. . . . . .
.
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

.
យាន​របស់ NASA រកឃើញ​ទឹក​ នៅលើ​ភព​អង្គារ​
June 12, 2013 (12:59:57) [ 1245 ]
 
 
ពួក​អ្នកវិទ្យាសាស្ត្រ​ កាលពី​ថ្ងៃ​សុក្រ​ទី ០៧ ខែមិថុនា ឆ្នាំ ២០១៣ បាន​ហៅ​យាន Opportunity របស់ NASA ថា​ជា ពិការ និង ខូច​សន្លាក់ ប៉ុន្តែ​បាន​សាទរ​ របកគំហើញ​ថ្មីៗរបស់ខ្លួន​ អំពី​ប្រភពទឹក ​នៅលើ​ភព​ព្រះ​អង្គារ ពោលគឺ ១០ ឆ្នាំ បន្ទាប់ពី​យាន​នេះ​ ត្រូវបាន​បញ្ជូន​ទៅកាន់​ ភព​ក្រហម​មួយ​នេះ ។​

យាន​ដើរ​ដោយ ​ថាមពលព្រះអាទិត្យ ​គ្មាន​មនុស្ស​បើកបរ​មួយ​នេះ ទើបតែ​បានធ្វើ​ការវិភាគ ​នូវ​អ្វីដែល​ប្រហែលជា ​ថ្ម​ចាស់​បំផុត ​របស់​ភព​អង្គារ​ មិន​ធ្លាប់មាន​ពីមុនមក ដែល​គេ​ស្គាល់​ថា​ថ្ម Esperance 6 ។ ថ្ម​នេះ​ផ្ទុក​នូវ​ភស្តុតាង​ថា​ ទឹក​ដែល​អាច​ផ្គត់ផ្គង់​ជីវិត ​ប្រកបដោយ​សក្តានុពល ធ្លាប់បាន​ហូរ​យ៉ាង​ជន់​ជោរ ដោយ​បន្សល់​នូវ​ជាតិ​ខនិជ​ដីឥដ្ឋ​ជាច្រើន ។​

​ប្រធាន​ស្រាវជ្រាវ លោក ស្ទី​វ ស្វ្រេ​ស (Steve Squyres) មកពី​សាកលវិទ្យាល័យ Cornell University បាន​និយាយថា "​នេះ​គឺជា​ភស្តុតាង​ ដ៏​មាន​ឥទ្ធិពល ​ដែលថា ទឹក​ធ្លាប់មាន​ទំនាក់ទំនង​ ទៅវិញទៅមក​ ជាមួយ​ថ្ម​មួយ​នេះ និង​បាន​ផ្លាស់ប្តូរ​ គីមី​សាស្ត្រ​របស់​វា ពោលគឺ​បាន​ផ្លាស់ប្តូរ​នូវ​ខនិជវិទ្យា ​ក្នុង​វិធី​មួយ​ដ៏​ឲ្យ​ចាប់អារម្មណ៍​" ។​

​លោក​បាន​ពណ៌នា​ ការស្រាវជ្រាវ​នេះ​ថា​ ជាបេសកកម្ម​រយៈពេល ​មួយ​ទសវត្សរ៍​ ដ៏​សំខាន់បំផុត ព្រោះ​វា​បានបង្ហាញ​ នូវ​សារ​ធាតុគីមី​ ខុសគ្នា​ដាច់​ពី​របកគំហើញ​ លើក​មុនៗ​ ទាក់ទង​នឹង​ទឹក ​នៅលើ​ភព​អង្គារ ដែល​បច្ចុប្បន្ន​ស្ងួត​ហួតហែង​ ទាំងស្រុង​ទៅហើយនោះ ។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា ទឹកជា​ច្រើន​ធ្លាប់​ហូរ ​កាត់​ថ្ម​ទាំងនេះ និង​ច្រោះ​តាម​ស្នាម​ប្រេះ​ជាច្រើន ដោយ​បន្សល់ទុក ​នូវ​បណ្តុំ​ដីឥដ្ឋ​យ៉ាងច្រើន ។

​លោក​ស្វ្រេ​សបាន​និយាយថា ក្រុមអ្នកវិភាគ​បានបង្ហាញ​ ពី​ការតាមដាន​ប្រភេទ​ទឹក​ ទំនង​អាច​ផឹក​បាន​មួយ ដែលមាន​អាយុកាល ១ ពាន់​លាន​ឆ្នាំ​ដំបូង​ នៃ​ប្រវត្តិសាស្ត្រ ​របស់​ភព​អង្គារ នៅពេលដែល​ថ្ម​ដីឥដ្ឋ​ទាំងនេះ​បាននិងកំពុង​បង្កើត​ខ្លួន​ ឡើង​ក្រោម​សមាសភាគ pH នៃ​រង្វាស់​គីមីវិទ្យា នៅពេល​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ បាន​ប្រែជា​អាក្រក់​ឡើងៗ ហើយ​ទឹកបាន​ប្រែក្លាយជា​ ដូច​អាស៊ីតខ្លាំង​ទៅៗ ។​

​ឧបករណ៍​ខាត់​ថ្ម​, ឧបករណ៍​បាញ់​កាំរស្មីអ៊ិច និង ឧបករណ៍​ឆ្លុះ​ មីក្រូ​ទស្សន៍​របស់​យាន Opportunitiy បានផ្តល់​ព័ត៌មាន​លំអិត​ ដល់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ នៅលើ​ភពផែនដី ដែល​អាច​សិក្សា​ដឹង​ពី​ប្រវត្តិ​ របស់​ភព​ក្រហម​មួយ​នេះ ដោយ​ពុំ​ចាប់​បាច់​ នាំយក​ថ្ម​របស់​ភព​នេះ​ មក​ផែនដី​នោះទេ ។​

​គួរ​បញ្ជាក់ថា យាន Opportunity និង យាន​ភ្លោះ​របស់​វា ឈ្មោះថា Spirit បានចេញ​ដំណើរ​ក្នុង​ឆ្នាំ ២០០៣ និង ចុះចត​ក្នុង​ខែមករា ឆ្នាំ ២០០៤ សម្រាប់​អ្វីដែល​ដំបូង​ឡើយ ​ត្រូវគេ​គិតថា​ ជាការ​រុករក​រយៈពេល ៣ ខែ​នោះ ។

​ហើយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់ NASA បាន​និយាយថា យាន Opportunity បច្ចុប្បន្ន​បាន​បង្ក​ការចំណាយ ១៤ លាន​ដុល្លារ ​ក្នុង​មួយឆ្នាំ​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​នេះ ។ ចំណែកឯ​យាន​ ដែលជា​ជីដូនមួយ ​របស់​យាន Opportunity គឺ​យាន Curiosity តម្លៃ ២,៥ ពាន់​លាន​ដុល្លារ បាន​ទៅដល់​ភព​អង្គារ​ក្នុង​ខែសីហា ឆ្នាំ ២០១២ សម្រាប់​បេសកកម្ម​រយៈពេល ២ ឆ្នាំ និង ការស្វែងរក ​តម្រុយ​ច្រើន​តទៅទៀត ​ថា​តើ​ជីវិត​ធ្លាប់​កើត​មាន នៅ​ទីនោះ​ឬក៏​អត់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter