. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ហង្ស​ ពិសី​ និង​ស៊ិន​ សុម៉ាលី​ គេច​ខ្លួន​បាត់​ នៅ​អាមេរិក​ ពេល​ទៅ​សម្តែង​
July 10, 2013 (13:07:12) [ 633 ]
 
 
បន្ទាប់​ពី​ចេញ​ទៅ​សម្តែង​នៅ​សហ​រដ្ឋ​អាមេរិក​រយៈ​ពេល​៣ខែ​ តារា​ចម្រៀង​២​រូប​គឺ​ នាង​ ហង្ស​ ពិសី​ និង​នាង​ ស៊ិន​ សុម៉ាលី​ មិន​ឃើញ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ឡើយ​ បើ​ទោះ​បី​ជា​តារា​ដែល​បាន​ចេញ​សម្តែង ​ជាមួយ​អ្នក​ទាំង​ពីរ​ដូច​ជា​លោក​ សុះ​ ម៉ាច​ និង​លោក​ ណូយ​ វ៉ាន់​ណេត​ បាន​វិល​ត្រឡប់​មក​វិញ​តាម​កាល​កំណត់​ក៏​ដោយ​​​ ។​

តារា​ចម្រៀង​ទាំង​ពីរ​ដួង​នោះ​មិន​បាន​បំពេញ​ការ​សម្តែង​ចប់​សព្វ​គ្រប់​ឡើយ​ បន្ទាប់​ពី​ពួក​គេ​លប​លួច​រៀប​ការ​ជាមួយ​បុរស​នៅ​ទីនោះ​ ដើម្បី​មាន​ឱកាស​បាន​សិទ្ធិ​ជ្រក​កោន​នៅ​អាមេរិក​ ។​ សមា​គម​សិល្បៈ​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​ បាន​ត្រៀម​រៀប​ចំ​ឯក​សារ​មួយ​ចំនួន​ដាក់​នៅ​តាម​ស្ថាន​ទូត​នានា​ និង​ប្តឹង​សមត្ថ​កិច្ច​នៅ​ទីនោះ​ ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​តារា​ចម្រៀង​នាង​ ហង្ស​ ពិសី​ និង​នាង​ ស៊ិន​ សុម៉ាលី​ បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​ ។​

លោក​ សុះ​ ម៉ាច​ ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ​ និង​ជា​អ្នក​រួម​ដំណើរ​ចេញ​ទៅ​សម្តែង​នៅ​សហ​រដ្ឋ​អាមេរិក​ជាមួយ​តារា​ចម្រៀង​ទាំង​ពីរ​ដួង​នោះ​ អះ​អាង​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​នៅ​ថ្ងៃ​ទី​៩ កក្កដា​ ឆ្នាំ​២០១៣​ថា​ សមា​គម​សិល្បៈ​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​ដំណឹង​ពី​ការ​គេច​ខ្លួន​របស់​តារា​ចម្រៀង​ទាំង​ពីរ​នាក់​ និង​បាន​សហ​ការ​ជាមួយ​រូប​លោក​ដើម្បី​ចាត់​ការ​ទៅ​លើ​រឿង​នេះ​ ។ ការ​គេច​មិន​ព្រម​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​តាម​កាល​កំណត់​ និង​បាន​លួច​រៀប​ការ​ដោយ​ស្ងាត់ៗ​របស់​តារា​ចម្រៀង​ទាំង​ពីរ​នាក់​នោះ​ គឺ​ជា​ករណី​រំលោភ​ច្បាប់​ និង​រំលោភ​លើ​កិច្ច​សន្យា​ ដែល​តាម​ច្បាប់​ អ្នក​ទាំង​ពីរ​ត្រូវ​សង​ប្រាក់​ទៅ​សមា​គម​សិល្បៈ​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​ក្នុង​ម្នាក់ចំនួន​៥ម៉ឺន​ដុល្លារ​ ដែល​សំណង​នេះ​ជា​ថ្លៃ​ជំងឺ​ចិត្ត​ចំពោះ​តារា​ចម្រៀង​ទាំង​ពីរ​ ដែល​បាន​គេច​មិន​សម្តែង​តាម​ការ​កំណត់​ ។

លោក​ សុះ ម៉ាច​ បន្ថែម​ថា​ បច្ចុប្បន្ន​ លោក​ និង​សមា​គម​សិល្បៈ​ខ្មែរ​នៅ​រដ្ឋ​ឡូវែល​​ សហ​រដ្ឋ​អាមេរិក​ កំពុង​តែ​ពិភាក្សា​គ្នា​ចាត់​ការ​នៅ​ក្នុង​រឿង​នេះ​ ហើយ​សមា​គម​សិល្ប​ករ​ខ្មែរ​នឹង​ចេញ​សេចក្តី​ប្រកាស​ដក​តារា​ទាំង​ពីរ​នាក់​នោះ​ចេញ​ពី​សមា​ជិក​របស់​សមា​គម​ ។​

ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ​រូប​នេះ​ បាន​ចាត់​ទុក​អំពើ​របស់​នាង​ ហង្ស​ ពិសី​ និង​នាង​ ស៊ិន​ សុម៉ាលី​ ជា​ការ​ខុស​ឆ្គង​បំផុត​ និង​ជា​អំពើ​ដែល​ខុស​ច្បាប់​ ដែល​វា​អាច​ជះ​ឥទ្ធិ​ពល​អាក្រក់​ដល់​សិល្ប​ករ​ខ្មែរ​ដទៃ​ទៀត​ ដែល​មាន​បំណង​ចេញ​ទៅ​សម្តែង​នៅ​សហ​រដ្ឋ​អាមេរិក​ ។ លោក​បាន​សម្តែង​ការ​សោក​ស្តាយ​ និង​បាន​ព្រមាន​មិន​អាច​អត់​ឱន​ចំពោះ​អំពើ​ដែល​តា​រា​ទាំង​ពីរ​នាក់​នោះ​បាន​ប្រព្រឹត្ត​ឡើយ​ ។

លោក​ សុះ​ ម៉ាច​ និយាយ​ថា​ នៅ​ពេល​ដល់​ថ្ងៃ​កំណត់​រូប​លោក​បាន​វិល​មក​កាន់​ប្រទេស​កម្ពុជា​មុន​ ខណៈ​ពេល​នាង​ ហង្ស​ ពិសី​ និង​នាង​ ស៊ិន​ សុម៉ាលី​ នៅ​បន្ត​ទិដ្ឋា​ការ​សម្តែង​រយៈ​ពេល​មួយ​ខែ​ទៀត​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ នៅ​ក្នុង​ខណៈ​ពេល​នោះ​ ពួក​នាង​មិន​បាន​ធ្វើ​តាម​កិច្ច​សន្យា​ឡើយ​ ដោយ​បាន​គេច​ទៅ​រៀប​ការ​ដោយ​លួច​លាក់​ក្នុង​គោល​បំណង​មាន​សិទ្ធិ​រស់​នៅ​ទី​នោះ​ ។​ លោក​ សុះ​ ម៉ាច​ បញ្ជាក់​ថា​ ការ​រស់​នៅ​មិន​ស្រប​ច្បាប់​របស់​តារា​ចម្រៀង​ទាំង​ពីរ​នាក់​នៅ​សហ​រដ្ឋ​អាមេរិក​ គឺ​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ប្រទេស​នោះ​ឡើយ​ ពោល​គឺ​ពួក​នាង​នឹង​ត្រូវ​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ ប្រសិន​បើ​ FBI ស្វែង​រក​ឃើញ​កន្លែង​ដែល​ពួក​នាង​កំពុង​លាក់​ខ្លួន​នោះ​ ហើយ​ពួក​នាង​នឹង​ត្រូវ​ដក​សិទ្ធិ​មិន​ឱ្យ​ចេញ​ទៅ​អាមេរិក​ជា​រៀង​រហូត​ ។​

លោក​ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ​និយាយ​ថា​ «យើង​បាន​ព្យាយាម​ពន្យល់​ពួក​គេ​ឱ្យ​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​សិន​ តែ​ពួក​គេ​មិន​បាន​ស្តាប់​យើង​ឡើយ​ ហេតុ​នេះ​យើង​មិន​អាច​អនុគ្រោះ​បាន​ឡើយ​នូវ​អំពើ​ដែល​ពួក​គេ​បាន​ធ្វើ​នេះ​ ។ ប្រសិន​បើ​យើង​អនុ​គ្រោះ​ដល់​ពួក​គេ​ គឺ​វា​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សិល្ប​ករ​ខ្មែរ​ដទៃ​ទៀត​ ដែល​ត្រូវ​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​ ដោយ​សារ​គេ​អាច​នឹង​ពិបាក​ចេញ​លិខិត​ឆ្លង​ដែន​ឱ្យ​យើង» ។​

ក្នុង​នាម​ប្រធាន​សិល្ប​ករ​ខ្មែរ​ លោក​ សុះ​ ម៉ាច​ អំពាវ​នាវ​ដល់​នាង​ ហង្ស​ ពិសី​ និង​នាង​ ស៊ិុន​ សុម៉ាលី​ វិល​មក​កាន់​ប្រទេស​កម្ពុជាវិញ​នៅ​មុន​ពេល​ដែល​លិខិត​ឆ្លង​ដែន​របស់​ពួក​នាង​មិន​ទាន់​ផុត​កំណត់​ ។ ប្រសិន​បើ​មិន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ទេ​នោះ​ ពួក​នាង​នឹង​ប្រឈម​មុខ​ពី​ការ​ប្តឹង​ក្នុង​ការ​រស់​នៅ​សហរដ្ឋ​អាមេរិក​ដោយ​មិន​ស្រប​ច្បាប់​ ដែល​អាច​នឹង​មាន​ទោស​ ដោយ​ត្រូវ​គេ​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​ ហើយ​នឹង​គ្មាន​ឱកាស​បាន​វិល​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​ស្វាមី​នៅ​ទី​នោះ​បន្ត​ទៀត​ឡើយ​ ។ លោក​ សុះ​ ម៉ាច​ បាន​អំពាវ​នាវ​ដល់​ក្រុម​គ្រួសារ​របស់​តារា​ទាំង​ពីរ​នាក់​នោះ​ឱ្យ​ជួយ​ពន្យល់​ និង​បញ្ចុះ​បញ្ចូល​ពួក​នាង​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ​ ហើយ​ត្រូវ​ធ្វើ​លិខិត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ ប្រសិន​បើ​មាន​បំណង​ចង់​រស់​នៅ​សហ​រដ្ឋ​អាមេ​រិក​ដោយ​ស្រប​ច្បាប់​នោះ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter