. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
សុខ ពិសី​ ផ្អិប រឿង​ចេញ​ទៅ​សម្ដែង ​​នៅ​ក្រៅ​ប្រទេស ​​ដើម្បីសាង​​កេរិ៍្ត​ឈ្មោះ​​ ចុង​ឆ្នាំ​២០១៣
July 08, 2013 (12:56:59) [ 628 ]
 
 
ជាង​កន្លះ​ឆ្នាំ​កន្លង​មក​ហើយ​​ ដែល​តា​រា​ចម្រៀង​​សាច់​សខ្ចី​​​ សុខ ពិសី​ បាន​​​សម្រេច​​ចិត្តងាកមក​​ចាប់ អាជីព​ចម្រៀង​​ដូច​ដើម​វិញ​​ បន្ទាប់​ពី​​​ផ្ទុះ​រឿងអាស្រូវ​​ សម្ងំ​មានផ្ទៃ​ពោះ​​​ ​រហូត​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល ​​​ពេញ​ពិភព​សិល្បៈ​​ ។ ប៉ុន្តែ​​តាំង​ពី​ ពិសី​ ​​​បង្ហាញ​មុខ​​​​​ស្រាយ​​ចម្ងល់ ​​​​រឿងមានកូន​​​នោះ​មក ​​នាង​ហាក់​​​ទទួល​​បាន​​ ការ​​​ទាក់​ទាញយ៉ាង​ច្រើន​ ទាក់​ទិន​នឹង​អាជីព​សិល្បៈ​​​​ ដោយ​ក្តោប​នូវ​ឱកាស ​​បាន​យ៉ាង​លើស​លប់ ។

​​ម្ល៉ោះហើយ​ទើប​​​​មាន​​​គេ ​ទាក់​ទង​នាង​​ឱ្យ​​ចេញ ​ទៅ​ក្រៅប្រទេ​ស​ ដើម្បី​សម្តែង​សម​ជា​តារា​ជួរ​មុខ​​​ ប៉ុន្តែ​​​ទោះ​ជា​​យ៉ាង​ណា ​​នាង​​នៅ​មិន​ទាន់​មាន​ពន្លឺ​នៅ​ឡើយ​ទេ ​គឺ​ខុស​ពី​តារា​លំដាប់​យុវ​វ័យ​មួយ​ចំនួន ​​ដែល​ម្នាក់ៗ​សុទ្ធ​តែ​បាន ​ចែក​ជើងគ្នា​ទៅ​ល្បី​ដល់​នាយ​សមុទ្រ ​ស្ទើរ​តែ​គ្រប់ៗ​ដួង​​​​ទៅ​ហើយ ។

​​​ដំណើរ​វិល​មក​កាន់​វិថី​សិល្បៈ ​ដើម្បី​លាង​ជម្រះ​​​ពាក្យ​ចចាម​អារ៉ា​ម របស់​តារា​លំដាប់​ជួរ​មុខ ​ប្រចាំ​ផលិ​តក​ម្ម​សាន់​ដេរ​នាង​ សុខ​ ​ពិសី​ ដែល​មុន​នេះ​បាន​បង្ក​​ការ​​​​ភ្ញាក់​ផ្អើ​ល ​រឿង​លាក់​មុខ​មាន​កូន​ និង​ល្បី​លា​ឈប់​ពី​​សិល្ប​:​នោះ ​ត្រូវ​បាន​ស្ងប់​ស្ងាត់ទៅ​វិញ​ បន្ទាប់​ពី​សាមីខ្លួន​បាន​អះ​អាង​ យ៉ាង​ដាច់​ខាត​ថា​ ជា​រឿង​មិន​ពិត ​ទើប​តាំង​ពី​ពេល​នោះ​មក ​នាង​កាន់​តែ​ធ្វើឲ្យគេ​ជឿ​ជាក់​ រីឯ​អាជី​ព​សិល្បៈ​ក៏​ស្រាប់​តែ ​​បោះ​ជំ​ហាន​ឡើងយ៉ាងខ្លាំ​ង ​។ ​ទោះជា​​យ៉ាង​ណា​​ សុខ​ ​ពិសី​​ នៅ​តែ​គិត​ថា​ ធ្វើជា​តារា​សិល្បៈ​​​​មិន​​អាច​​គេច​ផុត ​​ពី​​​រឿង​​​រអេច​រអូច​​នោះ​ឡើយ​ ។

​ព័ត៍មាន​គឺ​សម្បូរ​ណាស់​ ទាំង​ពេល​ខ្លះ​សាមី​ខ្លួន ​អត់​​​​ទាំង​​ដឹង​ផង ​ក៏​លេ​ច​ឮពីអ្នក​នេះ​អ្នក​នោះ​ មិន​ស្វាង​បើ​មិ​ន​ប្រឹង​អត់​ធ្មត់​ទេ ​ច្បាស់​ជា​ដេក​យំ​​នឹង​​​រឿង​អាស្រូវ​ជា​​មិន​ខាន ​។​ អ៊ី​ចឹង​ហើយ​មិន​ទាន់​បាត់​ធំ​ក្លិន ​រឿងពពោះ​មាន​កូន​ផង ​គ្រាន់​​តែ​​ងាក​មក​ចូល​សិល្បៈ ​បា​នមួយ​ប្រា​វ ​ស្រាប់​តែ​ពិសី​រង​​​នូវ​​​ព្យុះ​ព័ត៌​មាន​ថ្មី​មួយ​ទៀត​ គឺ​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​បុរស​អាមេរិក​ ដោយ​កន្លង់​ពី​រ​សាសន៍​នោះ ​ថែម​ទាំង​ស្កាត់​ជួប​នាង​ ដល់​ភ្នំពេញ​ទៀ​​ត​ផង​ រហូត ​សុខ​ ពិសី​ ទទួល​ស្គាល់ ​តែ​មិន​មែ​ន​ជា​រឿង​ស្នេហា​​​​​ឡើយ​​​ ពី​ព្រោះ​នាងមិន​ចង់​​ឱ្យ​គេ ​មាន​ការ​ភាន់​ច្រឡំ​ទៀត​ទេ​​ ។​

ក្នុង​ជំនួប​កាល​ពី​ពេល​ថ្មីៗ​នេះ​តា​រា​ចម្រៀង​សុខ ពិសី​ ដែល​យុវ​វ័យ​និយមចូល​ចិត្ត​រហូត​មាន​អ្នក​ខ្លះ​កាច់​ស្ទីល​តាម​ និង​ខ្លះ​លេង​ម៉ូ​​សម្លៀក​បំពាក់​តាម​បាន​ថ្លែង​ថា​ តាំង​ពី​នាង​ប្រញាប់​រួស​រាន់​ចូល​​​ប្រឡូក​ក្នុង​សិល្បៈ​បា​ន​ប៉ុន្មា​ន​ខែ ​ឃើញ​ថា ​មាន​​ការ​​​​ប្រែ​ប្រួល​ខ្លាំ​ងលើស​ពី​ការ​រំពឹង​ទុក ​ដែល​ធ្វើ​ឱ្យ​​នាង​មាន​ទឹក​ចិត្ត​​ខ្លាំ​ងក្លា​​នៅ​ពេល​ដែល​ឃើញ​ការ​ងារ​សិល្បៈ​មាន​ភាព​មមា​ញឹក​គ្រប់​ច្រក​ ពិសេស​រាល់​បទ​ចម្រៀង​ថ្មីៗ​ដែល​លក់​លើ​ទី​ផ្សារ​ភ្លាម​មាន​យុវ​វ័យ​គាំ​ទ្រច្រើន ​កាន់​តែ​ជំរុញ​ឲ្យ​មាន​ភាព​កក់​ក្តៅ​បន្ថែមទៀត​​ ។

តារា​ចម្រៀង​ដែល​ឆាប​យក​ប្រជា​ប្រិយ​ភាព​តាម​រយៈ​បទ​ចម្រៀង​បែប​មនោ​សញ្ចេត​នា​បាន​ល្អជាង​បទ​យេ​ៗ​សុខ​ ពិសី​ បន្ត​ទៀត​ថា ​ឥឡូវ​នេះ​នាង​កំពុង​តែ​ត្រៀម​ខ្លួ​ន​ថត​ចម្រៀង​ថ្មីៗ​នៅ​សាន់​ដេ​រប​ន្ត​ទៀត​ និង​មាន​ខ្សែ​ភាព​យន្ត​ថ្មី​មួយ​ដែល​នាង​ធ្វើ​ជា​តួ​អង្គ​សំខាន់​ម្នាក់​​ក្នុង​​​រឿង​ថ្មី​​​ ហើយ​​​ខាង​​សាន់​ដេ​រ​​ក៏​កំពុង​តែ​រៀប​ចំ​និង​ប្រមូល​ផ្តុំ​​​​សមា​ជិ​ក​នៅ​ទី​នោះ​យ៉ាង​ច្រើន​ ។​ អ្វី​ដែល​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​នោះ​គឺ​​​នាង​កំពុង​តែ​ត្រៀម​ខ្លួន​មួយ​ទៀត​ថត​ស្ប៉ត​ជា​តួ​​អង្គ​ធំ​ប្រចាំ​ផលិត​ផល​ល្បី​មួយ​ស្ថិត​ក្នុង​លំដាប់​ពិភព​លោក​​​ ។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​​​​នាង​សុំ​លាក់​ម៉ា​ក​ផលិត​ផល​នោះ​សិន​ ព្រោះ​ក្រុម​ហ៊ុន​​​បាន​​ហាម​រឿង​នេះ​​គឺ​គេ​​ចង់​​ទុក​ឲ្យ​ភ្ញាក់​ផ្អើលនៅ​​​ពេ​លចេញ​តាម​ទូរទស្សន៍​ ។​ អ៊ីចឹង​ហើយ​ទើប​មាន​គេ​ហៅ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ជា​ហូរ​ហែ​ ប៉ុន្តែ​នាង​ហាក់​មិន​ទាន់​​​មាន​ពេល​គ្រប់​គ្រាន់​ជូន​ពួក​គាត់ ​តែ​មិន​​មែន​មក​ពី​នាង​វាយ​ឫក​អី​នោះ​ទេ​ ព្រោះ​ស្ថិត​ក្នុង​នាម​ជា​តា​រា​សិល្បៈ​មាន​គេ​ស្គាល់​​ច្រើន ​ហើយ​​នាង​ក៏​ចង់​សាង​​​កេរិ៍្ត​ឈ្មោះ​​ថ្មី​នៅ​បណ្តា​ប្រទេ​ស​មួយ​ចំនួន​ដែ​រ​ ។​

សុខ​ ពិសី​ បាន​បញ្ជាក់​ទៀត​ថា​​ នៅចុង​​ឆ្នាំ​នេះ​​នាង​​មាន​ការ​ងារ​ជាប់​គ្នារដឹក​ ហើយ​​​​នាង​នឹង​ព្យា​យាម​​ធ្វើ​ឲ្យ​កាន់​តែ​ទៅ​មុខ​ល្អ​ឡើង​ព្រោះ​មិន​ថា​ ជា​ថត​កុន​ ឬ​ថត​ស្ប៉ត​នោះទេ​គឺ​​​នាង​នឹង​ប្រឹង​សម្តែង​ឲ្យ​អស់​ពី​ទេព​កោសល្យ​ព្រោះសុទ្ធ​តែ​ជា​ការ​ងា​រ​ល្អ​ ហើយ​គេ​ទុក​ចិត្ត​​ទើប​គេ​ហៅ​ថា ​​​យើង​​​​​​​ទៅ​​​​សម្តែង​ ។​ ​​​ ​ម្យ៉ា​ង​​​ទៀត​​​នាង​ក៏​មិន​ទាន់​ចង់​​​​រឿង​ហោះ​ហើរ​ឆ្លង​អាកាស​ចេញ​​ទៅ​​​ច្រៀង​នៅ​ឯ​នា​យ​សមុទ្រ​​នោះ​​ទេ​​​ ដោយ​សារ​តែ​នាង​នៅ​ចង់​ស្ទង់​មើ​ល​ការ​ប្រឹង​ប្រែង​របស់​នាង​មួយ​រយៈ​សិន​ថា​តើ​​​​ទទួល​បាន​​​​លទ្ធ​ផល​បែប​ណា​នោះ ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 32 នាក់
  Flag Counter
Flag Counter