. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
មាន​ការ​រិះ​គន់​​ថា ​រ៉ូ​លីន​​ចាប់​ផ្តើម​​ល្បី​ ស្រាប់តែចាប់​ផ្តើម ​វាយ​​ឫក
June 30, 2013 (10:33:52) [ 597 ]
 
 
អ្នក​​ចម្រៀង​​ដែល​​អាច​​ប្រើ​សំឡេង​ច្រៀង​បទ​ប្រុស​ក៏​បាន បទ​ស្រី​ក៏​បាន គឺ​កញ្ញា​រ៉ូលីន ឬ​លោក​រ៉ូលីន ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ព័ត៌​មាន​ថា តាំង​ពី​ឡើង​កូដ​មក​​វាយ​ឫក​ឆ្មើង​ពើង​ទ្រូង​ដាក់​គេ​ឯង លែង​ស្គាល់​អ្នក​ជុំវិញ​ខ្លួនរហូត​​​​ធ្វើ​​ឱ្យ​គេ​រិះគន់ ​។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​​រ៉ូលីន​​​ថា​ មិន​មែន​ជា​ការ​ពិត​ទេ ព្រោះ​ភាព​ឆ្មើង​នេះ​នាង​​ទាត់​ចោល​មិន​យក​ដាក់​ខ្លួន​ជា​ដាច់​ខាត​នាំ​ឲ្យ​ស្អុយ​ឈ្មោះ ។ ​

អ្នក​​ចម្រៀង​ភេទ​ទី​៣​​​រ៉ូលីន បន្ទាប់​ពី​​ជោគ​ជ័យ​​​ពេល​សម្តែង​​នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ​២០១២​មក​ ​​​នៅ​ក្នុង​ស្រុក​​​អាជីព​សិល្បៈ​ហក់​​​ឡើង​ខ្ពស់​​ ។ នេះ​​ជា​អ្វី​​ដែល​​​​ធ្វើ​ឱ្យ​​រ៉ូលីន​​សប្បាយ​ចិត្ត​ តែ​នៅ​ពេល​​គេ​​លើក​ឡើង​ថា ​​នាង​ឆ្មើង​ឆ្មៃ​​ភ្លេច​​​ធាតុ​ដើម​ធ្វើ​ឱ្យ​​នាង​មិន​សប្បាយ​ចិត្ត ។ រ៉ូលីន​​បញ្ជាក់​​ថា ​​នាង​មិន​​ភ្លេច​ធាតុ​ដើម​ទេ ព្រោះ​បញ្ហា​របស់​អ្នក​សិល្បៈ​នាង​យល់​ច្បាស់​ណាស់​ថា ​​កាន់​តែ​ល្បី កាន់​តែ​អោន​ ។ នាង​ទៅ​ណា​មក​ណា​មិន​ថា​តែ​អ្នក​ស្គាល់​ទេ ឲ្យ​តែ​គេ​បែរ​ភ្នែក​ចំ​មក ​​គឺ​នាង​​ញញឹម​ទៅ​វិញ​ជានិច្ច លើក​លែង​តែ​​នាង​មិន​បាន​ឃើញ ។

រ៉ូលីន​​​ដែល​ពេល​នេះ​មាន​មុខ​ក្នុង​ខ្សែ​ភាព​​យន្ត​ពីរ​បី​ព្រម​គ្នា​​ដាក់​បញ្ចាំង​នៅ​តាម​កន្លែង​កម្សាន្ត​ល្បីៗ​​​និយាយ​ថា នាង​សប្បាយ​ចិត្ត​ដែល​គេ​​ប្រាប់​ចំណុច​នេះ​ដើម្បី​ឲ្យ​នាង​ជៀស​ចេញ​ពី​ការ​ភ្លេច​ខ្លួន ព្រោះ​ស្រួល​មិន​ស្រួល​នាង​អាច​នឹង​ហក់​ទៅ​មុខ​ទៀត បន្ទាប់​ពី​កែ​ខៃ និង​ចេះ​ប្រយ័ត្ន ។ នាង​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ដើរ​លើ​វិថី​សិល្បៈ​ឲ្យ​បាន​ល្អ​ទៅ​មុខ​ទៀត ទោះ​ជា​ធ្វើ​ឆ្កួត​ឡប់ៗ​ដូច​ពេល​នេះ ក៏​​ធ្វើ​​​ដែរ​ ដើម្បី​ឲ្យ​​​​ទស្សនិក​ជន​បាន​សើច​សប្បាយ​ផុត​ពី​ទុក្ខ​ព្រួយ​ខ្លះៗ ។

ទាក់​ទិន​នឹង​ការ​ងារ​សិល្បៈ រ៉ូលីន​ដែល​ជា​អតីត​​និសិ្សត​ផ្នែក​អក្សរ​សាស្ត្រ​អង់​គ្លេស​នៅ​សាកល​វិទ្យា​ល័យ​ន័រ​តុន​​បញ្ចប់​ក្នុង​ឆ្នាំ​២០០៨​​ឲ្យ​ដឹង​​ថា នាង​កំពុង​តែ​ត្រៀម​ខ្លួន​ចេញ​ទៅ​ច្រៀង​នៅ​អាមេរិក បន្ទាប់​ពី​បាន​ទៅ​អូស្ត្រាលី​កាល​ពី​ឆ្នាំ​២០១២ ​រយៈ​ពេល​៣ខែជាមួយលី ច័ន្ទ​សីហា តូ​តា និង​លោក​ជិន ស៊ីណារ៉ាក់ ។ ​នេះ​ជា​​​ជោគ​ជ័យ​ថ្មី​មួយ​​ទៀត​ទាក់​ទិន​នឹង​អាជីព​សិល្បៈ​​​របស់​នាង​។ នៅ​ទីនោះ នាង​​លើក​យក​បទ​ចម្រៀង​​សម័យ​មុន ពិសេស​បទ​ចម្រៀង​របស់​អ្នក​ស្រី​ប៉ែន​ រ៉ន​ ច្រៀង​​ជូន​​​​បង​ប្អូន​ខ្មែរ​យើង​​ស្តាប់​កម្សាន្ត​មិន​ឲ្យ​ខុស​បំណង​ឡើយ ដោយ​រក្សា​ឲ្យ​បាន​នូវ​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ ។

រ៉ូលីន​មាន​បំណង​ចង់​បង្កើត​នូវ​កម្ម​វិធី​ប្រគំ​តន្រ្តី​មួយ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​តារា​មាន​សំឡេង​ស្រដៀង​អ្នក​ស្រី​ប៉ែន​ រ៉ន ​​​ដើម្បី​ច្រៀង​រាំ​​ប្រមូល​ថវិកា​ជួយ​ដល់​អ្នក​ក្រី​ក្រ ។ រ៉ូលីន​បញ្ជាក់​​ថា នាង​មាន​គម្រោង​គិត​ពី​ការ​ប្រគំ​តន្រ្តី​បែប​មនុស្ស​ធម៌​​នេះ​​​​រយៈ​ពេល​យូរ​មក​ហើយ តាំង​ពី​មាន​ការ​ទទួល​ស្គាល់​ពី​មហា​ជន ព្រោះ​នាង​ចង់​សម្តែង​ការ​ដឹង​គុណ​ចំពោះ​អ្នក​ចម្រៀង​ពី​ដើម​ដែល​នាង​បាន​យក​លំនាំ​តាម​មក​សម្តែង ។ ​​ការ​ប្រគំ​តន្ត្រី​នោះ​គឺ​នាង​ចង់​ដាក់​ប្រធាន​បទ​ថា «ការ​ប្រគំ​តន្រ្តី​ដឹង​​គុណ​ឪពុក​ម្តាយ​» ​ហើយ​កំពុង​តែ​រក​ទីប្រឹក្សា​ជួយ​ជា​គំនិត​ ។

​​តាម​គម្រោង​​​នាង​ជ្រើស​យក​អ្នក​នាង​ ម៉ៅ ស៊ីណាត និង​អ្នក​នាង​គីង សូរី​យ៉ា ​​និង​​រូប​នាង​ផ្ទាល់​​សម្តែង​នៅ​ក្នុង​ប្រទេស​យើង​នា​ពេល​វេលា​សម​ស្រប​ណា​​​​​មួយ​ដើម្បី​រក​ថវិកា​ជួយ​សម្រួល​ដល់​លោក​តា លោក​យាយ ក្មេង​កំព្រា នៅ​ក្នុង​ប្រទេស​យើង​ដែល​ជា​បំណង​របស់​នាង​គិត​យូរ​មក​ហើយ​​ គឺ​ឱ្យ​តែ​មាន​លទ្ធ​ភាព នាង​នឹង​ធ្វើអ្វី​ដែល​ល្អ​ជួយ​ដល់​សង្គម ខ្លះ ។ ​​លោក​រ៉ូលីន ឬ​កញ្ញា​រ៉ូលីន មាន​ឈ្មោះ​ដើម​​​ជួប​ច័ន្ទ​ កក្កដា កើត​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​១៩៨៤ នៅ​​​រាជ​ធានី​ភ្នំពេញ ។

ឪពុក​របស់​​រ៉ូលីន​ឈ្មោះ​ជួប សុភាព ​អតីត​​ជា​អ្នក​បម្រើ​ការ​ងារ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​ បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០១០ ដោយ​សារ​ជំងឺ និង​ម្តាយ​ឈ្មោះស៊ិន ស៊ីថា អាយុ​៦៤​ឆ្នាំ ​ជា​គ្រូ​ពេទ្យ។ រ៉ូលីន​ជា​កូន​ពៅ ក្នុង​ចំណោម​បង​ប្អូន​៣​នាក់ ប្រុស​ទាំង​អស់ ។ ដំណើរ​ចូល​​​ក្នុង​វិថី​សិល្បៈ​​​របស់​រ៉ូ​លីន​ គឺ​បាន​លោក​អេឡិច ​​ចិន្ត្រា និង​នាង​ឆៃ​លី ដា​ឡែន ជា​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ គឺ​​ជួយ​សុំ​ស្ថានីយ​ទូរ​ទស្សន៍​ឱ្យ​ឡើង​សម្តែង ដោយ​បើក​ឆាក​ដំបូង​នៅ​ស៊ី​ធី​អ៊ិន​​។ ​តាំង​ពី​​នោះ​​មក​នាង​​មាន​មុខ​ឡើង​ច្រៀង​​ជា​ហូរ​ហែ​ទាល់​តែ​ល្បី​​ឈ្មោះ ៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter