. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ប្រៀបដូចជា រលក​ក្រោយ​ច្រាន រលក​មុន
July 10, 2013 (13:14:03) [ 660 ]
 
 
តារាចម្រៀង​កំពូល​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ពី​ផលិតកម្ម​រស្មី​ហង្ស មាស និង​លោក​ខេ​មរ សិរីមន្ដ មកពី​ផលិតកម្ម​សាន់​ដេ មានការ​គាំទ្រ​ច្រើន​និង​ខុសគ្នា​ដាច់​ពី​ទស្សនិកជន​នៅឯ​ពិធី​អបអរ​ខួប​លើក​ទី​៥​ប្រាសាទ ព្រះវិហារ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពីពេល​ថ្មីៗ​នេះ​នៅ​ស្តារ​អូឡាំពិក។

​លោក ព្រាប សុវត្ថិ តារាចម្រៀង​ល្បី​រន្ទឺ​ក្នុង​ទសវត្ស​៩០ របស់​ផលិតកម្ម​រស្មី​ហង្ស មាស ក៏បាន​ច្រៀង​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា “​ប្រាសាទព្រះវិហារ​” ។ ប៉ុន្តែ​គេ​សង្កេតឃើញថា សន្ទុះ​នៃ​ការគាំទ្រ​ហាក់​ពុំ​សូវ​មាន​អ្នកគាំទ្រ​ច្រើន​ដូច​លោក​ខេមរៈ សេរី​មន្ដ​នោះទេ ។​

​ដោយឡែក​តារាចម្រៀង ខេមរៈ សិរីមន្ដ បាន​ទាក់ទាញ​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ តាមរយៈ​បទ​ចម្រៀង “​ព្រះវិហារ​សាក្សី​ស្នេហ៍​”​។ គ្រាន់តែ​ច្រៀង​ចប់​ភ្លាម ស្នូរ​ទះដៃ​យ៉ាង​កងរំពង​ពេញ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​មាន​អ្នកគាំទ្រ​ជាច្រើន បាន​រត់​ទៅសុំ​ថតរូប​ជាមួយ​លោក ខណៈ​មានការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន​ផងដែរ ។​

​ទោះបីជា ខេមរៈ សិរីមន្ដ មាន​សន្ទុះ​ជាង​បន្តិច​ក្ដី ក៏​គេ​នៅ​មិនទាន់​ដឹងថា លោក​អាចឈរជើង​បានយូរ​ដូច លោក​ព្រាប សុវត្ថិ ឬ​យ៉ាងណា​នោះទេ​។​ បើតាម​អ្នកគាំទ្រ​មួយរូប​បាន​ឲ្យ​ដឹងថា ពួកគាត់​ទាំងពីរ​មាន​ប្រជាប្រិយភាព កេរ្តិ៍ឈ្មោះ​ល្បី​ខុសៗ​គ្នា សំឡេង​លោក ព្រាប សុវត្ថិ ភាគច្រើន​មនុស្ស​វ័យ​កណ្តាល​ឡើងទៅ ឯ​លោក​សិរីមន្ត ចាប់ពី​វ័យ​កណ្តាល​ចុះក្រោម​ដល់​យុវវ័យ​។

​អ្នក​ស្តាប់​រូបនេះ បន្តថា វា​មិន​អាស្រ័យទៅលើ​អ្នកចម្រៀង​ទាំងស្រុង​នោះទេ គឺ​អាស្រ័យ​លើ​ទំនុកភ្លេង អត្ថន័យ វា​មានន័យ​យ៉ាងណា​។​ ​គួររំលឹកថា លោក​ព្រាប សុវត្ថិ ដែល​ចូល​ច្រៀង​ដំបូង​ក្នុង​ឆ្នាំ​១៩៩១​។ លោក​បាន​ចូល​ផលិតកម្ម​រស្មី​ហង្ស​មាស ក្នុងអំឡុង​ឆ្នាំ​១៩៩៧ បាន​ទាក់ទាញ​អ្នកគាំទ្រ​ភ្លូកទឹកភ្លូកដី តាមរយៈ​បទ “​ខ្សែជីវិត​” និង​”​ហែក​បេះដូង​”​។ ​ចំពោះ​លោក​ខេមរៈ សិរីមន្ដ ដែល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ក្រោយ​ឆ្នាំ​២០០០ ក៏បាន​ទាក់ទាញ​អ្នកគាំទ្រ​យ៉ាង​សន្ធឹក សន្ធាប់​ផងដែរ តាមរយៈ​បទ “​ចង់បាន​ប្រពន្ធ​ខ្មែរ​” និង​បទ​ចម្រៀង​សម័យ​ជាច្រើន​ទៀត​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 60 នាក់
  Flag Counter
Flag Counter