. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
គង់ ច័ន្ទសូរិយា មិនគិតគូររឿងស្នេហ៍ ក្រោយពីបែកបាក់ម្តង កាលពី៣ឆ្នាំមុន
July 02, 2013 (13:41:33) [ 612 ]
 
 
តារាចម្រៀង​ស្រី​កញ្ញា គង់ ច័ន្ទ​សូរិយា ធ្លាយ​រឿង​បែកបាក់​ស្នេហ៍ ស្របពេល​នាង​បានប្រកាស​ខ្លួន​វិល​ចូល ប្រឡូក​ជាថ្មី​ឡើងវិញ​ក្នុង​ពិភព​សិល្បៈ ។​ ​កាលពី​ថ្មីៗ​នេះ​កញ្ញា គង់ ច័ន្ទ​សូរិយា ទាក់ទង​រឿង​ជីវិត​ស្នេហ៍​ឯកជន​ខាង ក្រៅ នាង​បានឱ្យដឹងថា បច្ចុប្បន្ននេះ​នាង​មិនទាន់​គិតគូរ​ដល់​រឿងនេះ​ទេ ព្រោះ​ជាប់រវល់​រឿង​ការងារ​រកស៊ី ។

ចំណែក​ក្នុង​បេះដូង​នាង​ក៏​មិនទាន់មាន​បុរស​ម្នាក់​ណា​ដែរ ក្រោយពី​បាន​បែកបាក់​ស្នេហ៍​ម្តង​កាលពី​ជិត​៣​ឆ្នាំមុន​មក​នោះ​។​ ​នាង​ពិតជា​បាក់​បែកបាក់​ស្នេហ៍​ពិតមែន តែ​មិនមែន​ទើបតែ​បែក​គ្នា​ថ្មីៗ​នេះ​នោះទេ គឺ​បាន​បែក​គ្នា​ជិត​៣​ឆ្នាំ​មកហើយ ។ ចំណែកឯ​ការវិល​ចូល​សិល្បៈ​ជាថ្មី​នោះ គឺ មិនមែន​ដោយសារតែ​ការ​បែក​ស្នេហ៍​ទើប​វិល​ចូល​នោះទេ ប៉ុន្តែ​មកពី​នាង​ស្រឡាញ់​វិស័យ​សិល្បៈ ទើប​សម្រេចចិត្ត​ប្រកាស​ចូលខ្លួន​ជាថ្មី​បែបនេះ​។​

ស្រី​ស្រស់​រូបនេះ​បាន​បញ្ជាក់ថា ការវិល​មក​ចូល​សិល្បៈ​វិញ​នេះ គឺ​ដោយសារតែ​នាង​នៅ​ស្រឡាញ់ និង​ចង់​បម្រើ​ដល់​អារម្មណ៍​ទស្សនិកជន​ជាថ្មី​ឡើងវិញ ។ បន្ទាប់ពី​នាង​បាន​ផ្អាក​អស់​មួយរយៈ​ធំ​ដោយសារ​ការជាប់រវល់​ការងារ​រកស៊ី​ផ្ទាល់ខ្លួន​ខាងក្រៅ​នោះ ។​

​កញ្ញា គង់ ច័ន្ទ​សូរិយា បាន​បន្តថា បច្ចុប្បន្ននេះ​បើ​និយាយ​ពី​ការងារ​សិល្បៈ​គឺ​មិនសូវ​រវល់​នោះទេ ប៉ុន្តែ​រវល់​ច្រើន​ទៅលើ​ការងារ​រកស៊ី​ផ្ទាល់ខ្លួន​ច្រើនជាង ព្រោះ​សព្វថ្ងៃ​នាង​បើកហាង​លក់​គ្រឿងក្រអូប​និង​លក់​សម្លៀកបំពាក់​នៅ​ផ្សារ​បឹង ត្របែក​ផ្លា​ហ្សា ។ ជាពិសេស​នាង​ឧស្សាហ៍​ចុះ​ឡើងទៅ​ក្រៅប្រទេស​ដើម្បី​យក​ផលិតផល​មក​លក់​នៅ​ស្រុក​យើង​វិញ​។​

​ទោះបីជា​យ៉ាងណាក្តី តារាចម្រៀង​សម្រស់​ឆើត​កញ្ញា គង់ ច័ន្ទ​សូរិយា ក៏មាន​គម្រោង​ត្រៀម​នឹង​ចេញទៅ​ច្រៀ​និង​សម្តែង​នៅ​ប្រទេស​កាណាដា នា​អំឡុង​ខែកក្កដា តប​តាម​ការអញ្ជើញ​របស់​ប្រធាន​សមាគម​ខ្មែរ​នៅ​ទីនោះ​ផងដែរ ។​

​សូម​រំលឹកថា តារាចម្រៀង​គង់ ច័ន្ទ​សូរិយា ធ្លាប់​ច្រៀង​តាម​រោងការ ហើយ​នាង​កាច​ឆ្នាសឆ្នើម​តែ​ក្នុង​រឿង​ទេឯ​ធាតុពិត​ខាងក្រៅ​គឺ​ស្លូតបូត​ណាស់ ។ នាង​ក្លាយជា​អ្នកសិល្បៈ​ដោយ​ចូលប្រឡូក​ក្នុង​ពិភព​នេះ​នា​ឆ្នាំ​១៩៩៨​ដល់​២០១០ ក្រោយ ពី​ប្រឡង​ចម្រៀង​នៅ​ប៉ុស្តិ៍​លេខ​៥ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 58 នាក់
  Flag Counter
Flag Counter