. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ករណីគ្រោះថ្នាក់ចរាចរណ៍ ខេមរៈ សិរីមន្ត នឹងមានចំណាត់ការ នៅមុនពេលបោះឆ្នោត
July 09, 2013 (07:37:18) [ 611 ]
 
 
រឿង​គ្រោះថ្នាក់​ចរាចរណ៍​របស់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត និង​ក្រុម​អ្នកសិល្បៈ​មួយចំនួនទៀតមិន ទាន់មាន​ចំណាត់ការ ខណៈដែល​លោក សិរីមន្ត អះអាងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​ខេត្ត​ព្រះសីហនុ កាលពីដើម​ខែមីនា​ កន្ល​ង​ទៅនឹង​បញ្ចប់ ​នៅមុន​ថ្ងៃ​បោះឆ្នោតជាតិ អាណត្តិ​ទី​៥ ខាងមុខនេះ​។

បន្ទាប់ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ខេត្ត​ព្រះសីហនុ ដែល​បានអូសបន្លាយ​រយៈពេល​ជិត​កន្លះ​ឆ្នាំ​មកនេះ មិនមាន​ដំណោះស្រាយ​ណាមួយ​ពី​តុលាការ​ឡើយ​។ តែ​តារាចម្រៀង​ល្បីឈ្មោះ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាងថា អ្វីៗ​នឹង​បញ្ចប់​នៅមុន​ថ្ងៃ​បោះឆ្នោតជាតិ អាណត្តិ​ទី​៥ ធ្វើឡើង​នៅ​ចុងខែ​នេះ គឺ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នេះ​។​

​លោក ខេមរៈ សិរីមន្ត បាន​ឲ្យ​ដឹងថា "​តុលាការខេត្ត​ព្រះសីហនុ នឹង​ដោះស្រាយ​សំណុំ​រឿងនេះ ឱ្យ​ចប់​នៅមុន​ថ្ងៃ​បោះឆ្នោតជាតិ​ខាងមុខ​។ ប្រការនេះ ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត ហើយ​សង្ឃឹមថា នឹងមាន​ដំណោះស្រាយ​មួយ​ល្អ រវាង​ភាគី​ទាំងសងខាង​"​។​ ​នៅក្នុង​ហេតុការណ៍​នោះ តារាចម្រៀង​ដែលមាន​សំណាង​ជាងគេ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មិនបាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា តើ​តុលាការខេត្ត​ព្រះសីហនុ នឹង​កោះ​អញ្ជើញលោក​ទៅ​ស្ដាប់​សាលក្រម នៅ​ថ្ងៃ​ណា​ឱ្យ​ប្រាកដ​នៅឡើយ​ទេ ដើម្បី​បញ្ចប់​សំណុំ​រឿងនេះ​។

លោក ខេមរៈ សិរីមន្ត គ្រាន់តែ​បញ្ជាក់​ខ្លី​ថា​អ្វីៗ នឹង​បញ្ចប់​នៅមុន​ថ្ងៃ​បោះឆ្នោតជាតិ​ខាងមុខ ។ ​តារាចម្រៀង​រូបនេះ ក៏​មិនទាន់​ហ៊ាន​បញ្ជាក់ថា នឹងមាន​សំណង​បែបណា​នោះដែរ ដោយ​រង់ចាំ​លទ្ធផល​ពី​តុលាការ​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៣ ខាងមុខ​សិន​។​

​សូម​រំលឹកថា កាលពី​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣ កន្លងទៅ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ដោយ​បណ្ដាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​។ ក្នុងនោះ រួមមាន កូនប្រុស​របស់​តារា​កំប្លែង នាយ កុយ កូន​របស់​លោកស្រី ណ​យ សំណាង អ្នករាំ​ម្នាក់ទៀត ឈ្មោះ សោម សុ​វណ្ណា​រិ​ទ្ធិ រួមទាំង​អ្នកបើកបរ​ផងដែរ បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នោះ​។ ចំណែក​លោក ខេមរៈ សិរីមន្ត គ្រាន់តែ​រងរបួស​ស្រាល ខណៈ​អ្នក​ផ្សេងទៀត រងរបួស​ធ្ងន់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter