. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
កញ្ញា​ស៊ុន ស្រីពេជ្រ បង្ហាញ​វត្ត​មាន ​ច្រៀង​នៅ​ខេត្ត​កំពង់ធំ​ ក្រោយ​ពី​ពាក្យ​ចចាមអារ៉ាម​ ការ​បាញ់ប្រហារ
June 30, 2013 (11:25:23) [ 631 ]
 
 
ក្នុង​សម្លៀក​បំពាក់​​សំពត់​ហូល ​អម​ដោយ​អាវ​យឺត​​ពណ៌​ស​ មាន​រូបសញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ​យ៉ាង​ស្រស់​ស្អាត​​​របស់កញ្ញា​ស៊ុន ស្រី​ពេជ្រ ​កាលពី​ថ្ងៃទី​២៧ មិថុនា ​ដែល​កញ្ញា​បាន​បង្ហាញ​វត្ត​​មាន ​យ៉ាង​ស្រស់​ស្អាត​ដោយ​មិន​មាន​អ្វី​កើតឡើង​​ ហើយ​រាំច្រៀង​យ៉ាង​សប្បាយ ​​លើវេទិកា​គណបក្ស​​ប្រជាជន​កម្ពុជា ​ក្នុង​យុទ្ធ​នាការ​ឃោនា ​រក​សំឡេង​ឆ្នោត​ថ្ងៃ​ដំបូង នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់​ធំ ។

វត្ត​មាន​នេះ​បានបង្ហាញ​​ ឱ្យ​កាន់តែ​ច្បាស់​ថែម​ទៀត​ថា កញ្ញា​ស៊ុន ស្រីពេជ្រ មិន​មាន​អ្វី​កើត​ឡើង​​ចំពោះ​នាង ដូច​ដែល​ពាក្យ​ចចាម អារ៉ាម​នោះឡើយ ។ កញ្ញា​​ស៊ុន ស្រី​ពេជ្រ​ បាននិយាយថា នាង​មាន​ចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​បាន​ឃើញ​​ ប្រជា​​ពលរដ្ឋ​​យ៉ាងច្រើនកុះករ ​​មក​គាំទ្រ​ដល់គណបក្ស​ ប្រជាជនកម្ពុជា ។

សូម​បញ្ជាក់ថា ប៉ុន្មាន​ថ្ងៃកន្លងមក​​ តារា​ចម្រៀង​ស្រគត់​ស្រគំ​ ក្នុង​ផលិត​កម្ម​ហង្ស​មាស ​កញ្ញាស៊ុន ស្រីពេជ្រ បាន​ទទួល​រង​នូវ​ពាក្យ​ចចាម​ថា នាង​ត្រូវ​ជន​មិន​ស្គាល់​មុខ​ បាញ់ប្រហារ​នៅ​ខេត្ត​​ក្រចេះ​​ កាលពី​វេលាថ្ងៃត្រង់ ​​​ថ្ងៃទី​២៦ មិថុនា ២០១៣ ។ គ្រាន់តែ​​ទទួល​ដំណឹង​​នេះភ្លាម ក្រុមគ្រួសារ​របស់នាង​ បាន​ចេញ​មក​បដិសេធទាំង​តក់ស្លុត​ ចំពោះ​ពាក្យ​ចចាមអារ៉ាម​ខាងលើនេះ ប៉ុន្តែ​ក្រុមគ្រួសារ​​របស់នាង ​បាន​ទទួលស្គាល់ថា ស៊ុន​ ស្រីពេជ្រ ពិត​ជា​បានចេញ​ពី​ផ្ទះ​ទៅ​សម្តែ​ង នៅ​ឯខេត្តប្រាកដ​មែន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 25 នាក់
  Flag Counter
Flag Counter