​នាង​ត្រូវ​ហាម​មិន​ឱ្យ​ឡើង​សម្តែង​ជា​សាធារណៈ​តាម​កញ្ចក់​ទូរទស្សន៍​ ដោយ​សារ​តែ​រឿង​រ៉ាវ​ដែល​នាង​បាន​ប្រព្រឹត្ត​កន្លង​មក​ ហើយ​គេ​ពិបាក​ទប់​ទល់​ជួយ​នាង​ ។ ដោយ​សារ​បែប​នោះ​ហើយ​ ទើប​នាង​នៅ​តែ​គ្មាន​សង្ឃឹម​បង្ហាញ​មុខ​តាម​ទូរទស្សន៍ ។

គិត​រហូត​មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ជា​ច្រើន​ខែ​ហើយ​ដែល​តាម​វេទិកា​សម្តែង​ ឆៃលី​ ដា​ឡែន​ ធ្លាប់​មាន​ឱកាស​បង្ហាញ​ខ្លួន​ជា​រឿយៗ​នោះ​ បែរ​ជា​រក​ផ្លូវ​ចេញ​បង្ហាញ​មុខ​មិន​ឃើញ​ដូច​មុន​ឡើយ​ ។ កត្តា​នេះ​ដោយ​សារ​តែ​នាង​បង្អួត​ភាព​សិច​ស៊ី​ជ្រុល​ រហូត​មិន​អាច​ទទួល​យក​បាន​ពី​មហា​ជន​ទូទៅ​ ។ រឿង​នោះ​ធ្វើ​ឱ្យ​ដាឡែន​ បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះ​គន់​រហូត​បាក់​អំនួត​ក្នុង​ការ​បញ្ចេញ​ភាព​សិច​ស៊ី​ ​។

គេ​នៅ​ចាំ​បាន​ថា​ ក្រោយ​រឿង​នោះ​កើត​ឡើង​ ឆៃ​លី​ ដាឡែន​ ភ្ញាក់​ខ្លួន​ ព្រោះ​ស្ថានីយ​ទូរ​ទស្សន៍​ឈប់​ហៅ​ឱ្យ​ឡើង​សម្តែង​ ។ ដូច្នេះ​ហើយ​ នាង​ព្យាយាម​រំងាប់​ប្រតិកម្ម​លើ​រូប​នាង​ ដោយ​សន្យា​ថា​ នាង​នឹង​មិន​លេង​ខ្លួន​សិច​ស៊ី​ដូច​មុន​ទៀត​ឡើយ​ ហើយ​នាង​នឹង​បង្ហាញ​តែ​សកម្ម​ភាព​ណា​មាន​លក្ខណៈ ​ឆ្លុះ​បញ្ចាំង​ពី​ប្រពៃណី​ជាតិ​វិញ​ ។ តាំង​ពី​នោះ​មក​ គ្រប់​សកម្ម​ភាព​នៅ​ខាង​ក្រៅ​ឆាក​របស់​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​រៃ​មាស​ ដាឡែន​ គេ​ឃើញ​ស្លៀក​ពាក់​បែប​នារី​ខ្មែរ​ដូច​ជា​សំពត់​បត់​ អាវ​ប៉ាក់​ ។

ទោះ​ជា​ជម្រុះ​ចោល​ភាព​សិច​ស៊ី​មក​ជា​រូប​ភាព​បែប​ស្រគត់​ស្រគំ​វិញ​ក្តី​ ក៏​អ្នក​ចម្រៀង​ធ្លាប់​តែ​មាន​មោទន​ភាព​រឿង​ស្លៀក​ពាក់​សិច​ស៊ី​ ឆៃលី​ ដាឡែន​ នៅ​តែ​មិន​អាច​ប៉ះ​ប៉ូវ​ភាព​អាម៉ាស់​កាល​ពី​មុន​បាន​ដដែល​ ហើយ​នាង​នៅ​តែ​គ្មាន​មុខ​ឡើង​ឆាក​សម្តែង​ ក្រៅ​ពី​ជ្រក​ក្រោម​កម្ម​វិធី​ច្រៀង​ក្នុង​មង្គល​ការ​ និង​ច្រៀង​ក្នុង​ក្លឹប​កម្សាន្ត​ដែល​ពិបាក​បំផុត​ក្នុង​ការ​ស្រូប​យក​ការ​ទាក់​ទាញ​ពី​មហា​ជន​។

មិត្ត​ភក្តិ​ក្នុង​រង្វង់​សិល្បៈ​របស់​ដាឡែន​ និយាយ​ថា​ នោះ​ជា​រឿង​ស៊យ​របស់​នាង​ ព្រោះ​តែ​មិន​បាន​គិត​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ក្នុង​សកម្ម​ភាព​សិល្បៈ​របស់​ខ្លួន​ ។​ នាង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ​ តែ​នៅ​តែ​មិន​មាន​មុខ​ឡើង​ឆាក​ដដែល​ ដូច្នេះ​យូរ​ ឬ​ឆាប់​គង់​តែ​នឹង​បាត់​ឈ្មោះ​ពី​ក្នុង​ទំព័រ​សិល្បៈ​ ។

ប្រភព​ដដែល​និយាយ​ថា​ តារា​ ម្នាក់ៗ​មិន​មែន​ចេះ​តែ​ឡើង​កូដ​ បាន​ល្បី​ដោយ​ ស្រួលៗ​ទេ​ ទាល់​តែ​ព្យាយាម​តស៊ូ​គ្រប់​រូប​ភាព​ ជម្នះ​ឧបសគ្គ​ ពេល​ខ្លះ​គេង​ឱប​ពាក្យ​អាស្រូវ​គ្មាន​ការ​ពិត​ខ្លះ​ក៏​មាន​ ។ ម៉្លោះ​ហើយ​ទើប​គេ​មិន​ចង់​ឱ្យ​បាត់​បង់​កេរ្តិ៍​ឈ្មោះ​ ស្រប​ពេល​សព្វ​ថ្ងៃ​នេះ​ក្នុង​ពិភព​សិល្បៈ​មាន​រលក​ថ្មីៗ​កំពុង​រីក​ដូច​ផ្សិត​ ។ ករណី​របស់​ ឆៃលី​ ដាឡែន​ ជា​បទ​ពិសោធន៍​មួយ​សម្រាប់​តារា​ថ្មី​ គឺ​កុំ​ចង់​ល្បី​លេង​ស្ទីល​បញ្ចេញ​សាច់​ស​ខ្ចី​ចំហ​ទ្រូង​ ប្រយ័ត្ន​បិទ​ផ្លូវ​ខ្លួន​ឯង​ ។ ប្រការ​សំខាន់​ ក្រៅ​ពី​មាន​សម្រស់​ស្រស់​ស្អាត​ គឺ​ត្រូវ​ពឹង​លើ​ទេព​កោសល្យ​នៃ​ការ​សម្តែង​ មិន​ត្រូវ​ពឹង​លើ​ភាព​សិច​ស៊ី​ឡើយ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 37 នាក់
  Flag Counter
Flag Counter