"នារីវេទមន្ត" ចំណាយថវិកាប្រមាណជិត ២០ ម៉ឺនដុល្លារ ១ ឆ្នាំកន្លះ ទើបថតចប់
|
October 10, 2016 (12:47:40)
|
[ 2837 ] |
|
|
|
|
ភ្នំពេញ: ផលិតកម្មរ៉ក នឹងសម្ពោធដាក់ បញ្ចាំងជាផ្លូវការ ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ខាងមុខ នូវខ្សែភាពយន្តខ្នាតធំ ដែលចំណាយ រយៈពេលនៃការផលិត ១ឆ្នាំកន្លះ ទើបថតចប់ និងចំណាយថវិកា ប្រមាណជិត ២០ ម៉ឺនដុល្លារអាមេរិក មានចំណងជើងថា «នារីវេទមន្ត»។
លោក យឹម សុសត្យា បានឲ្យដឹង កាលពីល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅរោងភាពយន្ត Major Cineplex ក្នុងពិធីសម្ពោធ ខ្សែភាពយន្តខ្នាតធំ របស់ផលិតកម្មរ៉ក រឿង «នារីវេទមន្ត» ថា នេះគឺជារឿងខ្នាតធំទី២ របស់ផលិតកម្មរ៉ក។
លោក យឹម សុសត្យា បន្តថា នៅក្នុងខ្សែភាពយន្តនេះ គឺមានឈុតអាក្រាតកាយ របស់តួឯកស្រី ដែលទស្សនិកជន មានការចាប់អារម្មណ៍ ប៉ុន្តែនេះគ្រាន់តែជាសិល្បៈ នៃបច្ចេកទេសការថត តែប៉ុណ្ណោះហើយយើងបានឆ្លងកាត់ ការត្រួតពិនិត្យ ពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ រួចរាល់ហើយ គឺគ្មានបញ្ហានោះទេ ដោយលោករំពឹងថា ខ្សែភាពយន្តនេះ និងមានការគាំទ្រច្រើន ព្រោះថា រឿងនេះ គឺខុសពីរឿងដទៃទៀត ដោយសារតែទីតាំងថតរបស់យើង នៅលើភ្នំ កណ្ដាលព្រៃ ខុសពីរឿងផ្សេង ហើយក៏មានការលំបាក ផងដែរ និងចំណាយរយៈពេល នៃការផលិត ១ឆ្នាំកន្លះ ទើបថតចប់ ដោយចំណាយថវិកា ប្រមាណជិត ២០ ម៉ឺនដុល្លារអាមេរិក។
រីឯលោក Jimmy Henderson ជាអ្នកនិពន្ធ និងដឹកនាំរឿង បានជឿជាក់ថា ឧស្សាហ៍កម្មភាពយន្ត នៅកម្ពុជា និងកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះ វាជាឱកាសល្អ សម្រាប់ការផលិត ខ្សែភាពយន្ត និងជាផ្នែកមួយនៃការផ្លាស់ប្ដូរ។
លោកបានបញ្ជាក់ថា ខ្សែភាពយន្តខ្នាតធំរឿង នារីវេទមន្ត គឺចង់បង្ហាញអំពី ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងភូមិដាច់ស្រយាលមួយ ដែលត្រូវបណ្ដាសាអ្នកភូមិ រស់នៅរងទុកវេទនា រង់ចាំតែសេចក្ដីស្លាប់ ព្រោះតែការគ្រប់គ្រង ផ្ដាច់ការរបស់លោកមេភូមិ។ ក្នុងនោះដែរ ក៏មានការចូលរួមឧបត្ថម្ភ ពី Major Cineplex by cellcard, Coca Cola, Niron សេវាកម្មកាហ្វេចល័ត គ្រប់កម្មវិធី និង ក្រុមហ៊ុនថតរូប Akasa៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|