. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
បវរកញ្ញា​អាមេរិក​ឆ្នាំ ២០១២ នាង Nana Meriwether ធ្វើ​ឲ្យ​បុរស​នៅ​ញូវយ៉ក​ភ្ញាក់ផ្អើល​ដោយ​ចូលរួម​ក្នុង​កម្មវិធី​ណាត់​តាម​អន​ឡាញ Tinder
July 12, 2013 (10:17:33) [ 663 ]
 
 
ឈុត​ឆាក​នៃ​ការ​ណាត់ជួប​នៅ​ក្រុង​ញូវយ៉ក​ដូចជា​មើលទៅ​ទាក់ទាញ​ខ្លាំងណាស់ សូម្បីតែ​បវរកញ្ញា​អាមេរិក​ក៏​ចូល​ទៅរក​ស្នេហ៍​តាម​អន​ឡាញ​ដែរ ។​ កាសែត New York Post បាន​រាយការណ៍​ថា បុរស​ម្នាក់ ដែល​កំពុង​ស្វែងរក​គូ​នៅលើ​កម្មវិធី​ជួប​គូ​ណាត់ Tinder មានការ​ភ្ញាក់​យ៉ាងខ្លាំង​ដែល​បានឃើញ Profile របស់​នាង Nana Meriwether កំពស់ ១,៨២ ម៉ែត្រ​ដែល​ឈ្នះ​ម្កុដ​បវរកញ្ញា​របស់​នាង​ក្នុង​ឆ្នាំ ២០១២ ។​

នាង Meriwether បាន​ប្រាប់​ទស្សនា​វ​ដ្តី New York ថា "​វា​គួរ​ឲ្យ​រីករាយ​ណាស់ ដែល​បុរស​ដែល​ខ្ញុំ​បាន​និយាយថា Yes ទៅកាន់ សុទ្ធតែ​បាន​សួរ​វិញ​ថា តើ​អ្នក​ពិត​ទេ​? ។ ពិតណាស់ ខ្ញុំ​គឺ​បវរកញ្ញា​ពិតប្រាកដ​មែន ។ សូម្បី​អ្នក​គ្រង​តំណែង​បវរ​កញ្ញាឯក​ក៏​ចេះ​ឯកោ​ដែរ​" ។​

​នាង Meriwether បាន​និយាយថា វា​លំបាក​ណាស់​ដើម្បី​ស្វែងរក​ស្នេហា​នៅក្នុង Big Apple (​សំដៅលើ​បុរស​នៅ​ញូវយ៉ក​) ជាទី​ដែល​អ្នក​នៅ​លីវ​ដ៏​មមាញឹក​ពុំ​សូវ​មាន​ពេល​ចាប់អារម្មណ៍​រឿង​ណាត់ជួប​គូស្នេហ៍​ទេ ។​

​នាង​បាន​និយាយថា "​នេះហើយ​គឺជា​រឿង​ទាក់ទង​នឹង​ការ​ណាត់ជួប​គូ​នៅក្នុង​ទីក្រុង​ញូវយ៉ក ។ មានរឿង​ច្រើនណាស់​កំពុង​កើតឡើង​ក្នុង​ទីក្រុង​នេះ​, មានការ​រំខាន​ច្រើនណាស់ ដែល​មនុស្ស​គ្រាន់តែ​បំភ្លេច​ចោលការ​ណាត់ជួប​ដំបូង រួច​បន្ត​ការ​ណាត់ជួប​លើក​ទី​ពីរ​ទៀត​" ។​

Profile ណាត់ជួប​គូ​របស់​បវរកញ្ញា​ដើមកំណើត​អា​ហ្វ្រិ​ច​ខាងត្បូង​រូបនេះ​មាន​រូបថត​របស់​នាង​ផ្ទាល់​ក្នុង​ឈុត​ប៊ី​គី​នី និង ខ្សែ​ឆៀង​បវរកញ្ញា ហើយ​នាង​និយាយថា នាង​បាន​ដោ​ន​ឡូត​កម្មវិធី​ណាត់ជួប​គូស្នេហ៍​នេះ​ដំបូង​បំផុត​ក្នុង​ខែមេសា ខណៈដែល​នាង​នៅ​កំពុង​ធ្វើជា​បវរកញ្ញា​អាមេរិក​នៅឡើយ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 35 នាក់
  Flag Counter
Flag Counter