. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
កញ្ញា​ ស៊ី​ ល៊ីម​ គ្រង​មកុដ​បវរ​កញ្ញា​ឯក​ ចក្ក​វាឡ​សិង្ហ​បុរី​ ២០១៣
July 08, 2013 (12:42:25) [ 620 ]
 
 
តាម​ប្រភព​ព័ត៌​មាន​ គេ​ហ​ទំព័រ​បរទេស​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៧​ កក្កដា​ ២០១៣​ បាន​ឱ្យ​ដឹង​ថា​ កញ្ញា​ ស៊ី​ ល៊ីម​ ដែល​ជា​នាយក​ប្រតិ​បត្តិ​ ជំនួញ​វ័យ ​២៤​ឆ្នាំ​ បាន​គ្រង​មកុដ ​បវរ​កញ្ញា​ចក្ក​វាឡ​សិង្ហ​​បុរី​ ឆ្នាំ​២០១៣​ ដែល​បាន​ប្រារព្ធ​ធ្វើ​ នៅ​ក្នុង​សណ្ឋា​គារ​ Shangri-La Hotel កាល​ពី​រា​ត្រី​ថ្ងៃ​សៅរ៍​ ទី​ ៦​ កក្កដា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ ។

បវរ​កញ្ញា​កម្ពស់​ ១,៧៦​ម៉ែត្រ ​បាន​ផ្តួល​បេក្ខ​នារី​ ចំនួន​១៥​នាក់​ផ្សេង​ទៀត ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​បន្សល់​ទុក​ឱ្យ​កញ្ញា​ Cheryl Desiree ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ២​ និង​កញ្ញា​ Cordelia Low ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៣​ ។ ជាមួយ​នឹង​ឱកាស​គ្រង​មកុដ ​បវរ​កញ្ញា​ឯកចក្រ​វាឡ ​ឆ្នាំ​២០១៣​ កញ្ញា​ ស៊ី​ ល៊ីម​ ដែល​មាន​សម្រស់​ល្អ​គន់​ពី​ធម្ម​ជាតិ​បាន​ទទួល​រង្វាន់​ជា​ច្រើន​​រួម​ទាំង​​ចិញ្ចៀន​​ត្បូង​ទទឹម​មួយ​វង់​ដែល​មាន​តម្លៃ​៤៨០០​ដុល្លារ​សិង្ហ​បុរី​ ។

បន្ទាប់​ពី​ទទួល​បាន​មកុដ​​ប វរ​កញ្ញា​ឯក​ចក្ក​វាឡ ​ប្រចាំ​ប្រទេស​សិង្ហ​បុរី​ នាង​នឹង​ត្រូវ​ធ្វើ​ដំណើរ​ ទៅ​កាន់​ប្រទេស​រុស្ស៊ី​ ដើម្បី​ចូល​រួម​ប្រកួត​ជ្រើស​រើស​ បវ​រ​កញ្ញា​ឯក​ចក្ក​វាឡ​អន្តរ​ជាតិ​ ឆ្នាំ​២០១៣​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៩​ វិច្ឆិកា​ ២០១៣​ ក្នុង​ទី​ក្រុង​ម៉ូស្គូ​ ។ ទាក់​ទង​ទៅ​នឹង​ការ ​ថែ​រក្សា​សម្រស់​បវរ​កញ្ញា​ ដែល​ជោគ​ជ័យ​ក្នុង​ការ​ងារ​ ជា​នាយក​ប្រតិ​បត្តិ​ជំនួញ​​បាន​និយាយ​ថា​ ខ្ញុំ​គ្រាន់​តែ​ថែ​រក្សា​ស្បែក​ឱ្យ​បាន​ល្អ​ ទៅ​តាម​វិធី​សាស្ត្រ​ធម្ម​ជាតិ​ ហើយ​អ្វី​ៗ​ក្រៅ​ពី​នេះ​វា​នឹង​ទៅ​តាម​ដែរ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter