. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
រស់ សាវ៉ាត់បាទី ភ័យខ្លាច នៅពេលបានតំណែង តួឯកអាប
July 08, 2013 (12:28:55) [ 611 ]
 
 
តារា​សម្តែង​ច្រមុះ​ស្រួច មាន​ដើមទ្រូង​មូល​ក្បំ កញ្ញា រស់ សាវ៉ា​ត់បា​ទី ដែល​កន្លងមក ធ្លាប់តែ​គ្រង​បាន​តំណែង​ជា​តួរង កាច​ឆ្នាសឆ្នើម ឈ្នានីស​គេ តែ​ពេលនេះ នាង​ប្តូ​រម​កស​មែ្ត​ង​ជា​តួ​អាប​លើកដំបូង​ដោយមាន​អារម្មណ៍​ភ័យខ្លាច ។​

​តារា​សម្តែង​ស្រី​តាមរយៈ​រឿង "​អាប​ពាក់មួក​សុវត្ថិភាព​" ដែលមាន​ឈ្មោះ​បោះ​សំឡេង​គួរសម កញ្ញា រស់ សាវ៉ា​ត់បា​ទី បាន​ឲ្យ​ដឹងថា ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ នាង​មានការ​មមាញឹក​ច្រើន​គួរសម ជាមួយ​ការធ្វើជា​ពិធី​ការិនី នៅ តាម​កម្មវិធី​ជប់លៀង​ខាងក្រៅ និង​ការថត​រឿង​ច្រើន ។ ហើយ​ថ្មីៗ​នេះ នាង​ទើបតែ​ចេញ​ថត​រឿង​ថ្មី ប្រភេទ​រឿង​ខ្មោច​អាប តែ​នាង​សុំ​មិន​បង្ហើប​ពី​ចំណងជើង​រឿង​ទេ ព្រោះ​ចង់​លាក់​សិន ។​

ស្ថិតក្នុង​អារម្មណ៍​ភ័យខ្លាច ពិធី​ការិនី​ស្រី សម្បុរ​ខ្មៅ​ស្រអែម​ស្រស់​រូបនេះ បាន​និយាយថា " នៅក្នុង​រឿង​ថ្មី​នេះ អ្នកដឹក នាំ​រឿង តម្រូវ​ឲ្យ​ខ្ញុំ​សម្តែង​ជា​តួ​អាប ហើយ​នេះ​គឺជា​លើកដំបូង ដែល​ខ្ញុំ​សម្តែង​បែបនេះ មាន​អារម្មណ៍​ថា​ភ័យ​បុក​ពោះ ខុសប្លែក​ពី​ការសម្តែង​រឿង​មុនៗ ។ ខ្ញុំ​មិន​ធ្លាប់​សម្តែង​ជា​តួ​ខ្មោច ឬ​អាប​អី​ទេ តែ​ពេលនេះ ខ្ញុំ​បាន​តំណែង​តួ​អាប គឺមាន​ការលំបាក​ខ្លះៗ​ក្នុងការ​សម្តែង​" ។​

​កញ្ញា សាវ៉ា​ត់បា​ទី បាន​ឲ្យ​ដឹង​បន្ថែមទៀតថា បច្ចុប្បន្ន រឿងនេះ នាង​ថត​បាន​ប្រមាណ​ជា ៣០​ទៅ​៤០ ភាគរយ​ហើយ ។ ទោះជា​នាង​ដើរ​ជា​តួ​អាប​ក៏ពិតមែន តែ​អាប​ដែល​នាង​សម្តែង គឺ​ស្លូត មិនដែល​ធ្វើបាប​អ្នកណាម្នាក់​ទេ ។ តែ​លទ្ធផល​ចុងក្រោយ អាប​ម្នាក់នេះ គឺ​ត្រូវគេ​ធ្វើបាប​ខ្លាំងណាស់ ហើយ​នៅពេល​រឿងនេះ​ថត​ចប់ ក្នុងពេល​ឆាប់ៗ​នេះ នឹងមាន​គម្រោង​ដាក់​បញ្ចាំង​នៅ​រោងកុន​ថែម​ទៀតផង ។​

​ពិធី​ការិនី និង​ជាតា​រាស​មែ្ត​ង​សម្បុរ​ស្រអែម កញ្ញា រស់ សាវ៉ា​ត់បា​ទី មួយរយៈ​ចុងក្រោយ​នេះ ហាក់ដូចជា កាក់កប​នឹង​កម្មវិធី​ក្រៅ​ប៉ុស្តិ៍​ច្រើនជាង ។ បច្ចុប្បន្ន តារា​សម្តែង​រូបនេះ ហាក់​កំពុងតែ​កាក់កប​នឹង​ការងារ នៅតាម​កម្មវិធី​របស់​ក្រុមហ៊ុន​ផ្សេងៗ​ទៅវិញ ។ ហើយ​នាង​ធ្លាប់​បាត់បង់​ឱកាស​សម្តែង​ជា​តួឯក​នៅក្នុង​ផលិតកម្ម​មួយ នាពេល​កន្លងទៅ ដោយសារ​តម្រូវ​ឲ្យ​ស្លៀកពាក់​សិច​ស៊ី​ខ្លាំងពេក ។​

​សូមបញ្ជាក់ថា កញ្ញា រស់ សាវ៉ា​ត់បា​ទី ក្រៅពី​អាជីព​ជា​ពិធី​ការិនី និង​តារា​សម្ដែង នាង​ជា​តារា​បង្ហាញ​ម៉ូដ​ថែមទៀត នៅក្នុង​ក្រុម Sun Super Model តាំងពី​ឆ្នាំ​២០១០​មក និង​ស្ថិតក្នុង​ក្រុម B ។ ក្រៅពីនេះ នាង​ជា​កីឡាការិនី​តេ​ក្វាន់​ដូ​ឆ្នើម​ម្នាក់ ធ្លាប់​នាំ​មេដាយ​ជូន​ជាតិ​ថែម​ទៀតផង ។ បច្ចុប្បន្ន នាង​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ផ្នែក​ភាសា​អង់គ្លេស​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter