ស្ងាត់ៗជិតដល់ថ្ងៃនាយ ចយ ដឹកដៃគូស្នេហ៍ចូលរោងការបាត់ !
|
February 09, 2018 (14:44:29)
|
[ 2288 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ តារាកំប្លែងនាយចយ និងគូស្នេហ៍ស្រស់សោភាកញ្ញាក្វាន់ ឌី នឹងចូលរោងការនៅចុងខែកុម្ភៈនេះ បន្ទាប់ពីអ្នកទាំងពីរបានសាងភាពផ្អែមល្ហែមជាមួយគ្នាជាទីចាប់អារម្មណ៍របស់មហាជន ។
តាមការគ្រោងទុកមង្គលការរបស់តារាកំប្លែងនាយចយ នឹងបន្លឺសំឡេងគងឃ្មោះនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈពេលដែលពិធីពិសាភោជនាហារនឹងធ្វើឡើងនៅវិមានពិភពថ្មី សែនសុខ រាជធានីភ្នំពេញ ។
នៅលើហ្វេសប៊ុករបស់គូដណ្តឹងនាយចយ បានបង្ហោះរូបភាពធៀបការជាច្រើន ដែលបានត្រៀមហៅមិត្តភក្តិ បងប្អូន និងអ្នកសិល្បៈមួយចំនួន សម្រាប់ចូលរួមមង្គលការរបស់អ្នកទាំងពីរ ។
ក្រៅពីបង្ហោះពាក្យជិតដល់ថ្ងៃពិសេសជាមួយនឹងធៀបការហើយនោះគូដណ្តឹងរបស់នាយចយ បានថ្លែងអំណរគុណដល់មិត្តភក្តិរបស់ខ្លួនដែលបានចូលរួមអបអរសាទរ និងជូនពរដល់ពួកនាងដែលបានឈានមកដល់ថ្ងៃមង្គលនាពេលនេះ ។
ជាការកត់សម្គាល់មុនឈានដល់មង្គលការនាយចយ និងគូដណ្តឹងរងការរិះគន់ជាបន្តបន្ទាប់ក្នុងពេលដែលអ្នកទាំងពីរហាក់មិនសមគ្នាទាំងរូបរាង និងសម្រស់។ បើទោះបីជាមានការររិះគន់មកលើនាយចយ យ៉ាងណាក្តី អ្នកទាំងពីរហាក់គ្មានការឈឺក្បាលវិលមុខចំពោះពាក្យរិះគន់ទាំងនោះឡើយ ផ្ទុយទៅវិញពួកគេនៅតែបង្ហាញរូបភាពផ្អែមល្ហែមជាមួយគ្នាជាបន្តបន្ទាប់តាមហ្វេសប៊ុក ។
នាងក្វាន់ឌី ដែលជាគូស្នេហ៍របស់នាយចយ ធ្លាប់បានលើកឡើងថា «នាងខ្ញុំស្រឡាញ់នាយចយ មិនមែនសម្លឹងឃើញលើទ្រព្យសម្បត្តិនោះឡើយ ហើយនាយក៏គ្មានលុយ គ្មានឡានទេ ពួកយើងគ្មាននរណាម្នាក់មានលុយមានឡានទេ តែពួកយើងចាប់ដៃគ្នាមិនគិតមានក្រ ព្រោះលុយមិនអាចទិញក្តីសឡាញ់ សុភមង្គល ចិត្តស្មោះបានទេ ។
ខ្ញុំស្រឡាញ់នាយចយ ដោយមិនប្រកាន់អ្វីជាចំណុចខ្វះខាត របស់គាត់នោះទេ វាជានិស្ស័យ»។ ខ្វាន់ ឌី លើកឡើងថា «ខ្ញុំអាណិតនាយចយ ច្រើនជាងស្រឡាញ់ ទើបបណ្តាលឲ្យខ្ញុំ និងគាត់ឈានដល់ការបង្កើតចំណងស្នេហ៍ និងមានរូបថតផ្អែមល្ហែមបែបនេះបង្អួតគេឯង» ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|