. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ដួង ស្រីពេជ្រ ក្លាយជាថៅកែស្រី គ្រប់គ្រងពីរហាង សង្ស័យមានអ្នកឧបត្ថម្ភ
July 10, 2013 (13:10:15) [ 1419 ]
 
 
កញ្ញា ដួង ស្រី​ពេជ្រ អតីត​កញ្ញាឯក​សំឡី​អនាម័យ​សូ​ហ្វី ឆ្នាំ​២០១០ បាន​សម្ពោធ​ហាង​សំលៀកបំពាក់ តម្លៃ​ជាង ១​ម៉ឺន​ដុល្លារ កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៣ តែ​ក្នុង​ពិធី​នេះ មិនសូវមាន​អ្នកសិល្បៈ​ចូលរួម​ច្រើន​នោះទេ​។

​ក្នុង​ពិធី​សម្ពោធ​ហាង​នេះ នាង​មិនបាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ច្រើន​នោះទេ ដោយ​នាង​បាន​ហៅ​តែ​មិត្ត​ភក្ដិ​ស្និទ្ធៗ ប្រហែល​ជាង ៥០​នាក់​ប៉ុណ្ណោះ​។ ហាង​របស់​នាង​មាន​សំលៀកបំពាក់​ទាំង​យុវវ័យ និង​វ័យ​កណ្ដាលដោយ​សំលៀក បំពាក់​ទាំងអស់ នាង​បាន​នាំចូល​ពី​ប្រទេស​ថៃ​ទាំងអស់​។​ ​ស្រប​ពេលដែល​បើកហាង​ថ្មី​បែបនេះ ក៏មាន​ពាក្យ​ច​ចាម​អារាម​ថា កញ្ញា ដួង ស្រី​ពេជ្រ មាន​អ្នក​ឧបត្ថម្ភ​ពីក្រោយ និង​ទំនុកបម្រុង​ឲ្យ​បើក​មុខរបរ​នេះ​ឡើង​។

​ប្រភព​ស្និទ្ធ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទម្លាយ​ឲ្យ CEN ដឹងថា យើង​ក៏​អាច​មើល​ដឹងថា នាង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់​តែមាន​លុយ​បើកហាង​ដ៏​ធំ​មួយ​។ បើ​និយាយ​ពី​កេរ្តិ៍ឈ្មោះ​វិញ នាង​ក៏​មិនសូវ​ជា​ល្បី​លេចមុខ​មាត់​អី​ច្រើន​នោះដែរ​។​

​ប្រភព​ដដែល​បន្តថា មូលហេតុ​ដែល​នាង​មិន​ហាន​អញ្ជើញ​ភ្ញៀវ​ច្រើន ក៏​ព្រោះ​មិន​ចង់​រំខាន​មិត្ត​ភ័ក្ដិ​ច្រើនលើក​ពេក ព្រោះ​កន្លងមក នាង​ឧស្សាហ៍​មានកម្ម​វិធី​ច្រើន​មកហើយ ណាមួយ មិន​ចង់​ឲ្យ​គេ​ដឹងលឺ​ច្រើនពេក​ផង​។ ​សព្វថ្ងៃនេះ នាង​មាន​ហាង​ពីរ នៅក្នុង​ដៃ​។ ទី​១ ហាង​សាឡ​ន ដែលមាន​ទីតាំងនៅ​ជិត​ផ្សារកណ្តាល និង​ទី​២ ហាង​លក់​សម្លៀក បំពាក់ ទើបនឹង​បើក​លក់​ពេល​ថ្មីៗ​នេះ​។​

តាម​ចាំ​មិន​ភ្លេច តារា​សម្តែង ដើមទ្រូង​ធំ មូល​ក្បំ កញ្ញា ដួង ស្រី​ពេជ្រ ធ្លាប់​ប្រាប់​សារព័ត៌មាន ក្នុងស្រុក ចុះផ្សាយ​ថា នាង​បាន​ដឹក​ដៃ​គ្នា​ជាមួយ​បុរស​ម្នាក់ និង​នារី​វ័យ​ស្របាល​នាង​ម្នាក់ទៀត ចូល​ហាង​ផឹកស៊ី​មួយកន្លែង នៅ​ខណ្ឌ ទួលគោក មាន​ឈ្មោះថា “​ជួបគ្នា​សំឡាញ់​”​។ បុរស​ម្នាក់ ដែល​ទៅ​ចូល​ផឹកស៊ី​ជាមួយ​នាង និង​នារី​ម្នាក់ទៀត​នោះ គេ​សង្ស័យថា ជា​ប្រុស​ស្នេហ៍​សំណព្វចិត្ត​របស់​ស្រី​ពេជ្រ ដែល​វ័យ​ជាង ២០​ឆ្នាំ និង​ថែមទាំង​មាន​រាងរៅ​សង្ហា​ទៀតផង និង​ជា​អ្នក​ឧបត្ថម្ភ​ទំនុកបម្រុង ក្នុងការ​បើកហាង​ថ្មី​នេះដែរ​។​

​លើសពីនេះ ទៅទៀត​ប្រភព​ដដែល បាន​បង្ហើប​ថា បុរស​ម្នាក់​ដែល​ដើរលេង​ចូលទៅ​ផឹកស៊ី​ជាមួយ​កញ្ញា ដួង ស្រី​ពេជ្រ បាន​ស្លៀកពាក់​បែប​យោធា មិនតែប៉ុណ្ណោះ​ពួកគេ​ទាំងពីរ​នាក់ ហាក់​ស្និទ្ធស្នាល​ឱប​កៀក​កិត​នឹង​គ្នា​យ៉ាងខ្លាំងប្រៀប ដូចជា​គូស្នេហ៍ ដែល​យល់ចិត្ត​ថ្លើម​គ្នា​អីចឹង​។ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ស្រឿងៗ ពួកគេ​បបួលគ្នា​ទៅ​ចូល​រាំ​នៅក្នុង​ក្លឹប​បន្តទៀត​។​ ​ទាក់ទិន​នឹង​បញ្ហា​នេះ CEN បាន​ហៅ​ទូរស័ព្ទ​ទៅ​កញ្ញា ដួង ស្រី​ពេជ្រ ដើម្បី​សុំ​ការបកស្រាយ តែ​ទូរស័ព្ទ​និយាយ​បានតែ​ពីរ​បី​មាត់ ក៏​ដាច់​ទៅវិញ​។​

​គួររំលឹកថា កញ្ញា ដួង ស្រី​ពេជ្រ អតីត​កញ្ញាឯក​សំឡី​អនាម័យ​សូ​ហ្វី​ឆ្នាំ​២០១០ ក្រៅពី​ជាតា​រា​សម្ដែង​ខារ៉ាអូខេ និង​ដើរ​ម៉ូត​។ នាង​ក៏​ធ្លាប់​សម្ដែង​រឿង​ចំនួន ២ ក្នុងនោះ មានរឿង "​ផ្កា​រីក​ក្នុង​ចិត្ត​" ចាក់ផ្សាយ​នៅ​លើក​កញ្ចក់​ទូរទស្សន៍​CTN និង​រឿង "​ម្ដាយក្មេក​រើស​កូនប្រសា​" ចាក់ផ្សាយ​នៅ​កញ្ចក់​ទូរទស្សន៍​បាយ័ន​៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 42 នាក់
  Flag Counter
Flag Counter