គូស្នេហ៍ចង់នាំ ចន ច័ន្ទលក្ខិណា ទៅសាងភាពផ្អែមល្ហែមនៅបរទេស
|
September 14, 2016 (12:58:50)
|
[ 2684 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាងចន ច័ន្ទលក្ខិណា នឹងព្យាយាមកាត់បន្ថយការងារ ដើម្បីយកពេលឲ្យបានច្រើននៅជិតគូស្នេហ៍របស់នាង ដែលកំពុងរស់នៅកៀកកិតគ្នាដូចប្តីប្រពន្ធនោះ ។
ការអះអាងរបស់អ្នកនាងចន ច័ន្ទលក្ខិណា ធ្វើឡើងជាសាធារណៈចំពេលថ្ងៃខួបកំណើតគូស្នេហ៍របស់នាង លោកហេង ឡុង កាលពីថ្ងៃទី៦ ខែកញ្ញា ២០១៦ ។
លើហ្វេសប៊ុករបស់ខ្លួន តារាសម្តែងអ្នកនាងចន ច័ន្ទលក្ខិណា សរសេរថា «Happy birthday honey & my only man ! សុំទោសឆ្នាំនេះអូនអត់បានរៀបចំកម្មវិធីសម្រាប់បង ហើយបងក៏ដឹងថាអូនមិនមានពេលសម្រាប់បង ព្រោះតែការងារច្រើនដែលអូនត្រូវបំពេញ បងក៏មិនចូលចិត្តការរៀបចំពិធីទៀត អូនសង្ឃឹម និងជូនពរឱ្យពួកយើងមានពេលលំហែកាយនៅក្រៅប្រទេស អូនដឹងថាបងចង់នាំអូន Holiday នៅបរទេស អូននឹងព្យាយាមកាត់បន្ថយការងារដើម្បីសម្រេចបំណងរបស់បងឱ្យបានឆាប់» ។
អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហើបឃ្លាមួយខ្លីដែលរឹតតែធ្វើឱ្យរំភើបដល់គូស្នេហ៍របស់នាងថែមទៀតថា «អរគុណចំពោះក្តីស្រលាញ់របស់បង មានពាក្យខ្លះដែលអូនមិនដែលនិយាយចំពោះបង តែនៅថ្ងៃណាមួយបងនឹងឮពាក្យនោះ។ ជូនពរបងឱ្យជោគជ័យគ្រប់ភារកិច្ច និង ជូនពរឱ្យបំណងបងបានសម្រេចក្នុងពេល ឆាប់ៗនេះ សូមឱ្យរឿងចង្រៃ និងការខាតបង់ឆ្នាំចាស់ផ្លាស់មកជោគជ័យនាឆ្នាំថ្មី ឆាប់ៗខាងមុខ » ។
បើទោះបីជាពាក្យដែលចន ច័ន្ទលក្ខិណា ចង់ប្រាប់គូស្នេហ៍មិនត្រូវបាននាងបង្ហើបនាពេលនេះក៏ដោយ ប៉ុន្តែគេសន្និដ្ឋានបានថា ពាក្យដែលនាងចង់និយាយនោះមិនមានអ្វីក្រៅពីពាក្យថា «ស្រឡាញ់» និងបើកឱកាសដើម្បីដឹកដៃគ្នាចូលរោងការនាពេលណាមួយនោះទេ ។
អ្នកនាងចន ច័ន្ទលក្ខិណា បានផ្តើមចំណងស្នេហ៍ជាមួយលោកហេង ឡុង ជាបុរសពោះម៉ាយ មានវ័យ៣៦ឆ្នាំ ។ តារាសម្តែងរូបនេះធ្លាប់បានអះអាងថា នាង និងលោកហេង ឡុង ស្គាល់គ្នា និងស្រឡាញ់គ្នា ដោយសារតែការណែនាំពីមិត្តភក្ដិមួយចំនួន ។ ក្រោយពីសិក្សាឈ្វេងយល់ចិត្តគ្នារយៈពេលខ្លី អ្នកនាងចន ច័ន្ទលក្ខិណា ក៏ព្រមបង្កើតស្នេហាជាមួយលោកហេង ឡុង ។
តារាស្រីវ័យ៣៥ឆ្នាំ ចន ច័ន្ទលក្ខិណា អះអាងថា លោកហេង ឡុង ជាបុរសមានការទទួលខុសត្រូវ គឺត្រូវនឹងអ្វីដែលនាងចង់បាន ។សម្រាប់នាង គឺនាងត្រូវការបុរសដែលមានការទទួលខុសត្រូវខ្ពស់ ហើយនាងមើលឃើញថា លោកហេង ឡុង ជាមនុស្សមានការទទួលខុសត្រូវខ្ពស់ នេះជាហេតុផលមួយ ឯមួយទៀតអាចដោយសារម្នាក់ជាស្ត្រីមេម៉ាយ និងម្នាក់ទៀតបុរសពោះម៉ាយដូចគ្នា ។
រយៈពេលយូរគួរសមមកហើយ ប៉ុន្តែអ្នកនាងចន ច័ន្ទលក្ខិណា មិនទាន់បង្ហាញភាពជាក់លាក់ចំពោះពិធីមង្គលការទេ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|