. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ឱក សុ​ម៉ា​រី​ម៉ា បន្ត​ច្រៀង​នៅ​អាមេរិក​ហួសកំណត់​
July 12, 2013 (10:12:25) [ 593 ]
 
 
អ្នកចម្រៀង ឱក សុ​ម៉ា​រី​ម៉ា ដែល​បានធ្វើ​ដំណើរ​ឆ្លង​ប្រទេស ទៅ​ច្រៀង​រាំ ដើម្បី​បំពេរ​អារម្មណ៍​បងប្អូន​ខ្មែរ​នៅ​អាមេរិក ពេលនេះ​ត្រូវបាន​ប្រភពពី​បងប្អូន​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក បាន​បង្ហើប​ឲ្យ​ដឹងថា តារាចម្រៀង​រូបនេះ កំពុងតែបន្ត​ច្រៀង​រាំ ប៉ុន្តែ​រហូតមក​ទល់នឹង​ពេលនេះ មាន​រយៈពេល​ជិត​ជាង​កន្លះ​ឆ្នាំ​ហើយ មិនទាន់​ឃើញ​វត្តមាន​របស់​នាង​វិល​ចូល​ស្រុក​វិញ​នៅឡើយ​ទេ​។ តើ​មាន​មូលហេតុ​អ្វី ធ្វើឱ្យ​តារាចម្រៀង​រូបនេះ បន្ត​ច្រៀង​នៅ​អាមេរិក​ហួសកំណត់​បែបនេះ ឬមួយ​នាង​ចង់​រស់នៅ​ទីនោះ​?​។​

តាម​ការគ្រោងទុក តារាចម្រៀង ឱក សុ​ម៉ា​រី​ម៉ា ត្រូវ​ច្រៀង​នៅ​សហរដ្ឋអាមេរិក​តែ​ពី ៣ ខែ រហូតដល់ ៦​ខែ ប៉ុណ្ណោះ ប៉ុន្ដែ​រហូតដល់​ពេលនេះ បានអូសបន្លាយ​ពេល​ដ​ល់​ទៅជិត ៨​ខែ ទៅហើយ នៅ​មិនទាន់​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​នៅឡើយ​។​

​បើ​យោងតាម​ប្រភពពី​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ក្រៅប្រទេស និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា តារាចម្រៀង​មេម៉ាយ វ័យក្មេង ឱក សុ​ម៉ា​រី​ម៉ា ពេលនេះ កំពុង​បន្ត​រស់នៅ​ទីនោះ ហើយ​គេ​មិនដឹងថា​មាន​បញ្ហា​អ្វី​ឬ​យ៉ាងណាទេ តែ​ប្រហែល​អាចមាន​អ្នកគាំទ្រ​នាង មិនទាន់​ចង់​ឲ្យ​នាង​ត្រឡប់មកវិញ ឬ​យ៉ាងណា ក៏​គេ​មិនទាន់​ដឹង គ្រាន់តែ​ដឹងថា រហូតមកដល់​ពេលនេះ គេ​មិនទាន់​ឃើញ​វត្តមាន​របស់​តារាចម្រៀង សម្បុរ​ខ្មៅ​ស្រអែម​រូបនេះ មកដល់​ប្រទេស​កម្ពុជា​វិញ​ទេ​។​ ​ស្រប​ពេលដែល​ទីផ្សារការងារ​សិល្បៈ កំពុងតែ​ស្ងប់ស្ងាត់ អ្នកសិល្បៈ​ជាច្រើន​ប្រាថ្នា​ការចាក ចេញ​ទៅ​ច្រៀង​រាំ​ក្រៅប្រទេស ព្រោះ​វា​ជាទី​ផ្សារ​តែមួយ​សម្រាប់​ឱកាស​កើប​ប្រាក់​។

​ប៉ុន្តែ​កន្លងមក​តារា​សម្តែង​ស្ទើរតែ​ទាំងអស់ ត្រូវបាន​ក្រុមហ៊ុន ឬក៏​សមាគម​ជា​អ្នកធានា​ពួកគេ​ក្នុងការ​ចាក​ចេញទៅ​ច្រៀង ក្នុងនោះ មាន​កិ​ច្ចស​ន្សា​ជាច្រើន រួមទាំង​សំណង​មួយចំនួនធំ ប្រសិនបើ​អ្នកសិល្បៈ​ទាំងនោះ​គេចខ្លួន​មិន​ព្រម​វិល​មក​មាតុប្រទេស​វិញ តាម​កិច្ចសន្យា​។

​ឱក សុ​ម៉ា​រី​ម៉ា បាន​ចេញទៅ​ច្រៀង​នៅលើ​ទឹកដី​អាមេរិក​ជា​លើក​ទី​២ កាលពី​ខែធ្នូ ឆ្នាំ​២០១២​។ នាង​គឺជា​តារាចម្រៀង​មួយរូប ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​រាល់​ការសម្ដែង​ច្រៀង​នៅក្រៅ​ប្រទេស​។ តារា​រូបនេះ ធ្លាប់​ចេញទៅ​ប្រទេសក្រៅ ដូចជា ប្រទេស​កាណាដា អូស្ត្រាលី និង​បារាំង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 40 នាក់
  Flag Counter
Flag Counter