. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ជិន ស្រីនុត មិនបានចាកចេញពីផលិតកម្ម Diamond Music នោះទេ
July 12, 2013 (10:21:12) [ 692 ]
 
 
បន្ទាប់ពី​សារព័ត៌មាន​ក្នុងស្រុក​ចេញផ្សាយ​ថា កញ្ញា ជិន ស្រី​នុត ហៅ លី​នី បាន​វេច​បង្វេច ចាក​ចេញពី​ផលិតកម្ម Diamond Music ហក់​ទៅ​ចូល​ផលិតកម្ម​ប៊ី​ក​មែន​មក កញ្ញា​បដិសេធចោល​ទាំងស្រុង ហើយ​ថែមទាំង​បញ្ជាក់ថា នាង​មិន​បានចេញ​ទៅណា​ទេ មានតែ​ត្រៀម​បទ​ចម្រៀង​ថ្មី និង​ចេញលក់ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​

ក្នុងជំនួប​ជាមួយ CEN កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង​ជ្រក​ក្រោម​ដំបូល​របស់​ផលិតកម្ម Diamond Music កញ្ញា ជិន ស្រី​នុត បាន​ឲ្យ​ដឹងថា នាង​មិនបាន​សម្រេចចិត្ត​ដើរ​ចេញពី​ផលិតកម្ម ដែលជា​ទ្រនំ​ចាស់ ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​នេះឡើយ ។ ដោយសារ​ឃើញ​ស្ងាត់​សកម្មភាព និង​អត់​មាន​បទ​ចម្រៀង​ចេញ​ថ្មី នៅ​ផលិត​កម្មនេះ ពួកគាត់​ក៏​ចេះតែ​ផ្សាយ​ថា ចេញ​ពីមួយ​ទៅមួយ​យ៉ាង​ដូច្នេះ ។ មិនយូរ​ឡើយ Diamond Music នឹង​ចេញ​វ៉ុល​ថ្មី ហើយ​ក្នុងនោះ ក៏មាន​បទ​ចម្រៀង​រប​ស់​នាង​ចំនួន​ពីរ​បទ បែប​មនោសញ្ចេតនា សម្រាប់​ទាក់ទាញ​ការគាំទ្រ​ពី​បណ្តា​អ្នក​ស្តាប់​ឲ្យ​កាន់តែច្រើន ។​

​កញ្ញា​រូប​ស្រស់ លី​នី បាន​បន្តថា ថ្មីៗ​នេះ នាង​ជាប់រវល់​ការងារ​សិល្បៈ​គួរសម​ដែរ ដោយ​ច្រៀង​តាម​កម្មវិធី​នានា និង​មាន​ថត​ខ្លះៗ តែ​ខាង​ផ្នែក​ហិរញ្ញវត្ថុ ដូចជា​មិន​ទទួលបាន​ច្រើន​នោះទេ ព្រោះ​ប្រជាប្រិយភាព និង​កេរ្តិ៍ឈ្មោះ​របស់​នាង​មិនទាន់​ល្បី​ខ្លាំង ដោយសារ​ទើបតែ​ចូលប្រឡូក​បាន​តិច​ឆ្នាំ​ពេក ។​

​ស្ថិត​លើ​រូប​សម្រស់​ក្មេង​វ័យ កញ្ញា លី​នី ទើបតែ​មាន​អាយុ​២២​ឆ្នាំ ហើយ​បើ​សួរ​រឿង​ស្នេហា នាង​រៀប​រាប់ទាំង​អឹមអៀន​ថា "​ធម្មតាៗ ដូច​គេ​ដូច​ឯង មាន​អ្នក​តាម​ស្រឡាញ់​ច្រើន ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​ទទួលយក​ទេ ព្រោះ​គិតថា ខ្ញុំ​នៅ​ក្មេង​ពេក ។ បើ​ខ្ញុំ​យល់ព្រម​ទទួលយក​ការស្រឡាញ់​ពី​អ្នក​ណាមួយ គឺ​ទាល់តែ​ខ្ញុំ​មើលចិត្ត​ថ្លើម ទុកចិត្ត និង​ស្គាល់​ច្បាស់​ពី​បុរស​ម្នាក់​នោះ "​។ ​កញ្ញា​បាន​បន្តថា " ខ្លូន​ត្រូវ​ទីពឹង​ខ្លួន ហើយ​ឱកាស​នេះ ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​តស៊ូ​ឲ្យ​អស់ពី​លទ្ធភាព ក្នុងការ​ឈោង​ចាប់​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បី​ក្នុង​ពិភព​សិល្បៈ ទើប​គិតដល់​រឿង​ដៃគូ​ជីវិត "​។​

​មុននេះ​បន្តិច គេ​បានដាក់​ការសង្ស័យ​ទៅលើ​តារាចម្រៀង​វ័យក្មេង​សាច់​សខ្ចី កញ្ញា ជិន ស្រី​នុត ថា អាច​លួចលាក់​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​ថៅកែ ប៊ី​ក​មែន ប៉ុន្តែ​ភ្លាមៗ​នោះ នាង​ក៏បាន​ចេញមុខ​ធ្វើការ​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ​ផងដែរ ។​

​គួររំលឹកថា ការចូល​សិល្បៈ​អស់​ពេល​ជាង​២​ឆ្នាំ​មកនេះ កញ្ញា ជិន ស្រី​នុត ហៅ លី​នី បានទទួល​បានការ​គាំទ្រ មិន​ចាញ់​តារា​ល្បីៗ​ប៉ុន្មាន​ឡើយ ។ ដោយសារ​សមត្ថភាព និង​ទេពកោសល្យ​របស់​នាង ទើប​កាលពី​ចុងខែ​កញ្ញា​ឆ្នាំ​២០១២ កន្លងមកនេះ នាង​ត្រូវបាន​គេ​ហៅ​ឲ្យ​ទៅ​សម្តែង និង​ចម្រៀង​នៅ​ប្រទេស​អូស្ត្រាលី​ជា​លើកដំបូង ហើយ​ត្រឡប់មកវិញ​ជាមួយនឹង​ភាពជោគជ័យ​យ៉ាងច្រើន​មកវិញ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 40 នាក់
  Flag Counter
Flag Counter