. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
បច្ចេកវិទ្យាថ្មពិលថ្មី មានអាយុវែង ធ្វើពីឈើ និងសូដ្យូម
June 22, 2013 (09:52:28) [ 1284 ]
 
 
បច្ចុប្បន្ននេះ​មាន ​បច្ចេកវិទ្យា​ថ្មពិល​ជាច្រើន ​ដែល​អ្នកវិទ្យាសាស្ត្រ កំពុង​សិក្សា​ផ្តោតលើ ។ ប៉ុន្តែ​ថ្មី​បំផុត​នេះ ​ពួកគេ​ទើប​ធ្វើ​ការដាក់​បង្ហាញ​ បច្ចេកវិទ្យា​ថ្មពិល​ថ្មី ផលិត​ពី​សរសៃ​ឈើ និង​សូ​ដ្យូ​ម (Sodium) ។​ ​តាម​របាយការណ៍​ រប​ស់ Sciene Recorder នោះ​ក្រុម​អ្នក​វិ​ទ្យ​សាស្ត្រ​ពី​វត្ថុ​ធាតុ​ នៃ​សកលវិទ្យា​ល័យ Maryland បាន​ជោគជ័យ​ក្នុងការ​ស្រាវជ្រាវ​រកឃើញ ​ថ្មពិល​បង្កើត​ពី​សរសៃ​ឈើ និង​សូ​ដ្យូ​ម ដែល​នាំ​ឲ្យ​ថ្មពិល​មាន​អាយុ​វែង​ជាង​ប្រភេទ​ថ្មពិល Lithium បច្ចុប្បន្ន​ដល់​ទៅ ៤០០​ដង ។​

ថ្មពិល​នេះ​នឹង​ចាប់យក​សរសៃ​ឈើ​ ធ្វើជា​វត្ថុ​ធាតុ​គ្រឹះ​ គួបផ្សំ​ជាមួយ Solium នៅ​ខាងក្នុង ហើយ​សំបក​ក្រៅ​ធ្វើ​ពី​ស័ង្កសី ។ បណ្តា​សរសៃ​ឈើ​ នឹង​កាត់បន្ថយ​ការរួម និង​ប៉ោង ​ដែល​តែង​កើត​ឡើងជា​រឿយៗ ​ចំពោះ​ថ្មពិល ហើយ​វា​ក៏​ជា​លក្ខណៈ​ដំបូង ​ជួយ​ឲ្យ​ថ្មពិល​មាន​អាយុ​វែង ។​ ​លទ្ធផល​នេះ​ក៏បង្ក​ ការស្រឡាំងកាំង​ ចំពោះ​អ្នកវិទ្យាសាស្ត្រ ​នៃ​សកល​វិទ្យាល័យ Maryland ដែរ ព្រោះថា វា​ក្លាយជា​បច្ចេកវិទ្យា ​ធ្វើ​ឲ្យ​កើន​អាយុ​បាន​វែង​បំផុត ក្នុងចំណោម​ថ្មពិល nano បច្ចុប្បន្ននេះ ។​

​សាស្ត្រ​ចា​រ្យ Liang Hu នៃ​សកល​វិទ្យាល័យ Maryland ឲ្យ​ដឹងថា អារម្មណ៍​ទទួលបាន ​ផ្តើមចេញពី​ឈើ ធ្វើ​ឲ្យ​យើងខ្ញុំ​ចាប់ផ្តើម​មាន​គោល​គំនិត ​ផលិត​ថ្មពិល​ពី​វត្ថុ​ធាតុ​ធម្មជាតិ​ ស្និទ្ធស្នាល​នឹង​បរិស្ថាន​នេះ ។ ឈើ​មាននៅ​គ្រប់​ទីកន្លែង និង​ជាវ​ត្ថុ​ធាតុ​អស្ចារ្យ​ សម្រាប់​ស្តុក​អគ្គិសនី​ នៅវេលា​ខាងមុខ ។​

​របកគំហើញ​ខាងលើ​ ត្រូវបាន​ចាត់ទុកជា ​ជំហាន​លោត​ផ្លោះ​មួយ ​ពុំមែន​ដោយសារតែ​វា ​ឆ្លើយតប​នឹង​បញ្ហា​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នៅមាន​អត្ថន័យ​ជ្រាលជ្រៅ​ ដល់​ការផលិត​ថ្មពិល Na-ion ដែលមាន​ចំណុះ​ផ្ទុក​បាន​ច្រើន​ស្ថេរភាព​ខ្ពស់ ហើយ​ចំណាយ​ទាប ។ ទន្ទឹម​នោះ វា​ក៏​ជា​បច្ចេកវិទ្យា​មួយ ​ផ្តោតទៅលើ​ថ្មពិល​ថាមពលព្រះអាទិត្យ ​ក៏ដូចជា​បច្ចេកវិទ្យា​ស្រដៀង​គ្នា​ ដទៃទៀត​ផងដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter