. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ជប៉ុនព្យាករណ៍ ពីគោលដៅនៃកុំព្យូទ័រ ខ្លាំងបំផុតពិភពលោក
June 21, 2013 (03:46:24) [ 1191 ]
 
 
ប្រទេស​ចិន ​បាន​វ៉ា​ផ្តាច់​អាមេរិក អំពី​ម៉ាស៊ីន​កុំព្យូទ័ រ​លឿន​បំផុត​ពិភពលោក ។ នេះ​ពុំមែន ​ជារ​រឿង​ចិន​អួត​ទេ តែ​មជ្ឈដ្ឋាន​សារព័ត៌មាន​អន្តរជាតិ​ ក៏​ទទួលស្គាល់​ដែរ ។​ ព័ត៌មាន​នេះ ​ពិតជា​ព្រនង់​មួយ សំពង​លើ​អាមេរិក ធ្វើ​ឲ្យ​មហាអំណាច ​មួយ​នេះ ភ្ញាក់ខ្លួន​ពិចារណា​ឡើងវិញ​ពី​គូប្រកួត ដែលមាន "​គីឡូ​" ប្រហែល​គ្នា ។ កំពូល​ម៉ាស៊ីន​កុំព្យូទ័រ galaxy 2 ត្រូវបាន​អ្នកឯកទេស​អន្តរជាតិ បញ្ជាក់ថា វា​ជា​ប្រព័ន្ធ​មួយ​មាន​ល្បឿន​លឿន​បំផុត ពិភពលោក លើ​ពី​កំពូល​កុំព្យូទ័រ​របស់​អាមេរិក​២​ដង​ឯណោះ ។​

តារាង​រៀប​លំដាប់ថ្នាក់ Top 500 កុំព្យូទ័រ​លឿន​បំផុត ​ពិភពលោក ដែល​បានប្រកាស​ ជា​សាធារណៈ​ នៅ​ថ្ងៃទី​១៧/៦ ក្នុង​សន្និសីទ កំពូល​កុំព្យូទ័រអន្តរជាតិ​ នៅ Leipzi (​អាល្លឺម៉ង់​) ​នោះ Galaxy 2 របស់​ចិន ​ឈរ​នៅ​លំដាប់​ដំបូង​គេ ។ កំពូល​កុំព្យូទ័រ​របស់​អាមេរិក​គឺ Titan ឈរ​លេខ​២ និង Sequoia ឈរ​លេខ​៣ ។​

Galaxy 2 ប្រើប្រាស់​ឈី​ប Ivy Bridge និង Xeon Pho របស់ intel មាន​ល្បឿន ៣៣,៨៦ petaflop/​វិនាទី (​ប្រហាក់ ប្រហែល ​ការ​គណនា​លេខ ​ចំនួន ៣៣,៨៦០ ពាន់​លាន​/​វិនាទី ។ ពិនិត្យ​ដោយឡែកលើ​ល្បឿន ​វា​លឿន​ជាង​ទ្វេដង​ប្រៀប​នឹង ​១៧,៥៩ petaflop/​វិនាទី នៃ Titan របស់​អាមេរិក ។​

គ្រោងការ Galaxy 2 ជា​កម្មវិធី​បច្ចេកវិទ្យា​ខ្ពស់ ​របស់​ប្រទេស​នេះ អាច​ប្រកួតប្រជែង​បាន ហើយ​មិន​ចំណុះ​ច្រើន​ចំពោះ​គូប្រកួត​ខ្លួន ។​ កាសែត CNI របស់​ចិន​សន្និដ្ឋានថា ជាថ្មី​ម្តងទៀត ​ដែល​ចិន​បាន​នាំមុខ​អាមេរិក ក្នុងការ​ប្រលង​ផលិត​ផល កំពូល​កុំព្យូទ័រ ។ លើក​មុន​កាលពី​ខែ ១១/២០១០ Galaxy 1A បាន​ចាប់យក ​តំណែង​កំពូល​ម្តង​ហើយៗ​បច្ចុប្បន្ន​ វា​បន្ថយ​នៅ​លំដាប់​ទី​១០​ដែរ ។​

រដ្ឋាភិបាល​ចិន មាន​គំរោង​តម្លើង Galaxy 2 នៅ​មជ្ឈមណ្ឌល​កំពូល​កុំព្យូទ័រ​ជាតិ នៅ​ក្វាង​ចូ​វ ដើម្បី​បម្រើ​ឲ្យ​ការ "​សិក្សា​និង​ស្រាវជ្រាវ​" ។​ ប៉ុន្តែ​មជ្ឈដ្ឋាន​ទូរគមនាគមន៍​អន្តរជាតិ​ជឿថា នេះ​ជាការ​ចាប់ផ្តើម ហើយ​កំពូល​ម៉ាស៊ីន​ដទៃៗ​ទៀត និង​ចាប់កំណើត ហើយ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​យោធា ។​

កាសែត Japnamil របស់​ជប៉ុន វាយតម្លៃថា រយៈពេល​កន្លងមក​ ចិន​កំពុងតែ​ប្រឹងប្រែង​ បង្កើតឡើង​នូវ "​សង្គ្រាម​បណ្តាញ​" ព្រោះ​ពួកគេ​មាន​ឧត្តមភាព​ខ្លះ ​រួចស្រេច​ហើយ ។ ឥឡូវ​មហិច្ឆតា​នេះ បាន​លេច​រូបរាង ។​ កង្វល់​របស់​មជ្ឈដ្ឋាន ​ទូរគមនាគមន៍​អន្តរជាតិ​ ចំពោះ "​នាគ​មួយ​" កំពុង​រើ​បម្រាស់ ចិន​ពុំមែន​គ្មាន​ហេតុផល​ទេ គ្រា​ដែល​កន្លងមក ​បានកើត​មាន​ព្រឹត្តិការណ៍​ វាយលុក​ប្រព័ន្ធ ​លើ​ពិភពលោក បំពាន​ចូល​អាថ៌កំបាំង ​របស់​ប្រទេស​ដទៃ ។​

អ្នក​ខ្វះ​ទុទិដ្ឋិនិយម គ្រា​ដែលថា ចិន​កំពុងតែ "​ត្រួតត្រា​" ពិភព​គ្មាន​រូបរាង ដែលមាន​តួនាទី​ដ៏​សំខាន់​ ទាក់ទង​ជាមួយ​ជោគវាសនា មនុស្សលោក ។​ ប៉ុន្តែ​ទោះយ៉ាងណា​ បើ​ពិនិត្យជា​ទ្រង់ទ្រាយ​ធំ​វិញ ​គឺ​ចិន​រក្សាបាន​លំដាប់​ចំនួន ៦៦ ក្នុង Top 500 ធ្លាក់ចុះ​ប្រៀប​នឹង​ពល​មុននេះ​៦​ខែ (៧២) ។ ចំណែក​អាមេរិក​នៅ​បន្ត "​ត្រួតត្រា​" ដោយមាន​លំដាប់ ២៥២ គ្រឿងក្នុង Top 500 ជប៉ុន​ ៣០​គ្រឿង អង់គ្លេស​ ២៩​គ្រឿង បារាំង​ ២៣​គ្រឿង ដោយ​អាល្លឺម៉ង់​ ១៩​គ្រឿង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 7 នាក់
  Flag Counter
Flag Counter